ចកវ៉កកម្ពុជា ជាប្រភេទសត្វស្លាបដែលមានវត្តមានតែនៅតំបន់ជួរភ្នំក្រវាញនៃប្រទេសកម្ពុជាតែប៉ុណ្ណោះ (Endemic)។ សត្វស្លាបប្រភេទនេះត្រូវបានរកឃើញដំបូងនៅឆ្នាំ១៩២៩ (Riley, 1930) ហើយបញ្ជាក់ពីវត្តមានវានៅកម្ពុជាឡើងវិញនៅក្នុងឆ្នាំ២០០០ (Steinheimer et al., 2000)។ ទោះជាយ៉ាងនេះក្តីនៅប្រទេសកម្ពុជាសំណាកស្បែកស្ងួតសម្រាប់គោលបំណងវិទ្យាសាស្ត្រដំបូងត្រូវបានប្រមូលពីដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ នៅឆ្នាំ២០១០ (Chhin, 2010) និងកំពុងទុកនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។

ជាទូទៅ សត្វស្លាបប្រភេទនេះមានវត្តមាននៅតំបន់ភ្នំរយៈកម្ពស់ខ្ពស់(ចាប់ពី៧០០ម៉ែត្រឡើងទៅ) នៃតំបន់ជួរភ្នំក្រវាញ មានដូចជា ដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ដែនជម្រកសត្វព្រៃភ្នំសំកុស និងឧទ្យានជាតិជួរភ្នំក្រវាញកណ្តាល។
*ប្រភព និងរូបភាពដោយ៖ បណ្ឌិត ឈិន សុភា នាយកដ្ឋានជីវៈចម្រុះ
ផលិត និង ផ្សព្វផ្សាយដោយ៖ នាយកដ្ឋានជីវៈចម្រុះនៃ អគ្គលេខាធិការដ្ឋាន ក្រុម ប្រឹក្សាជាតិ អភិវឌ្ឍន៍ ដោយ ចីរភាព/ក្រសួងបរិស្ថាន
The Cambodian laughingthrush (Garrulax ferrarius) is a bird species in the family Leiothrichidae. This species recognized as an endemic species is found in the Cardamom Mountains, in southwestern Cambodia only. It was described in 1929 (Riley, 1930) and reconfirmed in 2000 (Steinheimer et al., 2000). However, the first scientific dried skin specimens for Cambodia reference were collected from Phnom Aural Wildlife Sanctuary in 2010 (Chhin, 2010) and those are currently stored in the Royal University of Phnom Penh.
This bird is usually spotted at high altitude (from 700 meters above the sea level) of Cardamom Mountains; namely wildlife sanctuaries of Phnom Aural, Phnom Somkos and Central Cardamom National Park.

* Source and photos: Dr. CHHIN Sophea

Production and publication: Department of Biodiversity, General Secretariat of the National Council for Sustainable Development/MoE

ព័ត៌មានបន្ថែម

សិស្សានុសិស្សសាលាបឋមសិក្សាថ្នល់កែងថ្លែងអំណរគុណជូនចំពោះឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត និងលោកជំទាវ ជា សុផាកន្នី
ថ្ងៃ អង្គារ, 19 មិនា, 2024 សិស្សានុសិស្សសាលាបឋមសិក្សាថ្នល់កែងថ្លែងអំណរគុណជូនចំពោះឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត និងលោកជំទាវ ជា សុផាកន្នី
រយៈពេល៥ថ្ងៃ សមត្ថកិច្ចបានឃ្លុំដីទំហំជិត៤ពាន់ហិកតា និងបញ្ជូនជនសង្ស័យ១នាក់ទៅតុលាការ
ថ្ងៃ ចន្ទ, 18 មិនា, 2024 រយៈពេល៥ថ្ងៃ សមត្ថកិច្ចបានឃ្លុំដីទំហំជិត៤ពាន់ហិកតា និងបញ្ជូនជនសង្ស័យ១នាក់ទៅតុលាការ
មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថានបន្តចុះផ្សព្វផ្សាយយុទ្ធសាស្រ្តរបស់រាជរដ្ឋាក្នុងការគ្រប់គ្រងធនធានធម្មជាតិ នៅក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់
ថ្ងៃ ចន្ទ, 18 មិនា, 2024 មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថានបន្តចុះផ្សព្វផ្សាយយុទ្ធសាស្រ្តរបស់រាជរដ្ឋាក្នុងការគ្រប់គ្រងធនធានធម្មជាតិ នៅក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់