«ការងារបរិស្ថានជាកិច្ចការសកល ដែលមានលក្ខណៈពហុវិស័យ ហើយក៏ជាកិច្ចការចាំបាច់ ដែលទាមទារអោយមានការចូលរួមថែរក្សាការពារ និងដោះស្រាយជាប់ជាប្រចាំ គ្រប់ភាគីពាក់ពទ្ធ័ទាំងអស់» នេះជាប្រសាសន៍លើកឡើង របស់ លោកជំទាវ ម៉ុម ថានី រដ្ឋលេខាធិការក្រសួងបរិស្ថាន ក្នុងឱកាសអញ្ជើញជាអធិបតីភាព ជាមួយឯកឧត្តម តាំង ម៉េងលាន អភិបាលរងនៃគណៈអភិបាលខេត្តកណ្តាល ក្នុងពិធីសំណេះសំណាល ចែករំលែកបទពិសោធន៍ និង ពង្រឹងសមត្ថភាពការងាររបស់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការមន្ទីរបរិស្ថានខេត្តកណ្តាល នាព្រឹកថ្ងៃព្រហស្បតិ ២រោច ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី ២៣ ខែកញ្ញា ឆ្នាំ២០២១ ។ បន្ទាប់ពី លោក ពៅ សោមាណាក់ ប្រធានមន្ទីរបរិស្ថានខេត្តកណ្តាល បានរាយការណ៍ជូនអំពី សមិទ្ធិផលការងារ បញ្ហាប្រឈម ទិសដៅ និង សំណូមពររួច

លោកជំទាវ បានផ្តល់នូវអនុសាសន៍គន្លឹះមួយចំនួន ដើម្បីរួមចំណែកពង្រឹងប្រសិទ្ធភាពការងារគ្រប់គ្រងបរិស្ថានក្នុងភូមិសាស្រ្តខេត្តកណ្តាល ដើម្បីជាមូលដ្ឋានពិចារណា និង ការអនុវត្ត ក្នុងនោះ ១-ក្របខណ្ឌកិច្ចគាំពារបរិស្ថាន ជាកាតព្វកិច្ច និង ការងារអាទិភាពរបស់មន្ទីរ ដោយសារកត្តាទីតាំងភូមិសាស្រ្តជាក់ស្តែងរបស់ខេត្តមានទំហំធំ ប្រជាជនច្រើន ហេដ្ឋារចនាសម្ពន្ធ័ច្រើន កំណើនសំណល់រឹងរាវ ។២-ការងារអប់រំផ្សព្វផ្សាយបរិស្ថាន ត្រូវបន្តពង្រឹងកិច្ចសហការជាមួយមន្ទីរអប់រំ យុវជន និងកីឡា សាលាគោរុកសល្យខេត្ត និងតំបន់ ក្រុមប្រឹក្សាយុវជន ក្រុមប្រឹក្សាកុមារ ក្នុងការបញ្ជ្រាប និងលើកកម្ពស់ការអប់រំបរិស្ថាន និងប្រតិបត្តិមេត្រីភាពបរិស្ថាន។៣-ក្របខណ្ឌការអភិវឌ្ឍដោយចីរភាព ត្រូវបន្តកិច្ចសហប្រតិបត្តិការជាមួយមន្ទីរកសិកម្មខេត្ត ក្នុងការរកពូជស្រូវ និងដំណាំដើម្បីបន្សាំុ និងភាពធន់ទ្រាំនឹងការប្រែប្រួលអាកាសធាតុ ដោយសារខេត្តកណ្តាលជាខេត្តសក្តានុពលកសិកម្ម និងការគិតគូរពីការលើកកម្ពស់ការអភិវឌ្ឍន៍បៃតងដែលបញ្ចេញកាបូនតិចដោយសារទីតាំងខេត្តមានការរីកចំរើនផ្នែកហេដ្ឋារចនាសម្ពន្ធ័ច្រើនជាពិសេសសំណង់លំនៅដ្ឋាន អាគារពាណិជ្ជកម្ម និង រោងចក្រ។

បន្ទាប់មក លោកជំទាវ និងប្រតិភូអមដំណើរ ដែលមានការចូលរួមពី អគ្គនាយកដ្ឋានគាំពារបរិស្ថាន អគ្គនាយកដ្ឋានចំណេះដឹង និងផ្សព្វផ្សាយបរិស្ថាន ក្រុមហ៊ុនចាក់សំរាម និងអាជ្ញាធរភូមិឃុំ ក៏បានអញ្ជើញចុះទៅពិនិត្យស្ថានភាពទីតាំងចាក់សំរាម ស្ថិតក្នុងភូមិគោកអណ្តែត ឃុំស្អាង ស្រុកស្អាង ខេត្តកណ្តាលផងដែរ។

ព័ត៌មានបន្ថែម

សិស្សានុសិស្សសាលាបឋមសិក្សាថ្នល់កែងថ្លែងអំណរគុណជូនចំពោះឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត និងលោកជំទាវ ជា សុផាកន្នី
ថ្ងៃ អង្គារ, 19 មិនា, 2024 សិស្សានុសិស្សសាលាបឋមសិក្សាថ្នល់កែងថ្លែងអំណរគុណជូនចំពោះឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត និងលោកជំទាវ ជា សុផាកន្នី
រយៈពេល៥ថ្ងៃ សមត្ថកិច្ចបានឃ្លុំដីទំហំជិត៤ពាន់ហិកតា និងបញ្ជូនជនសង្ស័យ១នាក់ទៅតុលាការ
ថ្ងៃ ចន្ទ, 18 មិនា, 2024 រយៈពេល៥ថ្ងៃ សមត្ថកិច្ចបានឃ្លុំដីទំហំជិត៤ពាន់ហិកតា និងបញ្ជូនជនសង្ស័យ១នាក់ទៅតុលាការ
មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថានបន្តចុះផ្សព្វផ្សាយយុទ្ធសាស្រ្តរបស់រាជរដ្ឋាក្នុងការគ្រប់គ្រងធនធានធម្មជាតិ នៅក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់
ថ្ងៃ ចន្ទ, 18 មិនា, 2024 មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថានបន្តចុះផ្សព្វផ្សាយយុទ្ធសាស្រ្តរបស់រាជរដ្ឋាក្នុងការគ្រប់គ្រងធនធានធម្មជាតិ នៅក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់