ឯកឧត្តម​ សាយ​ សំអាល់​ រដ្ឋមន្ត្រីក្រសួងបរិស្ថាន​ បានអនុញ្ញាតឱ្យលោកជំទាវ​ Karoline Casear-Diez ប្រធានតំណាងអង្គការ GGGI ប្រចាំនៅកម្ពុជា​​ តំណាងក្រុមហ៊ុន​ ជីប​ ម៉ុង​ ឯកឧត្តម​អស់លោកតំណាងវិទ្យាស្ថានចក្ខុវិស័យអាសុី​(AVI) និងតំណាងCSIP បានជួបសំណេះសំណាលការងារ​ ដេីម្បីឈានទៅបេីកកិច្ចសហការ និងភាពជាដៃគូរក្នុងការងាររៀបចំកសាងគោលនយោបាយវិស័យបរិស្ថាន​ និងធនធានធម្មជាតិ​។ កាលពីរសៀល ថ្ងៃទី០៣​ ខែវិច្ឆិកា​ ឆ្នាំ២០២១ នៅទីស្តីការក្រសួងបរិស្ថាន ឯកឧត្តម សាយ សំអាល់ បានបញ្ជាក់ពីកិច្ចសហការជាវិជ្ជមាននាកន្លងមករវាងក្រសួងបរិស្ថាន​ ជាមួយដៃគូរអភិវឌ្ឍន៍​ និងវិស័យឯកជន​ ដែលត្រូវបន្តភាពជាដៃគូរ​បន្ថែមទៀតលើកការសិក្សា​រៀបចំកសាងគោលនយោបាយធ្វេីយ៉ាងធានាបាននូវការជួយលើកកម្ពស់សហគមន៍មូលដ្ឋាន ការពង្រឹងការចិញ្ចឹមសត្វដែលមានមានតម្លៃខ្ពស់នៅក្នុងទីផ្សារ​ ការប្រើប្រាស់ថាមពលកកើតឡើងវិញ​ និងផ្តល់ឱកាសការងារដល់ប្រជាពលរដ្ឋ​ ស្របតាមការអភិវឌ្ឍសេដ្ឋកិច្ច​ សង្គម​ និងបរិស្ថាន​ ជាពិសេសឯកឧត្តម​រដ្ឋមន្រ្តី​ បន្តលេីកទឹកចិត្តឱ្យមានការចូលរួមពីវិស័យឯកជន​ ដេីម្បីលេីកកម្ពស់គោលនយោបាយវិស័យបរិស្ថាន​ និងធនធានធម្មជាតិ​។

ព័ត៌មានបន្ថែម

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត៖ ក្រសួងបរិស្ថានបន្តជំរុញសកម្មភាពតាមផែនការយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាលឆ្ពោះទៅភាពស្អាតនិងបង្កើនគម្របបៃតងនៅកម្ពុជា
ថ្ងៃ ព្រហស្បតិ៍, 27 វិច្ឆិកា, 2025 ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត៖ ក្រសួងបរិស្ថានបន្តជំរុញសកម្មភាពតាមផែនការយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាលឆ្ពោះទៅភាពស្អាតនិងបង្កើនគម្របបៃតងនៅកម្ពុជា
ក្រសួងបរិស្ថាន រៀបចំវេទិកាកេសរកូលជាតិលើកទី៥ និងមានការប្រកួតតាំងពិព័រណ៍ស្នាដៃ និងប្រកួតគំនូរជុំរុញការអភិរក្សពូជកេសរកូលព្រៃ
ថ្ងៃ ពុធ, 26 វិច្ឆិកា, 2025 ក្រសួងបរិស្ថាន រៀបចំវេទិកាកេសរកូលជាតិលើកទី៥ និងមានការប្រកួតតាំងពិព័រណ៍ស្នាដៃ និងប្រកួតគំនូរជុំរុញការអភិរក្សពូជកេសរកូលព្រៃ
កិច្ចប្រជុំលើកទី១៖ ក្រសួងបរិស្ថាន និង EU ជំរុញការគ្រប់គ្រងសំណល់ប្លាស្ទិក តាមរយៈគម្រោងប្លាស្ទិកឆ្លាតវៃកម្ពុជា
ថ្ងៃ ពុធ, 26 វិច្ឆិកា, 2025 កិច្ចប្រជុំលើកទី១៖ ក្រសួងបរិស្ថាន និង EU ជំរុញការគ្រប់គ្រងសំណល់ប្លាស្ទិក តាមរយៈគម្រោងប្លាស្ទិកឆ្លាតវៃកម្ពុជា