ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រី្តក្រសួងបរិស្ថាន នៅថ្ងៃទី​៣០ ខែសីហានេះ បានចូលរួមកិច្ចប្រជុំអន្តរក្រសួង​ស្តីពី ដំណោះស្រាយបញ្ហាពាក់ព័ន្ធ និង ដីសម្បទានសេដ្ឋកិច្ចដំណាំអំពៅ​​ផលិតស្ករសនាំចេញដែលដឹកនាំ​ឯកឧត្តម ជា សុផារ៉ា ​ទេសរដ្ឋមន្ត្រី ក្រសួងរៀបចំដែនដីនគររូបនីយកម្ម និងមានការចូលរួម​រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម និងរដ្ឋមន្ត្រីក្រសួងកសិកម្ម រួមទាំងអាជ្ញាធរដែនដីពាក់ព័ន្ធជាច្រើនរូបទៀត។ ​

ក្រោយការពិភាក្សា អង្គប្រជុំទាំងមូលបានសម្រេចលទ្ធផលចំនួន៤ចំណុចដែលរួមមាន ទី១ ឯកឧត្តម​ទេសរដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីទទួលសម្របសម្រួល និង​ដោះស្រាយ​ករណី​វិវាទ​ដីធ្លី​នេះ ដោយក្រុមការងារអន្តរក្រសួងចំពោះកិច្ចនឹងបន្តភារកិច្ចដដែល។ ទី២ សម្រេចប្រគល់ភារកិច្ចជូន​ប្រធាន​មន្ទីររៀបចំដែនដី ខេត្តពាក់ព័ន្ធសម្របសម្រួលបំពេញទម្រង់បែបបទ និងធ្វើអត្តសញ្ញាណកម្ម​ប្រជាពលរដ្ឋ​និងទីទាំងដីពាក់ព័ន្ធក្នុងរយៈពេល៣០ថ្ងៃនៅសាលាស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ស្រុកស្រែ​អំបិលខេត្តកោះកុង ស្រុកត្បែងមានជ័យ និងស្រុកជ័យសែន ខេត្តព្រះវិហារ។ ទី៣ ប្រជាពលរដ្ឋដែលមានការពាក់ព័ន្ធ​មក​បំពេញ​ទម្រង់​បែបបទ តាម​ទីតាំង​កំណត់​ខាងលើ ចាប់ពី​ថ្ងៃទី០៤ ខែកញ្ញា ដល់ថ្ងៃទី០៣ ខែតុលា។ និងទី៤ បុគ្គល​ទាំង​ឡាយដែលក្លែងបន្លំ​ឯកសារ ឬញុះញង់បង្កបញ្ហា ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន។

យ៉ាងណាក៏ដោយចំពោះបញ្ហាសេសសល់បន្តិចបន្តួចនេះ អង្គប្រជុំអន្តរក្រសួងបាន​ប្តេជ្ញាខ្ពស់​ដោះស្រាយ​បញ្ចប់​ដីសម្បទាន​​សេដ្ឋកិច្ចដំណាំអំពៅផលិតស្ករសដែលមាននៅ ខេត្ត​កំពង់ស្ពឺ ខេត្តកោះកុង និង​ខេត្តព្រះវិហារ៕

ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថានថ្លែងក្នុងកិច្ចប្រជុំអន្តរក្រសួងនៅថ្ងៃទី៣០ ខែសីហា។

 

ព័ត៌មានបន្ថែម

សិស្សានុសិស្សសាលាបឋមសិក្សាថ្នល់កែងថ្លែងអំណរគុណជូនចំពោះឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត និងលោកជំទាវ ជា សុផាកន្នី
ថ្ងៃ អង្គារ, 19 មិនា, 2024 សិស្សានុសិស្សសាលាបឋមសិក្សាថ្នល់កែងថ្លែងអំណរគុណជូនចំពោះឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត និងលោកជំទាវ ជា សុផាកន្នី
រយៈពេល៥ថ្ងៃ សមត្ថកិច្ចបានឃ្លុំដីទំហំជិត៤ពាន់ហិកតា និងបញ្ជូនជនសង្ស័យ១នាក់ទៅតុលាការ
ថ្ងៃ ចន្ទ, 18 មិនា, 2024 រយៈពេល៥ថ្ងៃ សមត្ថកិច្ចបានឃ្លុំដីទំហំជិត៤ពាន់ហិកតា និងបញ្ជូនជនសង្ស័យ១នាក់ទៅតុលាការ
មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថានបន្តចុះផ្សព្វផ្សាយយុទ្ធសាស្រ្តរបស់រាជរដ្ឋាក្នុងការគ្រប់គ្រងធនធានធម្មជាតិ នៅក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់
ថ្ងៃ ចន្ទ, 18 មិនា, 2024 មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថានបន្តចុះផ្សព្វផ្សាយយុទ្ធសាស្រ្តរបស់រាជរដ្ឋាក្នុងការគ្រប់គ្រងធនធានធម្មជាតិ នៅក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់