ទីស្តីការក្រសួងបរិស្ថាន នៅរាជធានីភ្នំពេញ ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២១ ក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព (ក.ជ.អ.ច.) បានបើកកិច្ចប្រជុំក្រុមប្រឹក្សាជាតិលើកទី៣ ក្រោមអធិបតីភាព​​ ឯកឧត្តម​ ទិន​ ពន្លក អនុប្រធានទី២ និងជារដ្ឋលេខាធិការក្រសួងបរិស្ថាន ដើម្បីត្រួតពិនិត្យលើលទ្ធផលការងារ​ និងសម្រេចលើឯកសារពាក់ព័ន្ធមួយចំនួន។ កិច្ចប្រជុំបានប្រារព្វឡើងតាមរយ:ប្រព័ន្ធវីដេអូ​ ដែលមានសមាសភាពចូលរួមពីសមាជិក សមាជិកាអញ្ជើញមកពីក្រសួង​​ ស្ថាប័នរដ្ឋចំនួន៣៦​ និងរាជធានី ខេត្តចំនួន២៥ សរុបចំនួន១៥០ នាក់។

ឯក​ឧត្តម វ៉ាន់ មុនីនាថ អគ្គលេខាធិការក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព​បានរាយការណ៍ពីលទ្ធផលការងារសំខាន់ៗ ដែលសម្រេចបាន និងកំពុងអនុវត្តន៍ រួមមាន​ ១)វឌ្ឍនភាព នៃការអនុវត្តសេចក្តីសម្រេចរបស់កិច្ចប្រជុំលើកទី២ ២)លទ្ធផលការងារសម្រេចបានរបស់ក្រុមប្រឹក្សា​ក្នុងក្របខណ្ឌច្បាប់និងគោលនយោបាយ​ ការងារប្រែប្រួលអាកាសធាតុ​ ការគ្រប់គ្រងជីវ:ចម្រុះ​និងជីវ:សុវត្តិភាព ការងារអភិវឌ្ឍន៍សេដ្ឋកិច្ចបៃតង ការលើកកម្ពស់ផ្នែកវិទ្យាសាស្រ្ត និងបច្ចេកវិទ្យា និងការពង្រឹងក្របខណ្ឌកិច្ចសហប្រតិបត្តិការ​សកល តំបន់ និងជាតិ ព្រមទាំងទិសដៅការងារឆ្នាំ២០២២។
ឯកឧត្តម​ ភាវ សុវុទ្ធី​ បានធ្វើបទបង្ហាញពីក្រមសីលធម៌ និងរបៀបវារ: នៃសិក្សាស្រាវជ្រាវ ហើយលោកបណ្ឌិត​ ហាក់ ម៉ៅ ក៏បានធ្វើបទបង្ហាញពីសេចក្តីព្រាងអនុក្រឹត្យ ស្តីពីវិធាននិងនីតិវិធីចូលរួមក្នុងយន្តការកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ជូនអង្គប្រជុំ ដើម្បីពិនិត្យពិភាក្សា និងផ្តលយោបល់។
កិច្ចប្រជុំ​បានសម្រេចឯកភាពឱ្យធ្វើបច្ចុប្បន្នសមាសភាពក្រុមការងារបច្ចេកទេសអន្តរក្រសួងទាំងអស់ និងត្រូវបង្កើតក្រុមការងារវិទ្យាសាស្រ្តនិងបច្ចេកវិទ្យាតាមសេចក្តីសម្រេចកិច្ចប្រជុំក្រុមប្រឹក្សាលើកទី២ និងស្នើសុំឱ្យមានការផ្តល់ធាតុចូលបន្ថែមទៀតទៅលើសេចក្តីព្រាងអនុក្រឹត្យ ស្តីពីវិធាននិងនីតិវិធីចូលរួមក្នុងយន្តការកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ និងក្រមសីលធម៌ និងរបៀបវារ: នៃសិក្សាស្រាវជ្រាវ។

សូមជម្រាបជូនផងដែរថា កិច្ចប្រជុំក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព ក៏បានសម្រេចឯកភាពស្នើឲ្យអគ្គលេខាធិការដ្ឋានបន្តអនុវត្តន៍កម្មវិធីអាទិភាពដែលបាននិងកំពុងដំណើរការ ស្នើឱ្យមានការបង្កើតកម្មវិធីថ្មីៗ​បន្ថែម បន្តពង្រីកនិងពង្រឹងកិច្ចសហការជាមួយក្រសួង​ ស្ថាប័ន​ និងរដ្ឋបាលថ្នាក់ក្រោមជាតិ​ វិស័យឯកជន គ្រឹះស្ថានស្រាវជ្រាវ និងវិស័យការទូតបរិស្ថាននៅលើឆាកអន្តរជាតិ ព្រមទាំងបន្តកៀរគរធនធាន​ និងបច្ចេកវិទ្យា​ ដើម្បីគាំទ្រដល់ការគ្រប់គ្រងបរិស្ថាន​ ធនធានធម្មជាតិ​ ជីវ:ចម្រុះ​​ និងការអភិវឌ្ឍដោយចីរភាព។

ព័ត៌មានបន្ថែម

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត៖ ក្រសួងបរិស្ថានបន្តជំរុញសកម្មភាពតាមផែនការយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាលឆ្ពោះទៅភាពស្អាតនិងបង្កើនគម្របបៃតងនៅកម្ពុជា
ថ្ងៃ ព្រហស្បតិ៍, 27 វិច្ឆិកា, 2025 ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត៖ ក្រសួងបរិស្ថានបន្តជំរុញសកម្មភាពតាមផែនការយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាលឆ្ពោះទៅភាពស្អាតនិងបង្កើនគម្របបៃតងនៅកម្ពុជា
ក្រសួងបរិស្ថាន រៀបចំវេទិកាកេសរកូលជាតិលើកទី៥ និងមានការប្រកួតតាំងពិព័រណ៍ស្នាដៃ និងប្រកួតគំនូរជុំរុញការអភិរក្សពូជកេសរកូលព្រៃ
ថ្ងៃ ពុធ, 26 វិច្ឆិកា, 2025 ក្រសួងបរិស្ថាន រៀបចំវេទិកាកេសរកូលជាតិលើកទី៥ និងមានការប្រកួតតាំងពិព័រណ៍ស្នាដៃ និងប្រកួតគំនូរជុំរុញការអភិរក្សពូជកេសរកូលព្រៃ
កិច្ចប្រជុំលើកទី១៖ ក្រសួងបរិស្ថាន និង EU ជំរុញការគ្រប់គ្រងសំណល់ប្លាស្ទិក តាមរយៈគម្រោងប្លាស្ទិកឆ្លាតវៃកម្ពុជា
ថ្ងៃ ពុធ, 26 វិច្ឆិកា, 2025 កិច្ចប្រជុំលើកទី១៖ ក្រសួងបរិស្ថាន និង EU ជំរុញការគ្រប់គ្រងសំណល់ប្លាស្ទិក តាមរយៈគម្រោងប្លាស្ទិកឆ្លាតវៃកម្ពុជា