នៅក្នុងវេទិកាថ្នាក់ជាតិលើកទី២ ស្តីពី ការការពារ និងអភិរក្សធនធានធម្មជាតិ ប្រព្រឹត្តទៅនៅវិមានសន្តិភាព រាជធានីភ្នំពេញ នាថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៧ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍លើកឡើង តាមរយៈការគិតគូររបស់ក្រសួងបរិស្ថាន និងក្រសួង ស្ថាប័ន្ន រួមជាមួយដៃគូ បានសម្រេចសមិទ្ឋផលថ្មីៗ ស្តីពីគុណភាពបរិស្ថាន ដើម្បីសម្រេចឲ្យមានចីរភាពនៃធនធានធម្មជាតិ របស់រាជរដ្ឋាភិបាលកម្ពុជា។

ក្នុងឧកាសនេះដែរ​ សម្តេចតេជោនាយករដ្ឋមន្រ្តី បានចាត់ទុកថាភាគីពាក់ព័ន្ឋទាំងជាតិ អន្តរជាតិ និងក្រសួងបរិស្ថាន មានកិច្ចសហការល្អក្នុងការការពារ និងអភិរក្សធនធានធម្មជាតិ ធ្វើអោយសង្គមមានសេចក្តីសុខុដុមរមនា។ ជាមួយគ្នានេះដែរ សម្តេចតេជោ នាយករដ្ឋមន្រ្តី បានសង្កត់ធ្ងន់ថា ការការពារ និងអភិរក្សធនធានធម្មជាតិ និងគាំពារដល់ទេសចរណ៍ គឺកម្ពុជាកំណត់ថាជាទេសចរណ៍វប្បធម៌ ដែលចូលរួមចំណែកបង្កើនចំណូល និងមុខរបរប្រជាពលរដ្ឋនៅតាមមូលដ្ឋានឲ្យកាន់តែប្រសើរ។ ការរីកចំរើននេះ ស្របជាមួយកម្ពុជាមានសុខសន្តិភាព និងមានការអភិវឌ្ឍសេដ្ឋកិច្ចខ្ពស់ផងដែរ។ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន មានប្រសាសន៍បន្តថា ទន្ទឹមនឹងការរីកចម្រើននេះ ទីប្រជុំជន បានកំពុងមានមនុស្សកើនឡើង បញ្ហាសំរាម និងបញ្ហាមួយចំនួនទៀត ដែលតម្រូវឲ្យភាគីពាក់ព័ន្ឋត្រូវរួមគ្នាដោះស្រាយ។ សម្តេចតេជោនាយករដ្ឋមន្រ្តីបានជម្រុញឲ្យអាជ្ញាធរ ជាពិសេសរដ្ឋបាលថ្នាក់ក្រោមជាតិ ចាត់វិធានការណ៍ឲ្យតឹងរឹងលើការកាប់ព្រៃឈើ៕

ព័ត៌មានបន្ថែម

អបអរសាទរ «ទិវាភពផែនដី » ២២ មេសា រួបរួមគ្នា ដើម្បីការពារផែនដីយើង
ថ្ងៃ ព្រហស្បតិ៍, 22 មេសា, 2021 អបអរសាទរ «ទិវាភពផែនដី » ២២ មេសា រួបរួមគ្នា ដើម្បីការពារផែនដីយើង
សូមអបអរសាទរទិវាភពផែនដី ២២ មេសា
ថ្ងៃ ពុធ, 21 មេសា, 2021 សូមអបអរសាទរទិវាភពផែនដី ២២ មេសា
មន្ត្រីនៃក្រសួងបរិស្ថានចំនួន៣៥៣នាក់ (ស្ត្រី ១២៩នាក់)បានមកចាក់វ៉ាក់សាំងស៊ីណូវ៉ាក់បង្ការជំងឺកូវីដ១៩ ដូសទី២ នាព្រឹកថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១
ថ្ងៃ សៅរ៍, 17 មេសា, 2021 មន្ត្រីនៃក្រសួងបរិស្ថានចំនួន៣៥៣នាក់ (ស្ត្រី ១២៩នាក់)បានមកចាក់វ៉ាក់សាំងស៊ីណូវ៉ាក់បង្ការជំងឺកូវីដ១៩ ដូសទី២ នាព្រឹកថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១