កិច្ចប្រជុំក្រុមការងារបច្ចេកទេសភាពស៊ាំនឹងឱសថប្រឆាំងមេរោគ (AMR Working Group)រៀបចំដោយក្រសួងសុខាភិបាល ដើម្បីពិនិត្យពិភាក្សាលើសេចក្តីព្រាងសម្រេចស្តីពីការបង្កើតគណៈកម្មាធិការសម្របសម្រួលអន្តរក្រសួង (ក្រសួងបរិស្ថាន ក្រសួងសុខាភិបាល និងក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ) សម្រាប់ភាពសាំនៃឱសថប្រឆាំងមេរោគ ។ លោកស្រី មាស ច័ន្ទធីតា អគ្គនាយករងនៃអគ្គនាយកដ្ឋានចំណេះដឹងនិងព័ត៌មានបរិស្ថាន និងជាអនុប្រធានក្រុមការងារ AMR នៃវិស័យបរិស្ថាន និងមន្រ្តីជំនាញនៃនាយកដ្ឋានគ្រប់គ្រងសារធាតុគ្រោះថ្នាក់ បានចូលរួមក្នុងកិច្ចប្រជុំ នាថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១ នៅរាជធានីភ្នំពេញ។

កិច្ចប្រជុំបានពិភាក្សាលើសេចក្តីព្រាងសម្រេចស្តីពីការបង្កើតគណៈកម្មាធិការសម្របសម្រួលអន្តរក្រសួងដែលមាន៩ប្រការ ។ ក្នុងនោះក្រុមការងារ AMR វិស័យបរិស្ថាន បានផ្តល់ធាតុចូលបន្ថែមលើសេចក្តីព្រាងសម្រេចគណៈកម្មាធិការសម្របសម្រួលអន្តរក្រសួង ដោយពិនិត្យលើសមាសភាពប្រធានប្តូរវេន អនុប្រធាន និងលេខាធិការ ដើម្បីឱ្យស្របទៅតាមសេចក្តីសម្រចរបស់ក្រុមការងារបច្ចេកទេសនៃក្រសួងទាំងបី ។

ក្រុមការងារ AMR មកពីក្រសួងសុខាភិបាល ក្រសួងបរិស្ថាន និងក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ នឹងពិនិត្យ ផ្តល់យោបល់ និងកែសម្រួលម្តងទៀត ដាក់ជូន ឯកឧត្តមរដ្ឋមន្រ្តី នៃក្រសួងទាំងបីចុះហត្ថលេខា៕

ព័ត៌មានបន្ថែម

សិស្សានុសិស្សសាលាបឋមសិក្សាថ្នល់កែងថ្លែងអំណរគុណជូនចំពោះឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត និងលោកជំទាវ ជា សុផាកន្នី
ថ្ងៃ អង្គារ, 19 មិនា, 2024 សិស្សានុសិស្សសាលាបឋមសិក្សាថ្នល់កែងថ្លែងអំណរគុណជូនចំពោះឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត និងលោកជំទាវ ជា សុផាកន្នី
រយៈពេល៥ថ្ងៃ សមត្ថកិច្ចបានឃ្លុំដីទំហំជិត៤ពាន់ហិកតា និងបញ្ជូនជនសង្ស័យ១នាក់ទៅតុលាការ
ថ្ងៃ ចន្ទ, 18 មិនា, 2024 រយៈពេល៥ថ្ងៃ សមត្ថកិច្ចបានឃ្លុំដីទំហំជិត៤ពាន់ហិកតា និងបញ្ជូនជនសង្ស័យ១នាក់ទៅតុលាការ
មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថានបន្តចុះផ្សព្វផ្សាយយុទ្ធសាស្រ្តរបស់រាជរដ្ឋាក្នុងការគ្រប់គ្រងធនធានធម្មជាតិ នៅក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់
ថ្ងៃ ចន្ទ, 18 មិនា, 2024 មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថានបន្តចុះផ្សព្វផ្សាយយុទ្ធសាស្រ្តរបស់រាជរដ្ឋាក្នុងការគ្រប់គ្រងធនធានធម្មជាតិ នៅក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់