«ផែនការយុទ្ធសាស្រ្តបញ្ជ្រាបយេនឌ័រក្នុងវិស័យបរិស្ថានត្រូវបានរៀបចំឡើង សំដៅកែប្រែនិងធានាឱ្យមានសមភាពយេនឌ័រ វិសមភាពលើទំនាក់ទំនងរវាងស្រ្តី បុរសក្នុងការគ្រប់គ្រងចាត់ចែង និងការធ្វើសេចក្តីសម្រេចចិត្ត ដែលជាការផ្តល់លទ្ធភាព ក្នុងការលើកកម្ពស់ស្ថានភាព និងសមត្ថភាពស្រ្តីក្នុងការបំពេញការងារក្នុងវិស័យ និងការងារស្នូលក្នុង អង្គភាព ដើម្បីឆ្លើយតបនឹងតម្រូវការក្នុងការធ្វើឱ្យមានសមភាព និងសមធម៌យេនឌ័រ បង្កើនឱ្យមានការចូលរួមកាន់តែប្រសើរថែមទៀតរវាងបុរស និងស្រ្តីក្នុងវិស័យបរិស្ថាន»នេះជាប្រសាសន៍លើកឡើងរបស់លោកជំទាវ ព្រំ សុភី អនុរដ្ឋលេខាធិការ និងជាប្រធានក្រុមការងារបច្ចេកទេសយេនឌ័រ នៃក្រសួងបរិស្ថាន ក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងវគ្គបណ្តុះបណ្តាលគ្រូបង្គោល ស្តីពី “ភាពជាអ្នកដឹកនាំសម្រាប់សមភាពយេនឌ័រក្នុងការគ្រប់គ្រងធនធានធម្មជាតិ” ។

សិក្ខាសាលានេះ មានគោលបំណង ១) ពង្រឹងការយល់ដឹងរបស់សិក្ខាកាមលើទស្សនទាននានា ទាក់ទងនឹងភាពជាអ្នកដឹកនាំសម្រាប់សមភាពយេនឌ័រ ២) ផ្តលឱកាសដល់សិក្ខាកាមក្នុងការអនុវត្តន៍ការបង្រៀនលើទស្សនទាននានា ដែលពាក់ព័ន្ធនឹងភាពជាអ្នកដឹកនាំសម្រាប់សមភាពយេនឌ័រក្នុងការគ្រប់គ្រងធនធានធម្មជាតិ និង ៣) កសាងក្រុមបណ្តុះបណ្តាលជាគ្រូបង្គោល និងឯកសារសម្រាប់ការងារបណ្តុះបណ្តាលបន្តដល់ជនបង្គោលយេនឌ័រថ្នាក់ខេត្ត និងសហគមន៍។ គួរបញ្ជាក់ថាសិក្ខាសាលានេះ ប្រព្រឹត្តិទៅពីថ្ងៃទី ២៧ ដល់ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១ ដោយមានការចូលរួមពីមន្រ្តីសមាជិកក្រុមការងារ និងជនបង្គោលយេនឌ័រនៃអគ្គនាយកដ្ឋានចំណុះក្រសួងបរិស្ថាន សរុបចំនួន ១៥នាក់ សហការរៀបចំដោយក្រុមការងារបច្ចេកទេសយេនឌ័រក្រសួង និងអង្គការរីខូហ្វ (RECOFTC)។បច្ចុប្បន្នក្រុមការងារ កំពុងបញ្ចប់ឯកសារផែនការយុទ្ធសាស្រ្ត រួមទាំងការបកប្រែ និងការបោះពុម្ភក្នុងពេលឆាប់នេះ ក៏ដូចជាអនុវត្តសកម្មភាពជាអាទិភាពមួយចំនួនដូចជា ការចុះទស្សនកិច្ចសិក្សាទៅសហគមន៍មូលដ្ឋាន និងការចងក្រងនូវបទពិសោធន៍តាមរយៈការផលិតជាវីដេអូ ឬករណីសិក្សា ដើម្បីចែករំលែកដល់អ្នកពាក់ព័ន្ធ និងសាធារណៈជន ក្នុងគោលបំណងពង្រឹងសមត្ថភាពរបស់គ្រូបង្គោល និងផ្សព្វផ្សាយការងារបញ្ជ្រាបយេនឌ័រក្នុងវិស័យបរិស្ថានឱ្យកាន់តែទូលំទូលាយថែមទៀត។

ព័ត៌មានបន្ថែម

ក្រសួងបរិស្ថានប្រគល់រថយន្ត ១គ្រឿង និងម៉ូតូរឺម៉កដឹកសំរាមចំនួន ២គ្រឿង ជូនរដ្ឋបាលខេត្តព្រះវិហារ ប្រើប្រាស់ដើម្បីថែរក្សាភាពស្អាតនៅតាមមណ្ឌលភៀសសឹកស្នាក់នៅ
ថ្ងៃ ព្រហស្បតិ៍, 18 ធ្នូ, 2025 ក្រសួងបរិស្ថានប្រគល់រថយន្ត ១គ្រឿង និងម៉ូតូរឺម៉កដឹកសំរាមចំនួន ២គ្រឿង ជូនរដ្ឋបាលខេត្តព្រះវិហារ ប្រើប្រាស់ដើម្បីថែរក្សាភាពស្អាតនៅតាមមណ្ឌលភៀសសឹកស្នាក់នៅ
រដ្ឋមន្រ្តីក្រសួងបរិស្ថាន ដឹកនាំប្រជាពលរដ្ឋខេត្តត្បូងឃ្មុំធ្វើអំបុកជូនវីរៈកងទ័ពជួរមុខ និងជូនជនភៀសសឹកពីការឈ្លានពានរបស់សៀម
ថ្ងៃ សុក្រ, 12 ធ្នូ, 2025 រដ្ឋមន្រ្តីក្រសួងបរិស្ថាន ដឹកនាំប្រជាពលរដ្ឋខេត្តត្បូងឃ្មុំធ្វើអំបុកជូនវីរៈកងទ័ពជួរមុខ និងជូនជនភៀសសឹកពីការឈ្លានពានរបស់សៀម
ក្រសួងបរិស្ថានបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងទិសដៅការងារបន្តឆ្នាំ២០២៦
ថ្ងៃ អង្គារ, 9 ធ្នូ, 2025 ក្រសួងបរិស្ថានបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងទិសដៅការងារបន្តឆ្នាំ២០២៦