សហភាពអឺរ៉ុប ជាដៃគូសហប្រតិបត្តិការដ៏ល្អរបស់កម្ពុជាក្នុងការដោះស្រាយបញ្ហាការប្រែប្រួលអាកាសធាតុ។ នេះជាប្រសាសន៍លើកឡើង របស់ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន ក្នុងឱកាសទទួលជួបបិភាក្សាការងារជាមួយប្រតិភូសហភាពអឺរ៉ុបប្រចាំកម្ពុជា ដែលរួមមាន លោកជំទាវ Carmen Moreno ឯកអគ្គរដ្ឋទូតនៃសហភាពអឺរ៉ុប ឯកឧត្តម Christian Berger ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ លោកជំទាវ Tina Redshaw ឯកអគ្គរដ្ឋទូតអង់គ្លេស លោក Markus Burli ប្រធានសហប្រតិបត្តិការស្វីស លោក Fabrice Etienne ភារធារីនៃស្ថានទូតបារាំង និងលោក Clemens Beckers ប្រតិភូនៃសហភាពអឺរ៉ុប កាលពីរសៀល ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២១ នៅទីស្តីការក្រសួងបរិស្ថាន។ ជាមួយគ្នានេះ ឯកឧត្តម សាយ សំអាល់ បានបញ្ជាក់ពីកិច្ចសប្រតិបត្តិការស្អិតរមួតបន្ថែមទៀតរវាងកម្ពុជានិងសហភាពអឺរ៉ុបលើការលើកកម្ពស់ជីវភាពសហគមន៍មូលដ្ឋាន ការពង្រឹងការចិញ្ចឹមសត្វ ដែលមានមានតម្លៃខ្ពស់នៅក្នុងទីផ្សារ និងក្នុងគោលបំណងពាណិជ្ជកម្មសម្រាប់ទីផ្សារអឺរ៉ុប ការអប់រំធនធានមនុស្ស ដែលផ្តល់ឱកាសការងារដល់ប្រជាពលរដ្ឋ បច្ចេកទេសគ្រប់គ្រងសំណល់សំរាម និងការប្រើប្រាស់ថាមពលកកើតឡើងវិញ។ ក្នុងឱកាសនោះដែរ ឯកឧត្តម រដ្ឋមន្រ្តីបានបញ្ជាក់ពីវត្តមានអញ្ជើញចូលរួមក្នុងសន្និសីទពិភពលោក ស្តីពីអាកាសធាតុ COP26 នឹងត្រូវធ្វើឡើង នៅទីក្រុងហ្ក្លាស្កូវ ចក្រភពអង់គ្លេស នាពេលខាងមុខ៕

ព័ត៌មានបន្ថែម

ក្រសួងបរិស្ថានបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងទិសដៅការងារបន្តឆ្នាំ២០២៦
ថ្ងៃ អង្គារ, 9 ធ្នូ, 2025 ក្រសួងបរិស្ថានបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងទិសដៅការងារបន្តឆ្នាំ២០២៦
ក្រសួងបរិស្ថានអនុវត្តទៅតាមច្បាប់ដោយគ្មានការលើកលែងចំពោះក្រុមហ៊ុនបំពុលបរិស្ថាន
ថ្ងៃ អង្គារ, 9 ធ្នូ, 2025 ក្រសួងបរិស្ថានអនុវត្តទៅតាមច្បាប់ដោយគ្មានការលើកលែងចំពោះក្រុមហ៊ុនបំពុលបរិស្ថាន
ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត៖ ក្រសួងបរិស្ថានបន្តជំរុញសកម្មភាពតាមផែនការយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាលឆ្ពោះទៅភាពស្អាតនិងបង្កើនគម្របបៃតងនៅកម្ពុជា
ថ្ងៃ ព្រហស្បតិ៍, 27 វិច្ឆិកា, 2025 ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត៖ ក្រសួងបរិស្ថានបន្តជំរុញសកម្មភាពតាមផែនការយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាលឆ្ពោះទៅភាពស្អាតនិងបង្កើនគម្របបៃតងនៅកម្ពុជា