នាព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២១ ឯកឧត្តម ផៃ ប៊ុនឈឿន រដ្ឋលេខាធិការប្រចាំការ បានអញ្ជើញជាអធិបតី ប្រគល់ម៉ូតូដឹកសំរាម សំណល់រឹង ចំនួន១១គ្រឿង ដល់រដ្ឋបាលក្រុង ស្រុក ចំនួន ១១ មកពីខេត្ត ចំនួន ៤ ក្នុងគោលបំណងផ្តល់ការគាំទ្រ ជំរុញលើកទឹកចិត្តឱ្យមានភាពជាម្ចាស់ក្នុងការគ្រប់គ្រងសំរាមសំណល់រឹងទីប្រជុំជន ព្រមទាំងធ្វើការពង្រីកសេវាសម្អាត ប្រមូល ដឹកជញ្ជូន និងទុកដាក់សំរាមឱ្យបានគ្រប់ទីប្រជុំជនកាន់តែប្រសើរបន្ថែមទៀត ប្រមូលសំរាម សំណល់រឹងឱ្យស្អាត ឱ្យអស់ ទាន់ពេល រួមចំណែកធ្វើឱ្យភូមិ ឃុំ សង្កាត់កាន់តែមានអនាម័យ សោភ័ណភាពល្អ និងបរិស្ថានស្អាត ការរស់នៅប្រកបដោយផាសុកភាព សុខុមាលភាព និងភាពទាក់ទាញ។

រដ្ឋបាលក្រុង ស្រុក ចំនួន ១១ មកពីខេត្ត ចំនួន ៤ ទទួលម៉ូតូដឹកសំរាម សំណល់រឹង ពីក្រសួងបរិស្ថាន រួមមាន ៖

1. ខេត្តក្រចេះ ទទួលម៉ូតូ ៤គ្រឿង មានស្រុកចិត្របុរី សំបូរ ព្រែកប្រសព្វ និងស្រុកឆ្លូង ។

2. ខេត្តមណ្ឌលគិរី ទទួលម៉ូតូ ២គ្រឿង មានក្រុងសែនមនោរម្យ និងស្រុកកោះញែក ។

3. ខេត្តរតនគិរី ទទួលម៉ូតូ ១គ្រឿង មកពីស្រុកតាវែង ។

4. ខេត្តស្ទឹងត្រែង ទទួលម៉ូតូ ៤គ្រឿង មានស្រុកសៀមប៉ាង ថាឡាបរិវ៉ាត់ សេសាន និងបុរីអូរស្វាយសែនជ័យ៕

ព័ត៌មានបន្ថែម

សិស្សានុសិស្សសាលាបឋមសិក្សាថ្នល់កែងថ្លែងអំណរគុណជូនចំពោះឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត និងលោកជំទាវ ជា សុផាកន្នី
ថ្ងៃ អង្គារ, 19 មិនា, 2024 សិស្សានុសិស្សសាលាបឋមសិក្សាថ្នល់កែងថ្លែងអំណរគុណជូនចំពោះឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត និងលោកជំទាវ ជា សុផាកន្នី
រយៈពេល៥ថ្ងៃ សមត្ថកិច្ចបានឃ្លុំដីទំហំជិត៤ពាន់ហិកតា និងបញ្ជូនជនសង្ស័យ១នាក់ទៅតុលាការ
ថ្ងៃ ចន្ទ, 18 មិនា, 2024 រយៈពេល៥ថ្ងៃ សមត្ថកិច្ចបានឃ្លុំដីទំហំជិត៤ពាន់ហិកតា និងបញ្ជូនជនសង្ស័យ១នាក់ទៅតុលាការ
មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថានបន្តចុះផ្សព្វផ្សាយយុទ្ធសាស្រ្តរបស់រាជរដ្ឋាក្នុងការគ្រប់គ្រងធនធានធម្មជាតិ នៅក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់
ថ្ងៃ ចន្ទ, 18 មិនា, 2024 មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថានបន្តចុះផ្សព្វផ្សាយយុទ្ធសាស្រ្តរបស់រាជរដ្ឋាក្នុងការគ្រប់គ្រងធនធានធម្មជាតិ នៅក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់