ក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព ក.ជ.អ.ច. ក្រសួងមហាផ្ទៃ និងវិទ្យាស្ថានអភិវឌ្ឍន៍បៃតងសកល (GGGI) បានរៀបចំនៅខេត្តសៀមរាប “ការពិគ្រោះយោបល់ និងការកសាងសមត្ថភាពនៃកម្មវិធីអភិវឌ្ឍន៍ទីប្រជុំជនបៃតងសម្រាប់ប្រទេសកម្ពុជាដំណាក់កាលទី២” ក្រោមអធិបតីភាព ឯកឧត្តម ប្រាក់ សំអឿន អគ្គនាយករដ្ឋបាលនៃក្រសួងមហាផ្ទៃ និង ឯកឧត្តម កែន សេរីរដ្ឋា អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋាន ក.ជ.អ.ច។

វេទិកានេះប្រព្រឹត្តទៅក្នុងគោលបំណង (១) បង្ហាញពីការវិភាគថ្នាក់ជាតិលើសក្ដានុពលនៃការអភិវឌ្ឍទីក្រុងបៃតង និងការវាយតម្លៃទិន្នន័យជាមូលដ្ឋានថ្នាក់ក្រុង (២) ពិភាក្សាលើគុណប្រយោជន៍ និងកត្តាប្រឈមនៃការអភិវឌ្ឍទីក្រុងបៃតង ដំណាក់កាលទី២ និង(៣) ផ្ដល់វគ្គបណ្ដុះបណ្ដាលជំនាញទៅតាមវិស័យនីមួយៗ។ កម្មវិធីអភិវឌ្ឍន៍ទីប្រជុំជនបៃតងសម្រាប់ប្រទេសកម្ពុជាដំណាក់កាលទី២ (២០១៧-២០១៨)ផ្តោតទៅលើបណ្តាក្រុង ដែលមានសក្តានុពលបៃតង សម្រាប់ការអភិវឌ្ឍទីប្រជុំជនបៃតងរបស់ខ្លួន។ ការអនុវត្តកម្មវិធីនេះ និងជួយឱ្យសម្រេចបាននូវផែនការយុទ្ធសាស្រ្ត ទីក្រុងបៃតងសម្រាប់ទីក្រុង ដែលមានសក្តានុពលបៃតង និងបញ្ជីគម្រោងវិនិយោគអភិវឌ្ឍន៍បៃតង ដែលបានកំណត់អាទិភាពសម្រាប់ទីក្រុងទាំងនោះ។

សូមបញ្ជាក់ថា ទីក្រុង ចំនួន៧ បានជ្រើសរើសសម្រាប់រៀបចំផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍បៃតងនៅកម្ពុជា រួមមាន ក្រុងសួង ក្រុងកំពង់ចាម ក្រុងបាវិត ក្រុងកែប ក្រុងព្រះសីហនុ ក្រុងបាត់ដំបង និងក្រុងសៀមរាប។ កិច្ចពិគ្រោះយោបល់ និងការកសាងសមត្ថភាពនៃកម្មវិធីអភិវឌ្ឍន៍ទីប្រជុំជនបៃតងសម្រាប់ប្រទេសកម្ពុជាដំណាក់កាលទី២ រៀបចំឡើង រយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី៣០ ដល់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៧ នៅ ខេត្តសៀមរាប ដែលមានការចូលរួមពីតំណាងរដ្ឋបាលថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដៃគូអភិវឌ្ឍន៍ អង្គការក្រៅរដ្ឋាភិបាលពាក់ព័ន្ធជាច្រើននាក់៕

ព័ត៌មានបន្ថែម

រយៈពេល៥ថ្ងៃ សមត្ថកិច្ចបានឃ្លុំដីទំហំជិត៤ពាន់ហិកតា និងបញ្ជូនជនសង្ស័យ១នាក់ទៅតុលាការ
ថ្ងៃ ចន្ទ, 18 មិនា, 2024 រយៈពេល៥ថ្ងៃ សមត្ថកិច្ចបានឃ្លុំដីទំហំជិត៤ពាន់ហិកតា និងបញ្ជូនជនសង្ស័យ១នាក់ទៅតុលាការ
មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថានបន្តចុះផ្សព្វផ្សាយយុទ្ធសាស្រ្តរបស់រាជរដ្ឋាក្នុងការគ្រប់គ្រងធនធានធម្មជាតិ នៅក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់
ថ្ងៃ ចន្ទ, 18 មិនា, 2024 មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថានបន្តចុះផ្សព្វផ្សាយយុទ្ធសាស្រ្តរបស់រាជរដ្ឋាក្នុងការគ្រប់គ្រងធនធានធម្មជាតិ នៅក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់
កម្ពុជាបង្ហាញការដោះស្រាយលើការប្រែប្រួលអាកាសធាតុនៅក្នុងវិស័យសំណង់ពិតជាមានសារៈសំខាន់ជាសកល
ថ្ងៃ ពុធ, 13 មិនា, 2024 កម្ពុជាបង្ហាញការដោះស្រាយលើការប្រែប្រួលអាកាសធាតុនៅក្នុងវិស័យសំណង់ពិតជាមានសារៈសំខាន់ជាសកល