មន្ទីរបរិស្ថានខេត្តព្រះសីហនុ៖ ថ្ងៃទី 30 ខែសីហា ឆ្នាំ2017 នាយកដ្ឋានអភិរក្សសមុទ្រ និងតំបន់ឆ្នេរ សហការជាមួយអង្គការ IUCN  បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយ ស្តីពីសារៈសំខាន់ធនធានសមុទ្រ តំបន់ឆ្នេរ និងការកំណត់ព្រំប្រទល់ឧទ្យានជាតិសមុទ្រកោះរុង ដែលមានអ្នកចូលរួមពីស្ថាប័នពាក់ព័ន្ធថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ តំណាងសហគមន៍នេសាទមកពីសង្កាត់កោះរុង និងកោះរុងសន្លឹម សរុប 33 រូប។

កិច្ចប្រជុំនេះ មានគោលបំណង លើកកំពស់យល់ដឹងបន្ថែមពីតម្លៃធានធានសមុទ្រ និងតំបន់ឆ្នេរ ជាពិសេសសក្តានុពលតំបន់កោះរុង បញ្ជ្រៀបបន្ថែមពីគោលនយោបាយ ច្បាប់ លិខិតបទដ្ឋានពាក់ពន្ធ័នឹងវិស័យបរិស្ថានសមុទ្រ និងពិភាក្សា និងកំណត់ព្រំប្រទល់ក្នុងទឹកនៃឧទ្យានជាតិកោះរុង ដើម្បីជាមូលដ្ឋានស្នើសុំទៅរាជរដ្ឋាភិបាលពង្រីកសក្តានុពលអភិរក្សឧទ្យានជាតិកោះរុង ទៅជាឧទ្យានជាតិសមុទ្រកោះរុង៕

ដោយ៖ នាយកដ្ឋានអភិរក្សសមុទ្រ និងតំបន់ឆ្នេរ

 

ព័ត៌មានបន្ថែម

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត៖ ក្រសួងបរិស្ថានបន្តជំរុញសកម្មភាពតាមផែនការយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាលឆ្ពោះទៅភាពស្អាតនិងបង្កើនគម្របបៃតងនៅកម្ពុជា
ថ្ងៃ ព្រហស្បតិ៍, 27 វិច្ឆិកា, 2025 ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត៖ ក្រសួងបរិស្ថានបន្តជំរុញសកម្មភាពតាមផែនការយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាលឆ្ពោះទៅភាពស្អាតនិងបង្កើនគម្របបៃតងនៅកម្ពុជា
ក្រសួងបរិស្ថាន រៀបចំវេទិកាកេសរកូលជាតិលើកទី៥ និងមានការប្រកួតតាំងពិព័រណ៍ស្នាដៃ និងប្រកួតគំនូរជុំរុញការអភិរក្សពូជកេសរកូលព្រៃ
ថ្ងៃ ពុធ, 26 វិច្ឆិកា, 2025 ក្រសួងបរិស្ថាន រៀបចំវេទិកាកេសរកូលជាតិលើកទី៥ និងមានការប្រកួតតាំងពិព័រណ៍ស្នាដៃ និងប្រកួតគំនូរជុំរុញការអភិរក្សពូជកេសរកូលព្រៃ
កិច្ចប្រជុំលើកទី១៖ ក្រសួងបរិស្ថាន និង EU ជំរុញការគ្រប់គ្រងសំណល់ប្លាស្ទិក តាមរយៈគម្រោងប្លាស្ទិកឆ្លាតវៃកម្ពុជា
ថ្ងៃ ពុធ, 26 វិច្ឆិកា, 2025 កិច្ចប្រជុំលើកទី១៖ ក្រសួងបរិស្ថាន និង EU ជំរុញការគ្រប់គ្រងសំណល់ប្លាស្ទិក តាមរយៈគម្រោងប្លាស្ទិកឆ្លាតវៃកម្ពុជា