ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាននៅថ្ងៃទី០៥ ខែកញ្ញានេះ បានអនុញ្ញាតឱ្យលោក Tetsuya YOSHIDA អនុប្រធានការរិយាល័យយុវជនអន្តរជាតិនៃកម្មវិធីនាវាយុវជនអាស៊ីអាគ្នេយ៍ បានចូលជួបសំដែងការគួរសម និងថ្លែងអំណរគុណនៅទីស្តីការក្រសួងបរិស្ថានខណៈដែល​ឯកឧត្តម​រដ្ឋមន្ត្រី គ្រោងនឹងទទួលជួបក្រុមនាវាយុវជនអាស៊ីអាគ្នេយ៍នៅខែវិច្ឆិកាខាងមុខ។

ក្រុមនាវាយុវជនអាស៊ីនឹងធ្វើដំណើរមកដល់​ព្រះរាជាណា​ចក្រ​កម្ពុជា ហើយទន្ទឹមនឹងនោះ ឯកឧត្តម រដ្ឋមន្ត្រីនឹងទទួលជួបគណៈប្រតិ​ភូយុវជន​ទាំង១០​ប្រទេស​នៅរាជធានីភ្នំពេញ​នៅ​ខែវិច្ឆិកា​ខាងមុខ។

ក្រៅពីកម្មវិធីនាវាយុវជនអាស៊ី ឯកឧត្តរដ្ឋមន្ត្រី បានលើកឡើងពីការពង្រីកលទ្ធភាពនៃការពង្រីកអាហារ​រូបកណ៍សម្រាប់និស្សិតកម្ពុជាទៅសិក្សានៅប្រទេសជប៉ុន។ បន្ថែមពីនេះ ការ​បង្កើនដំណើរ​ទស្សនៈ​កិច្ច​រវាង​យុវជន​កម្ពុជា និងជប៉ុន និងការវិនិយោគនៅកម្ពុជាពីភាគីជប៉ុន​ក៏ជា​របៀបវារៈ​នៃជំនួប។ ជាការឆ្លើយតប លោកTetsuya YOSHIDA បានយល់ស្របចំពោះការលើកឡើង​របស់​ឯកឧត្តម​រដ្ឋមន្ត្រី​ដែល​ចង់បង្កើនដំណើរទស្សនៈកិច្ចទៅវិញទៅមកនៃប្រទេសទាំងពីរក៏ដូចជាការការពង្រីកពាណិជ្ជកម្ម និងការ​វិនិយោគនៃប្រទេសទាំងពីរ រួម​ទាំងពង្រីក​អាហាររូបកណ៍​សម្រាប់​និស្សិត​កម្ពុជា​ទៅសិក្សា​នៅ​ប្រទេស​ជប៉ុនផងដែរ៕

ព័ត៌មានបន្ថែម

សិស្សានុសិស្សសាលាបឋមសិក្សាថ្នល់កែងថ្លែងអំណរគុណជូនចំពោះឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត និងលោកជំទាវ ជា សុផាកន្នី
ថ្ងៃ អង្គារ, 19 មិនា, 2024 សិស្សានុសិស្សសាលាបឋមសិក្សាថ្នល់កែងថ្លែងអំណរគុណជូនចំពោះឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត និងលោកជំទាវ ជា សុផាកន្នី
រយៈពេល៥ថ្ងៃ សមត្ថកិច្ចបានឃ្លុំដីទំហំជិត៤ពាន់ហិកតា និងបញ្ជូនជនសង្ស័យ១នាក់ទៅតុលាការ
ថ្ងៃ ចន្ទ, 18 មិនា, 2024 រយៈពេល៥ថ្ងៃ សមត្ថកិច្ចបានឃ្លុំដីទំហំជិត៤ពាន់ហិកតា និងបញ្ជូនជនសង្ស័យ១នាក់ទៅតុលាការ
មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថានបន្តចុះផ្សព្វផ្សាយយុទ្ធសាស្រ្តរបស់រាជរដ្ឋាក្នុងការគ្រប់គ្រងធនធានធម្មជាតិ នៅក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់
ថ្ងៃ ចន្ទ, 18 មិនា, 2024 មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថានបន្តចុះផ្សព្វផ្សាយយុទ្ធសាស្រ្តរបស់រាជរដ្ឋាក្នុងការគ្រប់គ្រងធនធានធម្មជាតិ នៅក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់