ទីស្តីការក្រសួងបរិស្ថាន នៅថ្ងៃទី២០-២២ ខែតុលា ឆ្នាំ២០២១ ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋលេខាធិការក្រសួងបរិស្ថាន តំណាងឯកឧត្តមរដ្ឋមន្រ្តី និងឯកឧត្តម វ៉ាន់ មុនីនាថ អគ្គលេខាធិការ និងជាប្រធានឧត្តមមន្ត្រីបរិស្ថានអាស៊ាន​ រួមមានទាំងមន្រ្តីបង្គោលអាស៊ានពាក់ព័ន្ធក្រសួងបរិស្ថាន បានចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តីបរិស្ថានអាស៊ានលើកទី១៦ និងកិច្ចប្រជុំពាក់ព័ន្ធ តាមប្រព័ន្ធវីដេអូ និងមានការចូលរួមពីរដ្ឋមន្រ្តី ឬតំណាងរដ្ឋសមាជិកអាស៊ាន អគ្គលេខាធិការអាស៊ាន រដ្ឋមន្រ្តីអាស៊ានបូក៣​ ក្រុមឧត្តមមន្រ្តីបរិស្ថានអាស៊ាន ក្រុមមន្រ្តីមជ្ឈមណ្ឌលជីវ:ចម្រុះ ក្រុមព្យាករណ៍អាកាសធាតុអាស៊ានពិេសស និងមន្រ្តីពាក់ព័ន្ធជាច្រើនរូបទៀត ដែលរៀបចំឡើងនៅប្រទេសឥណ្ឌូនេសុី។

អង្គប្រជុំបានវាយតម្លៃខ្ពស់ចំពោះលទ្ធផលការងារប្រែប្រួលអាកាសធាតុ ការងារនិរន្តរភាពបរិស្ថានក្រុង ការងារអភិរក្សធម្មជាតិ និងជីវៈចម្រុះ ការងារអប់រំបរិស្ថាន ការងារគ្រប់គ្រងធនធានទឹក ការងារតំបន់ឆ្នេរ និងបរិស្ថានសមុទ្រ ការងារសារធាតុគីមីនិងសំណល់ ការងារបំពុលផ្សែងអ័ព្ទឆ្លងដែន និងវឌ្ឍនភាពការងាររបស់មជ្ឈមណ្ឌលជីវៈចម្រុះអាស៊ាន។ អង្គប្រជុំបានពិភាក្សា​ កត់សម្គាល់ និងអនុម័តលើលទ្ធផលការងារសម្រេចបានសំខាន់ៗ មានដូចខាងក្រោម៖

១. សេចក្តីថ្លែងការណ៍រួមអាស៊ានស្តីពីការប្រែប្រួលអាកាសធាតុសម្រាប់កិច្ចប្រជុំលើកទី២៦ នៃអនុសញ្ញាក្របខណ្ឌសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ (COP26 on UNFCCC)

២. សេចក្តីថ្លែងការរួមអាស៊ានស្តីពីការអភិរក្សជីវៈចម្រុះ សម្រាប់កិច្ចប្រជុំលើកទី១៥ នៃអនុសញ្ញាជីវៈចម្រុះ (COP15)

៣. សេចក្តីថ្លែងការរួមអាស៊ាន-ចិន ស្តីពីការពង្រឹងកិច្ចសហប្រតិបត្តិការលើការអភិវឌ្ឍបៃតង និងប្រកបដោយចីរភាព

៤. សេចក្តីថ្លែងការរួមអាស៊ានស្តីពីសារធាតុគីមីនិងសំណល់ សម្រាប់កិច្ចប្រជុំក្នុងឆ្នាំ២០២១របស់អនុសញ្ញាបាសែល រ៉ូធើដាំ និងស្តុកហូម

៥. ពានរង្វាន់ទីក្រុងនិរន្តរភាពបរិស្ថានអាស៊ានជូនរដ្ឋសមាជិកអាស៊ាន

៦. ផែនការសកម្មភាពតំបន់អាស៊ានស្តីពីការទប់ស្កាត់សំរាមសមុទ្រ

៧. សំណើផ្តួចផ្តើមបង្កើតមជ្ឈមណ្ឌលអាស៊ានស្តីពីការប្រែប្រួលអាកាសធាតុ

៨. របាយការណ៍អាស៊ានស្តីពីការប្រែប្រួលអាកាសធាតុ

៩. របាយការណ៍លើកទី៦ ស្តីបរិស្ថានអាស៊ាន

១០. ក្របខណ្ឌអាស៊ានស្តីពីការប្រើប្រាស់ និងផលិតកម្មប្រកបដោយចីរភាព

១១. វឌ្ឍនភាពការងារក្រោមកិច្ចសហប្រតិបត្តិការបរិស្ថាន ជាមួយដៃគូអាស៊ានបូក៣ និងដៃគូអាស៊ានផ្សេងទៀត រួមមានចក្រភពអង់គ្លេស សហរដ្ឋអាមេរិក និងសហគមន៍អឺរ៉ុប។

សូមជម្រាបជូនផងដែរថា កិច្ចប្រជុំរដ្ឋមន្រ្តីបរិស្ថានអាស៊ានលើកទី១៦ ក៏បានរៀបចំពិធីផ្តល់ពានរង្វាន់ទីក្រុងនិរន្តរភាពបរិស្ថានអាស៊ានជូនរដ្ឋសមាជិកអាស៊ាន ដែលកម្ពុជាមានទីក្រុងព្រះសីហនុ រាជធានីភ្នំពេញ ទីក្រុងកែប ទីក្រុងសែននោរម្យ ព្រមទាំងគាំទ្រគំនិតផ្តួចផ្តើមលើសេចក្តីថ្លែងការណ៍យុវជនអាស៊ានស្តីពីសកម្មភាពអាកាសធាតុនៅក្នុងតំបន់ និងសកល។

ព័ត៌មានបន្ថែម

សិស្សានុសិស្សសាលាបឋមសិក្សាថ្នល់កែងថ្លែងអំណរគុណជូនចំពោះឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត និងលោកជំទាវ ជា សុផាកន្នី
ថ្ងៃ អង្គារ, 19 មិនា, 2024 សិស្សានុសិស្សសាលាបឋមសិក្សាថ្នល់កែងថ្លែងអំណរគុណជូនចំពោះឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត និងលោកជំទាវ ជា សុផាកន្នី
រយៈពេល៥ថ្ងៃ សមត្ថកិច្ចបានឃ្លុំដីទំហំជិត៤ពាន់ហិកតា និងបញ្ជូនជនសង្ស័យ១នាក់ទៅតុលាការ
ថ្ងៃ ចន្ទ, 18 មិនា, 2024 រយៈពេល៥ថ្ងៃ សមត្ថកិច្ចបានឃ្លុំដីទំហំជិត៤ពាន់ហិកតា និងបញ្ជូនជនសង្ស័យ១នាក់ទៅតុលាការ
មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថានបន្តចុះផ្សព្វផ្សាយយុទ្ធសាស្រ្តរបស់រាជរដ្ឋាក្នុងការគ្រប់គ្រងធនធានធម្មជាតិ នៅក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់
ថ្ងៃ ចន្ទ, 18 មិនា, 2024 មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថានបន្តចុះផ្សព្វផ្សាយយុទ្ធសាស្រ្តរបស់រាជរដ្ឋាក្នុងការគ្រប់គ្រងធនធានធម្មជាតិ នៅក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់