ឯកឧត្តម ស៊ុំ ធី អគ្គលេខាធិការង នៃអគ្គលេខាធិការដ្ឋានក្រុម ប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព តំណាងឯកឧត្តមរដ្ឋមន្រ្តីក្រសួងបរិស្ថាន បានចូលរួមជាវាគ្មិននៅក្នុងកិច្ចពិភាក្សាតុមូលកម្រិតខ្ពស់ស្តីពីការប្រែប្រួលអាកាសធាតុ រៀបចំឡើងដោយ Asia Water Council និងអង្គការ K-Water ដែលមានវាគ្មិនមកពីប្រទេសស្រីលង្កា ម៉ុលហ្គោលី ឥណ្ឌូនេស៊ី សាធារណៈរដ្ឋកូរ៉េ អង្គការ K-Water និងធនាគារអភិវឌ្ឍន៍អាស៊ី ។

ឯកឧត្តមបានគូសបញ្ជាក់ថា ក្នុងនាមជាប្រទេសមួយដែលងាយរងគ្រោះបំផុតដោយការប្រែប្រួលអាកាសធាតុ កម្ពុជានៅតែចាត់ទុកការបន្ស៊ាំគឺជាការងារអាទិភាព។ ក៏ប៉ុន្តែកម្ពុជាក៏ចង់បង្ហាញពីការ ប្តេជ្ញាចិត្តក្នុងការកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ ដោស្រប ទៅតាមគោលការណ៍ ការទទួលខុសត្រូវរួម ប៉ុន្តែកម្រិតផ្សេងៗគ្នាតាមសមត្ថភាពរៀងៗខ្លួន។ ឯកឧត្តមបានជម្រាបជូនអ្នកចូលរួមទាំងអស់ថា កម្ពុជាបានរៀបចំផែនការយុទ្ធសាស្រ្តជាតិពីការប្រែប្រួលអាកាសធាតុ រយៈពេល10 ឆ្នាំ និងថ្មីៗនេះកម្ពុជាក៏បានដាក់ជូនលេខាធិការដ្ឋានអនុសញ្ញាក្របខណ្ឌសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុនូវផែនការបច្ចុប្បន្នភាពការចូលរួម ចំណែកជាតិ (Updated NDC)។ ជាមួយគ្នានេះកម្ពុជាក៏កំពុងរៀបចំយុទ្ធសាស្ត្រអភិវឌ្ឍន៍រយៈពេលវែងសម្រាប់អព្យាក្រឹតកាបូន ដែលនឹងត្រូវការការគាំទ្រយ៉ាងសំខាន់ពីដៃគូរទាំងអស់ ទាំងការផ្ទេរបច្ចេកវិទ្យា និងផ្នែកហិរញ្ញវត្ថុ។ សម្រាប់ការបន្ស៊ាំវិស័យ កសិកម្ម ហេដ្ឋារចនាសម្ព័ន្ធ សុខាភិបាល ធនធានទឹក ការ សិក្សាអប់រំ និងផលិតកម្មឧស្សាហកម្ម ងាយរងគ្រោះខ្លាំងដោយសារការប្រែប្រួលអាកាសធាតុ ដែលត្រូវយកចិត្តទុកដាក់ខ្ពស់។

ចំពោះទស្សនៈនៃសន្និសីទកំពូល លើកទី២៦ នៃសន្និសិទបណ្តាភាគី អនុសញ្ញាក្របខណ្ឌសហប្រជាជាតិស្តីពីការប្រែប្រួល អាកាសធាតុ (COP26) ឯកឧត្តមបានផ្តល់នូវក្តីរំពឹងថាប្រទេសឧស្សាហកម្មជឿនលឿននឹងបង្កើនសកម្មភាពកាត់បន្ដយឧស្ម័នផ្ទះកញ្ចក់របស់ខ្លួនបន្ថែមទៀតដើម្បីរក្សាសីតុណ្ហភាពមិនឱ្យឡើងលើសពី១,៥ អង្សាសេ និងផ្តល់ហិរញ្ញប្បទានឱ្យបាន១០០ពាន់លានក្នុងមួយឆ្នាំទៅតាមការសន្យារបស់ខ្លួនក្នុងការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ។

ព័ត៌មានបន្ថែម

សិស្សានុសិស្សសាលាបឋមសិក្សាថ្នល់កែងថ្លែងអំណរគុណជូនចំពោះឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត និងលោកជំទាវ ជា សុផាកន្នី
ថ្ងៃ អង្គារ, 19 មិនា, 2024 សិស្សានុសិស្សសាលាបឋមសិក្សាថ្នល់កែងថ្លែងអំណរគុណជូនចំពោះឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត និងលោកជំទាវ ជា សុផាកន្នី
រយៈពេល៥ថ្ងៃ សមត្ថកិច្ចបានឃ្លុំដីទំហំជិត៤ពាន់ហិកតា និងបញ្ជូនជនសង្ស័យ១នាក់ទៅតុលាការ
ថ្ងៃ ចន្ទ, 18 មិនា, 2024 រយៈពេល៥ថ្ងៃ សមត្ថកិច្ចបានឃ្លុំដីទំហំជិត៤ពាន់ហិកតា និងបញ្ជូនជនសង្ស័យ១នាក់ទៅតុលាការ
មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថានបន្តចុះផ្សព្វផ្សាយយុទ្ធសាស្រ្តរបស់រាជរដ្ឋាក្នុងការគ្រប់គ្រងធនធានធម្មជាតិ នៅក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់
ថ្ងៃ ចន្ទ, 18 មិនា, 2024 មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថានបន្តចុះផ្សព្វផ្សាយយុទ្ធសាស្រ្តរបស់រាជរដ្ឋាក្នុងការគ្រប់គ្រងធនធានធម្មជាតិ នៅក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់