ឯកឧត្តម ជួប ប៉ារីស៍ អគ្គនាយកចំណេះដឹង និងព័ត៌មានបរិស្ថាន ក្រសួងបរិស្ថាន កាលពីព្រឹកថ្ងៃពុធ ទី២០ ខែតុលា ឆ្នាំ២០២១ បានប្រគល់ធុងចម្រោះទឹកស្អាត ដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន ជូនវិទ្យាល័យហ៊ុនសែនតាខ្មៅ ខេត្តកណ្តាល។ លោកនាយកវិទ្យាល័យហ៊ុនសែនតាខ្មៅ បានឱ្យដឹងថាធុងចម្រោះទឹកស្អាតនៅក្នុងសាលាមានអត្ថប្រយោជន៍សំខាន់ក្នុងការជួយដល់បរិស្ថានជាច្រើនដូចជាសាលាទទួលបានទឹកស្អាតមានគុណភាព គ្មានមេរោគ និងសុវត្ថិភាពសម្រាប់សិស្ស និងលោកគ្រូអ្នកគ្រូបរិភោគ បានកាត់បន្ថយការចំណាយថវិកាក្នុងការទិញទឹកបរិភោគ ក៏ដូចជាជួយកាត់បន្ថយការប្រើប្រាស់ដបទឹកប្លាស្ទិក។

ឯកឧត្តម ជួប ប៉ារីស៍ បានលើកឡើងថា ក្រសួងបរិស្ថានមានទិសដៅសំខាន់ផ្តោតលើសុខមាលភាពរបស់ប្រជាពលរដ្ឋ តាមរយៈការប្រើប្រាស់ទឹកស្អាតមានសុវត្ថិភាព និងសាលមេត្រីបរិស្ថាន។ គម្រោងនេះ ចូលរួមសំខាន់ក្នុងកិច្ចគាំពារបរិស្ថាន ការគ្រប់គ្រងធនធានធម្មជាតិ និងការរស់នៅដោយចីរភាពនៅកម្ពុជា។ ជាមួយគ្នានេះដែរ ឯកឧត្តម ជួប ប៉ារីស៍ បានជួបសំណេះសំណាល និងចែកជូនសម្ភារៈអប់រំ សៀវភៅ សម្បត្តិធម្មជាតិនៃប្រទេសកម្ពុជា រួមជាមួយវត្ថុអនុស្សាវរីយ៍ ដល់គណៈគ្រប់គ្រងសាលា លោកគ្រូ អ្នកគ្រូ និងមិត្តរួមជំនាន់វិទ្យាល័យក្រុងតាខ្មៅផងដែរ៕

ព័ត៌មានបន្ថែម

សិស្សានុសិស្សសាលាបឋមសិក្សាថ្នល់កែងថ្លែងអំណរគុណជូនចំពោះឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត និងលោកជំទាវ ជា សុផាកន្នី
ថ្ងៃ អង្គារ, 19 មិនា, 2024 សិស្សានុសិស្សសាលាបឋមសិក្សាថ្នល់កែងថ្លែងអំណរគុណជូនចំពោះឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត និងលោកជំទាវ ជា សុផាកន្នី
រយៈពេល៥ថ្ងៃ សមត្ថកិច្ចបានឃ្លុំដីទំហំជិត៤ពាន់ហិកតា និងបញ្ជូនជនសង្ស័យ១នាក់ទៅតុលាការ
ថ្ងៃ ចន្ទ, 18 មិនា, 2024 រយៈពេល៥ថ្ងៃ សមត្ថកិច្ចបានឃ្លុំដីទំហំជិត៤ពាន់ហិកតា និងបញ្ជូនជនសង្ស័យ១នាក់ទៅតុលាការ
មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថានបន្តចុះផ្សព្វផ្សាយយុទ្ធសាស្រ្តរបស់រាជរដ្ឋាក្នុងការគ្រប់គ្រងធនធានធម្មជាតិ នៅក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់
ថ្ងៃ ចន្ទ, 18 មិនា, 2024 មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថានបន្តចុះផ្សព្វផ្សាយយុទ្ធសាស្រ្តរបស់រាជរដ្ឋាក្នុងការគ្រប់គ្រងធនធានធម្មជាតិ នៅក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់