ប្រតិភូកម្ពុជា នៅ COP26 រួមមាន ឯកឧត្តម ស៊ុំ ធី អគ្គលេខាធិការងនៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព លោក អ៊ុយ កាម៉ាល អគ្គនាយករង នៃអគ្គនាយកដ្ឋានចំណេះដឹង និងព៌តមានបរិស្ថាន លោកបណ្ឌិត លឿង កេសារោ អគ្គនាយករង នៃអគ្គនាយកដ្ឋានរដ្ឋបាលការពារ និងអភិរក្សធម្មជាតិ លោកបណ្ឌិត ឃន សារ៉េត តំណាងក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ បានជួបប្រជុំទ្វេរភាគី ជាមួយលោក Yongdeok CHO នាយកប្រតិបត្តិអង្គការ K-Water របស់សាធារណៈរដ្ឋកូរ៉េ ដើម្បីពិភាក្សាអំពីគម្រោងកំពុងអនុវត្ត និងគម្រោងអាទិភាពមួយចំនួននៅកម្ពុជា។ លោក Yongdeok CHO បានបញ្ជាក់ថា កន្លងមកអង្គការ K-Water បានសហការជាមួយក្រសួងធនធានទឹកនិងឧតុនិយម ដើម្បីអនុវត្តគម្រោងគ្រប់គ្រងធនធានទឹកនៅតាមបណ្តាខេត្តមួយចំនួនដូចជាខេត្តបាត់ដំបង និងកំពុងសិក្សាគម្រោងមួយចំនួនទៀត។ លោកបន្តថា K-Water ចាប់អារម្មណ៍ទៅលើការសិក្សាផែ្នកវារីអគ្គិសនី និងការផ្គត់ផ្គង់ទឹកស្អាត និងគ្រប់គ្រងសំណល់នៅតាមទីក្រុងរណប។

ប្រតិភូកម្ពុជាបានជម្រាបជូនលោក Yongdeok CHO ថា ក្រសួងបរិស្ថានបានកំណត់ទិសដៅលើកកំពស់ជីវភាពរបស់សហគមន៍ សំដៅកាត់បន្ថយសម្ពាធលើធនធានធម្មជាតិ ជាពិសេសព្រៃឈើ ដែលជាផ្នែកមួយនៃការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុតាមរយៈការកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់។ ជាមួយគ្នានេះ ក្រសួងក៏យកចិត្តទុកដាក់ខ្ពស់ទៅលើការថែទាំអនាម័យដូចជាការផ្គត់ផ្គង់ទឹកស្អាតតាមសហគមន៍ និងសាលារៀន តាមរយៈការផ្តល់ធុងចម្រោះទឹក ការគ្រប់គ្រងសំណល់នៅទីប្រជុំជន។

ព័ត៌មានបន្ថែម

ក្រសួងបរិស្ថានបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងទិសដៅការងារបន្តឆ្នាំ២០២៦
ថ្ងៃ អង្គារ, 9 ធ្នូ, 2025 ក្រសួងបរិស្ថានបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងទិសដៅការងារបន្តឆ្នាំ២០២៦
ក្រសួងបរិស្ថានអនុវត្តទៅតាមច្បាប់ដោយគ្មានការលើកលែងចំពោះក្រុមហ៊ុនបំពុលបរិស្ថាន
ថ្ងៃ អង្គារ, 9 ធ្នូ, 2025 ក្រសួងបរិស្ថានអនុវត្តទៅតាមច្បាប់ដោយគ្មានការលើកលែងចំពោះក្រុមហ៊ុនបំពុលបរិស្ថាន
ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត៖ ក្រសួងបរិស្ថានបន្តជំរុញសកម្មភាពតាមផែនការយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាលឆ្ពោះទៅភាពស្អាតនិងបង្កើនគម្របបៃតងនៅកម្ពុជា
ថ្ងៃ ព្រហស្បតិ៍, 27 វិច្ឆិកា, 2025 ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត៖ ក្រសួងបរិស្ថានបន្តជំរុញសកម្មភាពតាមផែនការយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាលឆ្ពោះទៅភាពស្អាតនិងបង្កើនគម្របបៃតងនៅកម្ពុជា