នៅទីស្តីការក្រសួងបរិស្ថាន ឯកឧត្តម សៅ សុភាព រដ្ឋលេខាធិការក្រសួងបរិស្ថាន បានអញ្ជើញក្នុងពិធីប្រគល់-ទទួលឧបករណ៍វាស់កម្រិតបញ្ចេញឧស្ម័ន ពីយានយន្តនិង ឧបករណ៍វាស់កម្រិតសំឡេង ជូនលោកឧត្តមសេនីយ៍ទោ ចេវ ហាក់ ស្នងការរងផែនសារាចរណ៍ តំណាងអគ្គស្នងការនគរបាលជាតិ នាថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២១ ។

ឯកឧត្តម សៅ សុភាព រដ្ឋលេខាធិការបានលើកឡើងថា​ ដោយបច្ចុប្បន្ននេះ ការបញ្ចេញផ្សែងពីយានយន្តប្រើប្រាស់ ប្រេងម៉ាស៊ូត និង ពីចំហេះ ឥនន្ធៈផ្សេងៗទៀតគឺជាកត្តារួមចំណែកក្នុងការបំពុលខ្យល់ នៅក្នុងប្រទេសកម្ពុជា ជាពិសេស ក្នុងតំបន់ ទី ប្រជុំជន។ ការបំពាក់ឧបករណ៍វាស់កម្រិតបញ្ចេញឧស្ម័នពីយានយន្ត និងឧបករណ៍វាស់កម្រិតសំឡេងនៅតាមទីប្រជុំជនឱ្យបានច្រើន ជាមធ្យោបាយមួយដ៏មានសារៈសំខាន់ដើម្បីកត់ត្រាទិន្នន័យនៃការបំពុលខ្យល់ ជាពិសេសប្រភពបំពុលពីយានយន្ត និងចាត់វិធានការសមស្របក្នុងការកាត់បន្ថយប្រភពបំពុលឱ្យបានជាអតិបរមា។ ដូច្នេះ ក្រសួងបរិស្ថាន សង្ឃឹមយ៉ាងមុតមាំថា ការប្រគល់ ឧបករណ៍ វាស់ កម្រិត បញ្ចេញ ឧស្ម័ន ពីយានយន្ត និងឧបករណ៍វាស់កម្រិតសំឡេងទាំងនេះ ជូនដល់ ស្នងការដ្ឋាន នគរបាល រាជធានីភ្នំពេញ នាថ្ងៃនេះគឺពិតជាមានសារៈសំខាន់ និងជាពេលវេលាមួយសមស្រប ដើម្បីមានទិន្នន័យគ្រប់គ្រាន់ក្នុងការចាត់វិធានការសមស្រប និងទាន់ពេលក្នុងការទប់ស្កាត់ និង កាត់ បន្ថយ ប្រភពបំពុលទាំងនោះ និងសូមស្នើដល់ស្ថាប័នមានសមត្តកិច្ចទាំងអស់បន្ត និងពង្រឹងការអនុវត្តសកម្មភាព ដើម្បីចូលរួមកាត់បន្ថយការបំពុល ខ្យល់ សំដៅដល់ ការការពារសុខមាលភាពរបស់ប្រជាពលរដ្ឋ និងបរិស្ថាននៃសង្គមជាតិយើង។

ព័ត៌មានបន្ថែម

សិស្សានុសិស្សសាលាបឋមសិក្សាថ្នល់កែងថ្លែងអំណរគុណជូនចំពោះឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត និងលោកជំទាវ ជា សុផាកន្នី
ថ្ងៃ អង្គារ, 19 មិនា, 2024 សិស្សានុសិស្សសាលាបឋមសិក្សាថ្នល់កែងថ្លែងអំណរគុណជូនចំពោះឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត និងលោកជំទាវ ជា សុផាកន្នី
រយៈពេល៥ថ្ងៃ សមត្ថកិច្ចបានឃ្លុំដីទំហំជិត៤ពាន់ហិកតា និងបញ្ជូនជនសង្ស័យ១នាក់ទៅតុលាការ
ថ្ងៃ ចន្ទ, 18 មិនា, 2024 រយៈពេល៥ថ្ងៃ សមត្ថកិច្ចបានឃ្លុំដីទំហំជិត៤ពាន់ហិកតា និងបញ្ជូនជនសង្ស័យ១នាក់ទៅតុលាការ
មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថានបន្តចុះផ្សព្វផ្សាយយុទ្ធសាស្រ្តរបស់រាជរដ្ឋាក្នុងការគ្រប់គ្រងធនធានធម្មជាតិ នៅក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់
ថ្ងៃ ចន្ទ, 18 មិនា, 2024 មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថានបន្តចុះផ្សព្វផ្សាយយុទ្ធសាស្រ្តរបស់រាជរដ្ឋាក្នុងការគ្រប់គ្រងធនធានធម្មជាតិ នៅក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់