«យុវជនមានតួនាទីសំខាន់ក្នុងការចូលរួមបង្កើនសមត្ថភាពសម្រាប់អនាគតនៅពេលប្រទេសកំពុងមានការរីកចម្រើន » នេះជាការលើកឡើងរបស់ ឯកឧត្តម ជួប ប៉ារីស៍ អគ្គនាយក នៃអគ្គនាយកដ្ឋានចំណេះដឹង និងព័ត៌មានបរិស្ថាន នៅក្នុងពិធីសំណេះសំណាលជាមួយយុវសិស្សមកពីវិទ្យាល័យចំនួន៤ ក្នុងរាជធានីភ្នំពេញ ដែលបានចូលរួមក្នុងវេទិការយុវជនជជែកពិភាក្សាអំពីបរិស្ថានឆ្នាំ២០២១ នារសៀលថ្ងៃពុធ ទី២២ ខែកញ្ញា ឆ្នាំ២០២១ នៅទីស្តីការក្រសួងបរិស្ថាន។ ឯកឧត្តម បានបន្ថែមថា យុវសិស្សដែលចូលរួមប្រកួតប្រជែងក្នុងវេទិកាបរិស្ថាន បានបង្ហាញពីតួនាទីសំខាន់ថែមទៀតក្នុងការផ្សព្វផ្សាយបរិស្ថានកាន់តែមានប្រសិទ្ធភាព ហើយវេទិកានេះក៏ផ្ដល់ឱកាសដល់យុវជនសិក្សាស្រាវជ្រាវ ស្វែងរកទឡ្ហីករណ៍ថ្មីៗតាមបែបវិទ្យាសាស្រ្តគាំទ្រ និងចែករំលែកចំណេះដឹងដល់សាធារណជនទាក់ទងនឹងការគ្រប់គ្រងបរិស្ថាន។

ឯកឧត្តម បានបន្ថែមថា យុវជពិតជាមានតួនាទីសំខាន់ណាស់ក្នុងជំរុញឲ្យមានសកម្មភាពមេត្រីបរិស្ថាន និង មានគំនិតសិក្សាស្វែងយល់ពីតម្លៃរបស់មនុស្សដែលរស់នៅក្នុងប្រទេសដែលកំពុងមានការីកចម្រើន ដែលត្រូវគិតគូរចាំបាច់ពីការរស់នៅស្អាត មានអនាម័យ គិតគូពីសុខភាព និងបរិស្ថានល្អជាដើម។ ជាមួយគ្នានេះ ឯកឧត្តម បានលើកទឹកចិត្តឲ្យយុវជនត្រូវខិតខំសិក្សារៀនសូត្រ ជំនាញ វិជ្ជាជីវៈដែលឆ្លើយតបនឹងតម្រូវការការងារនៅពេលបច្ចុប្បន្ននិងអនាគតជាពិសេសការសិក្សាភាសាបរទេស ព្រមទាំងជំនាញស្របតាមការវិវត្តសង្គម។
សូមបញ្ជាក់ថា វេទិកាយុវជនជជែកពិភក្សាអំពីបរិស្ថានឆ្នាំ២០២១ បានសម្រេចរៀបចំជ្រើសរើសយុវសិស្សចំនួន ៨វិទ្យាល័យចូលរួមប្រកួតរួមមាន៖ វិទ្យាល័យហ៊ុនសែនចាក់អង្រែ វិទ្យាល័យច្បារអំពៅ វិទ្យាល័យឬស្សីកែវ វិទ្យាល័យហ៊ុនសែនបូរី១០០ខ្នង វិទ្យាល័យហ៊ុនសែនជម្ពូវ័ន វិទ្យាល័យវត្តកោះ វិទ្យាល័យជាស៊ីមសាមគ្គី និងវិទ្យាល័យជាស៊ីម សន្ធរម៉ុក។ លទ្ធផលនៃវគ្គប្រកួតដំបូង មានវិទ្យាល័យចំនួន៤ បានឈ្នះ និងបន្តទៅប្រកួតក្នុងវគ្គផ្ដាច់ព្រ័ត្រ។
លទ្ធផលចុងក្រោយ វិទ្យាល័យច្បារអំពៅទទួលបានជ័យលាភីលេខ១ វិទ្យាល័យហ៊ុនសែនបូរី ១០០ខ្នងទទួលបានជ័យលាភីលេខ២ វិទ្យាល័យឬស្សីកែវ និងវិទ្យាល័យហ៊ុនសែនចាក់អង្រែទទួលបានជ័យលាភីលេខ៣ស្ទួន។

ជ័យលាភីលេខ១ បានទទួលពាន១ បណ្ណសរសើរ ថវិកា ម៉ូតូអាគុយម្នាក់១គ្រឿង ព្រមជាមួយសម្ភារៈមួយចំនួនទៀត។ ដោយឡែកជ័យលាភីបន្តបន្ទាប់ និងយុវសិស្សចូលរួមទទួលបានបណ្ណសរសើរ ថវិកា រួមជាមួយសម្ភារៈប្រើប្រាស់មួយចំនួន៕

ព័ត៌មានបន្ថែម

សិស្សានុសិស្សសាលាបឋមសិក្សាថ្នល់កែងថ្លែងអំណរគុណជូនចំពោះឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត និងលោកជំទាវ ជា សុផាកន្នី
ថ្ងៃ អង្គារ, 19 មិនា, 2024 សិស្សានុសិស្សសាលាបឋមសិក្សាថ្នល់កែងថ្លែងអំណរគុណជូនចំពោះឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត និងលោកជំទាវ ជា សុផាកន្នី
រយៈពេល៥ថ្ងៃ សមត្ថកិច្ចបានឃ្លុំដីទំហំជិត៤ពាន់ហិកតា និងបញ្ជូនជនសង្ស័យ១នាក់ទៅតុលាការ
ថ្ងៃ ចន្ទ, 18 មិនា, 2024 រយៈពេល៥ថ្ងៃ សមត្ថកិច្ចបានឃ្លុំដីទំហំជិត៤ពាន់ហិកតា និងបញ្ជូនជនសង្ស័យ១នាក់ទៅតុលាការ
មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថានបន្តចុះផ្សព្វផ្សាយយុទ្ធសាស្រ្តរបស់រាជរដ្ឋាក្នុងការគ្រប់គ្រងធនធានធម្មជាតិ នៅក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់
ថ្ងៃ ចន្ទ, 18 មិនា, 2024 មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថានបន្តចុះផ្សព្វផ្សាយយុទ្ធសាស្រ្តរបស់រាជរដ្ឋាក្នុងការគ្រប់គ្រងធនធានធម្មជាតិ នៅក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់