​របាយការណ៍​ស្តីពី​ស្ថានភាព​បរិស្ថាន​ជាតិ​លើក​ទី​៤​ ​និង​លទ្ធផល​នៃ​ការសិក្សា​វាយ​តម្លៃ​ធនធាន​គម្រប​ព្រៃឈើ​កម្ពុជា​ឆ្នាំ​២​០​១​៨​ ​ត្រូវ​បាន​ប្រកាស​ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នៅ​ព្រឹក​ថ្ងៃ​ទី​២​៣​ ​ខែកញ្ញា​ ​ឆ្នាំ​២​០​២​១​ ​នេះ​ក្រោមអធិបតីភាព​ឯកឧត្តម​ ​នេត្រ​ ​ភ​ក្ត្រា ​រដ្ឋលេខាធិការ​ក្រសួង​បរិស្ថាន​។​ ​ឯកឧត្តម​បាន​ថ្លែង​ថា​ ​របាយការណ៍​ស្រាវជ្រាវ​ទាំង​ ​២​ ​នេះ​ ​នេះ​ជា​សមិទ្ធផល​ថ្មី​បន្ថែម​ទៀត​ដែល​ជា​ផ្លែផ្កា​នៃ​កិច្ច​សហប្រតិបត្តិការ​រវាង​ក្រសួង​បរិស្ថាន​ ​ក្រសួង​ស្ថាប័ន​នៃ​រាជរដ្ឋាភិបាល​កម្ពុជា​ ​និង​ដៃគូ​អភិវឌ្ឍន៍​ ​ក្នុង​វិ​ស​័​យ​បរិស្ថាន​និង​ធនធានធម្មជាតិ​។

​ក្រសួង​បរិស្ថាន​ ​ដោយមាន​កិច្ច​សហការ​ពី​អង្គការ​ UN​D​P​ ​និង​អង្គការ​F​A​O ​បាន​ផលិត​របាយការណ៍​ស្ថានភាព​បរិស្ថាន​លើក​ទី​៤​នេះ​ឡើង​ ​ក្នុង​គោលបំណង​ដើម្បី​សង្ខេប​អំពី​ស្ថានភាព​បច្ចុប្បន្ន​ ​និង​និន្នាការ​នៃ​បរិស្ថាន​នៅ​ក្នុង​ ​ព្រះរាជាណាចក្រកម្ពុជា​ដើម្បី​គាំទ្រ​បន្ត​ទៀត​ដល់​ការ​អភិវឌ្ឍ​ក្របខណ្ឌ​ស្ថាប័ន​ ​និង​ក្របខណ្ឌ​គោល​នយោបាយ​ថ្នាក់​ជាតិ​ដ៏​រឹង​មាំ​ ​ដើម្បី​អនុវត្ត​គោលដៅ​អភិវឌ្ឍន៍​ដោយ​ចីរភាព​ (S​D​G​s) ​របស់​កម្ពុជា​ ​ប្រកបដោយ​ ​ប្រសិទ្ធ​ភាព​។​ ​របាយការណ៍​ស្ថានភាព​បរិស្ថាន​លើក​ទី​ ​៤​ ​បាន​គូស​បញ្ជាក់​នូវ​បញ្ហា​ប្រឈម​សំខាន់​ៗ​ ​ពិនិត្យ​ ​មើល​ឡើងវិញ​ទៅលើ​គោល​នយោបាយ​នានា​ ​និង​គោលបំណង​បរិស្ថាន​ដែល​មាន​បច្ចុប្បន្ន​ ​និង​ធ្វើ​ការពិចារណា​ថា​ ​តើ​ចំណេះ​ដឹង​ ​ទិន្នន័យ​ ​និង​គោល​នយោបាយ​អាច​សម្រេច​បាន​គោលបំណង​ទាំងអស់​នោះ​ ​ដែរ​ឬទេ​។​
​របាយការណ៍​នេះ​ ​គឺជា​របាយការណ៍​ដែល​មាន​និន្នាការ​ផ្ដោ​ត​លើ​ដំណោះស្រាយ​ដោយ​ផ្ដល់​អនុសាសន៍​សំខាន់​ៗ​សម្រាប់​គោល​នយោបាយ​នា​ពេល​អនាគត​ ​ទិន្នន័យ​ ​និង​អាទិភាព​ស្រាវជ្រាវ​ ​ដើម្បី​ជា​មធ្យោបាយ​ក្នុង​ការស្វែងរក​វិធី​ឆ្ពោះទៅ​មុខ​។​ ​របាយការណ៍​នេះ​ ​ពិនិត្យ​ស៊ី​ជម្រៅ​លើ​វិ​ស​័​យ​តាម​ប្រធាន​បទ​ចំនួន​ ​៧​ ​គឺ​៖​ ​គុណភាព​ខ្យល់​ ​ការ​ប្រែប្រួល​អាកាសធាតុ​ ​ធនធាន​ទឹកសាប​លើ​ដី​ ​ធនធាន​ដី​ ​គុណភាព​ជីវៈ​ចម្រុះ​ ​សំណល់​ ​និង​បរិស្ថាន​ ​និង​សុវត្ថិភាព​ម្ហូបអាហារ​។​
​របាយការណ៍​ស្ថានភាព​បរិស្ថាន​ជាតិ​ ​ពិតជា​មាន​សារសំខាន់​ ​និង​ចាំបាច់​សម្រាប់​កម្ពុជា​ដែល​ត្រូវ​បាន​រៀបចំ​ឡើង​ប្រកបដោយ​ខ្លឹមសារ​ ​ទិន្នន័យ​ច្បាស់លាស់​ ​និង​គុណភាព​ ​ហើយ​ត្រូវ​បាន​ចងក្រង​ឡើង​ ​ប្រកបដោយ​លក្ខណៈ​វិទ្យាសាស្ត្រ​និង​ត្រូវ​បាន​ទទួលស្គាល់​ប្រើប្រាស់​ដោយ​គ្រប់​មជ្ឈដ្ឋាន​។​ ​របាយការណ៍​នេះ​ផ្តល់​ការយល់​ដឹង​អំពី​និន្នាការ​ស្ថានភាព​បរិស្ថាន​ឱ្យ​បាន​កាន់តែ​ប្រសើរ​ ​ចងក្រង​នូវ​ផល​ប៉ះពាល់​បរិស្ថាន​ ​សង្គម​ ​និង​ពី​ស្ថានភាព​ដែល​ប្រែប្រួល​ ​និង​បង្ហាញ​ពី​ប្រសិទ្ធ​ភាព​នៃ​ការ​ឆ្លើយតប​ចំពោះ​សម្ពាធ​ ​និង​ផល​ប៉ះ​ ​ពាល់​បរិស្ថាន​រួម​នឹង​បញ្ជី​អនុសាសន៍​ដំណោះស្រាយ​ផង​ដែរ​។​ ​របាយការណ៍​ស្ថានភាព​បរិស្ថាន​ជាតិ​ ​គឺជា​ ​ការ​ចងក្រង​ប្រមូលផ្តុំ​នូវ​ឯកសារ​ទិន្នន័យ​គោល​ ​និង​ព័ត៌មាន​វិទ្យាសាស្ត្រ​អំពី​បរិស្ថាន​ ​និង​ធនធានធម្មជាតិ​ ​សម្រាប់​អ្នក​សិក្សាស្រាវជ្រាវ​ ​អ្នកគ្រប់គ្រង​ ​អ្នកធ្វើ​ផែនការ​ ​សហគមន៍​ ​ឧស្សាហករ​ វិនិ​យោគិន​ ​អង្គការ​ជាតិ​ ​អន្តរជាតិ​ ​ប្រើប្រាស់​ជា​មូលដ្ឋាន​សម្រាប់​ការអប់រំ​ចំណេះ​ដឹង​បរិស្ថាន​ ​ការ​ធ្វើ​សេចក្តី​សម្រេច​ ​ការ​គ្រប់គ្រង​ ​និង​ធ្វើ​ផែនការ​សកម្មភាព​ដើម្បី​សម្រេច​បានការ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​ស្របតាម​កម្មវិធី​នយោបាយ​ជាតិ​។​
​ទន្ទឹម​នឹង​ការ​ចេញផ្សាយ​និង​ប្រកាស​ឱ្យ​ប្រើប្រាស់​របាយការណ៍​ស្តីពី​បរិស្ថាន​ជាតិ​លើក​ទី​៤​ ​ក្រសួង​ ​បរិស្ថាន​មាន​មោទកភាព​ក្នុង​ការប្រកាស​ដាក់​ឱ្យ​ប្រើប្រាស់​នូវ​របាយការណ៍​សិក្សា​វាយ​តម្លៃ​ពី​ធនធាន​គម្រប​ ​ព្រៃឈើ​កម្ពុជា​ឆ្នាំ​២​០​១​៨​ ​ផង​ដែរ​។​ ​យើង​ដឹង​ហើយ​ថា​ ​ធនធាន​ព្រៃឈើ​បាន​ផ្តល់​នូវ​អត្ថប្រយោជន៍​ទ្រទ្រង់​ដល់​ជីវិត​មនុស្ស​ ​សត្វ​រាប់​រយ​លាន​ ​នៅ​លើ​ភព​​​ផែនដី​ ​និង​បាន​បង្កើត​ការងារ​គាំទ្រ​ដល់​ជីវភាពរស់នៅ​របស់​សហគមន៍​ក្នុង​តំបន់​នៅ​ជុំវិញ​ពិភពលោក​។​ ​ការ​វាយ​តម្លៃ​ធនធាន​គម្រប​ព្រៃឈើ​គឺជា​យុទ្ធសាស្ត្រ​ស្នូល​ដើម្បី​ ​ទទួល​បាន​នូវ​ទិន្នន័យ​មូលដ្ឋាន​ច្បាស់លាស់​ ​អំពី​ធនធាន​គម្រប​ដី​ព្រៃឈើ​ ​និង​ការ​ប្រែប្រួល​ដី​ព្រៃឈើ​នៅ​ ​ទូទាំង​ប្រទេស​។​ ​នាយកដ្ឋាន​សេវាកម្ម​ព័ត៌មាន​ភូមិសាស្ត្រ​ (​D​G​I​S)​នៃ​ក្រសួង​បរិស្ថាន​ ​បាន​ដើរ​តួនាទី​យ៉ាង​ ​សំខាន់​ក្នុង​ការ​វាយ​តម្លៃ​ធនធាន​គម្រប​ ​ព្រៃឈើ​នូវ​ទូទាំង​ប្រទេស​ ​ដោយ​ជំរុញ​ឱ្យ​មាន​កិច្ច​សហប្រតិបត្តិការ​ជាមួយ​អ្នក​ពាក់ព័ន្ធ​នានា​ដើម្បី​កសាង​ ​សមត្ថភាព​មន្ត្រី​ ​បង្កើត​នូវ​ការ​គ្រប់គ្រង​ទិន្នន័យ​ ​ព័ត៌មាន​ភូមិ​ ​សាស្ត្រ​
​ការ​ផលិត​ផែនទី​ ​ការ​ប្រមូល​វិភាគ​ ​ចងក្រង​ព័ត៌មាន​ ​ស្ដីពី​គុណភាព​បរិស្ថាន​ធនធានធម្មជាតិ​ ​និង​ជីវៈ​ចម្រុះ​ប្រកបដោយ​គុណភាព​ ​និង​ក​ម្រិ​ត​ ​ជឿជាក់​ខ្ពស់​។​ ​D​G​I​S​មាន​តួនាទី​យ៉ាងសំខាន់​ក្នុង​ការ​អនុ​វត្តសកម្មភាព​រេ​ដ​បូក​អាច​ផ្ដល់​ការ​គាំទ្រ​យុទ្ធសាស្ត្រ​ ​ក្នុង​ការ​ចងក្រង​ប្រមូល​ទិន្នន័យ​ព័ត៌មាន​ វិ​ស​័​យ​បរិស្ថាន​។​
​ក្រសួង​បរិស្ថាន​បាន​បង្កើត​ក្រុម​ការងារ​ផលិត​ផែនទី​ការប្រើប្រាស់​ដី​ព្រៃឈើ​និង​គម្រប​ព្រៃឈើ​ទូទាំង​ប្រទេស​ ​ដោយមាន​កិច្ច​សហប្រតិបត្តិការ​ជាមួយ​អ្នកជំនាញ​ការ​ជាតិ​ពី​បណ្តា​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​រួម​មាន​ ​ក្រសួង​កសិកម្ម​ ​រុក្ខា​ប្រមាញ់​ ​និង​នេសាទ​ ​ក្រសួង​រៀបចំ​ដែនដី​ ​ន​គ​រូប​នី​យ​កម្ម​ ​និង​សំណង់​ ​ក្រសួង​អភិ​ ​វ​ឌ្ឍន៍​ជនបទ​ ​ក្រសួង​ធនធាន​ទឹក​ ​និង​ឧតុនិយម​និង​មានការ​គាំទ្រ​បច្ចេកទេស​ពី​អ្នកជំនាញ​ការ​អន្តរជាតិ​ ​រួម​ ​មាន​កម្មវិធី​អភិវឌ្ឍន៍​នៃ​សហប្រជាជាតិ​ (UN​D​P​) ​ទីភ្នាក់ងារ​សហប្រតិបត្តិការ​អន្តរជាតិ​ជប៉ុន​ (J​I​CA​ ​JAPAN​) ​អង្គការ​ស្បៀង​និង​កសិកម្ម​នៃ​សហ​ប្រជា​ ​ជាតិ​(​F​A​O) ​វិទ្យាស្ថាន​ស្រាវជ្រាវ​ព្រៃឈើ​ ​និង​ផលិតផល​ព្រៃឈើ​ជប៉ុន​ (​F​F​P​R​I​) ​និង​សាកលវិទ្យាល័យ​អន្តរជាតិ​នានា​។​

​ព្រះរាជាណាចក្រកម្ពុជា​បាន​ធ្វើការ​វាយ​តម្លៃ​ធនធាន​គម្រប​ដី​ព្រៃឈើ​ថ្នាក់​ជាតិ​បាន​ចំនួន​ 0​៨​ ​ដង​ ​ចាប់តាំង​ពីមុន​ឆ្នាំ​១​៩​៧​៣​ ​រហូតដល់​ឆ្នាំ​ ​២​០​១​៨​ ​និង​បាន​កំពុង​បន្ត​ធ្វើការ​វាយ​តម្លៃ​ធនធាន​គម្រប​ព្រៃឈើ​ ​ក្នុង​ឆ្នាំ​២​០​២​០​ ​និង​បាន​ធ្វើការ​វាយ​តម្លៃ​ ​ការ​ប្រែប្រួល​ធនធាន​ដី​គម្រប​ព្រៃឈើ​នៃ​ប្រព័ន្ធ​តំបន់​ការពារ​ធម្មជាតិ​ ​ឆ្នាំ​២​០​០​៦​-​២​០​១​៦​ ​ប្រើប្រាស់​បច្ចេកវិទ្យា​ ​ប្រព័ន្ធ​ព័ត៌មាន​ ​ភូមិសាស្ត្រ​ ​និង​រូបភាព​ផ្កាយរណប​ជា​លទ្ធផល​ក្នុង​ការ​វាយ​តម្លៃ​ធនធាន​គម្រប​ដី​ព្រៃឈើ​តាម​បណ្តា​ឆ្នាំ​នីមួយៗ​។​ ​តាម​ការ​ ​វាយ​តម្លៃ​ធនធាន​គម្រប​ដី​ព្រៃឈើ​ឆ្នាំ​២​០​១​៨​ ​ជា​លទ្ធផល​ចុងក្រោយ​នេះ​បង្ហាញ​ថា​ ​ផ្ទៃដី​ព្រៃឈើ​មាន​ប្រមាណ​ ​៨​.​៥​១​០​.​៨​០​៧​ ​ហិកតា​ ​ស្មើនឹង​ ​៤​៦​,​៨​៦​% ​ធៀប​នឹង​ផ្ទៃដី​សរុប​ទូទាំង​ប្រទេស​ (​លទ្ធផល​នៃ​ការ​វាយ​ ​តម្លៃ​នេះ​រួម​ ​បញ្ចូល​ទាំង​ផ្ទៃដី​ចម្ការ​កៅស៊ូ​ ​ចម្ការ​ដូង​ប្រេង​ ​និង​ដំណាំ​ហូប​ផ្លែ​ដទៃទៀត​)​៕

រូបថតដោយ ឆែម ប៊ុនធឿន
ទាញយកឯកសារ

ព័ត៌មានបន្ថែម

សិស្សានុសិស្សសាលាបឋមសិក្សាថ្នល់កែងថ្លែងអំណរគុណជូនចំពោះឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត និងលោកជំទាវ ជា សុផាកន្នី
ថ្ងៃ អង្គារ, 19 មិនា, 2024 សិស្សានុសិស្សសាលាបឋមសិក្សាថ្នល់កែងថ្លែងអំណរគុណជូនចំពោះឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត និងលោកជំទាវ ជា សុផាកន្នី
រយៈពេល៥ថ្ងៃ សមត្ថកិច្ចបានឃ្លុំដីទំហំជិត៤ពាន់ហិកតា និងបញ្ជូនជនសង្ស័យ១នាក់ទៅតុលាការ
ថ្ងៃ ចន្ទ, 18 មិនា, 2024 រយៈពេល៥ថ្ងៃ សមត្ថកិច្ចបានឃ្លុំដីទំហំជិត៤ពាន់ហិកតា និងបញ្ជូនជនសង្ស័យ១នាក់ទៅតុលាការ
មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថានបន្តចុះផ្សព្វផ្សាយយុទ្ធសាស្រ្តរបស់រាជរដ្ឋាក្នុងការគ្រប់គ្រងធនធានធម្មជាតិ នៅក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់
ថ្ងៃ ចន្ទ, 18 មិនា, 2024 មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថានបន្តចុះផ្សព្វផ្សាយយុទ្ធសាស្រ្តរបស់រាជរដ្ឋាក្នុងការគ្រប់គ្រងធនធានធម្មជាតិ នៅក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់