ឯកឧត្តម សៅ សុភាព រដ្ឋលេខាធិការក្រសួងបរិស្ថាន បានដឹកនាំកិច្ចប្រជុំស្ដីពី ការស្នើសុំចុះសិក្សាវាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គមពេញលេញ សម្រាប់គម្រោងវារីអគ្គីសនីស្ទឹងត្រែង អនុភាពចន្លោះពី ៩០០ ទៅ១៤០០មេហ្គាវ៉ាត់ របស់ក្រុមហ៊ុន Royal Group Co., Ltd.។ កិច្ចប្រជុំនេះ ប្រព្រឹត្តនៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២១ ដោយមានការអញ្ជើញចូលរួមពីលោក ដាញ់ សេរី ប្រធាននាយកដ្ឋានវាយតម្លៃហេតុប៉ះពាល់បរិស្ថាន តំណាងក្រសួងរ៉ែ និងថាមពល តំណាងក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប ក្រុមហ៊ុនទីប្រឹក្សា SBK និងសហការីសរុបចំនួន១២នាក់។

ជាលទ្ធផល អង្គប្រជុំបានពិភាក្សាផ្លាស់ប្តូរយោបល់ និងឯកភាពដូចខាងក្រោម៖

-អនុញ្ញាតឱ្យម្ចាស់គម្រោងសហការជាមួយក្រុមហ៊ុនទីប្រឹក្សា អេស-ប៊ី-ខេ រីស៊ើច អេន ឌីវេឡុបមេន ចុះសិក្សារៀបចំរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គមដំបូង (IESIA) សម្រាប់គម្រោងវារីអគ្គិសនីស្ទឹងត្រែង អានុភាព ៩០០-១៤០០មេហ្កាវ៉ាត់ ស្របពេលនឹងការសិក្សាបុរេសមិទ្ធិលទ្ធភាពគម្រោង

-ម្ចាស់គម្រោងត្រូវបន្តសិក្សារៀបចំរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គមពេញលេញ (ESIA) បន្ទាប់ពីការសិក្សាសមិទ្ធិលទ្ធភាពនឹងត្រូវបញ្ចប់នៅឆ្នាំ២០២៥

-តម្រូវឱ្យក្រុមហ៊ុនទីប្រឹក្សា អេស-ប៊ី-ខេ រីស៊ើច អេន ឌីវេឡុបមេន ដាក់លិខិតស្នើសុំចុះសិក្សាដោយភ្ជាប់មកជាមួយនូវលក្ខខណ្ឌការងារ សម្រាប់សិក្សារៀបចំរបាយការណ៍IESIA និងESIA ស្របតាមនីតិវិធីជាធរមាន៕

ព័ត៌មានបន្ថែម

សិស្សានុសិស្សសាលាបឋមសិក្សាថ្នល់កែងថ្លែងអំណរគុណជូនចំពោះឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត និងលោកជំទាវ ជា សុផាកន្នី
ថ្ងៃ អង្គារ, 19 មិនា, 2024 សិស្សានុសិស្សសាលាបឋមសិក្សាថ្នល់កែងថ្លែងអំណរគុណជូនចំពោះឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត និងលោកជំទាវ ជា សុផាកន្នី
រយៈពេល៥ថ្ងៃ សមត្ថកិច្ចបានឃ្លុំដីទំហំជិត៤ពាន់ហិកតា និងបញ្ជូនជនសង្ស័យ១នាក់ទៅតុលាការ
ថ្ងៃ ចន្ទ, 18 មិនា, 2024 រយៈពេល៥ថ្ងៃ សមត្ថកិច្ចបានឃ្លុំដីទំហំជិត៤ពាន់ហិកតា និងបញ្ជូនជនសង្ស័យ១នាក់ទៅតុលាការ
មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថានបន្តចុះផ្សព្វផ្សាយយុទ្ធសាស្រ្តរបស់រាជរដ្ឋាក្នុងការគ្រប់គ្រងធនធានធម្មជាតិ នៅក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់
ថ្ងៃ ចន្ទ, 18 មិនា, 2024 មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថានបន្តចុះផ្សព្វផ្សាយយុទ្ធសាស្រ្តរបស់រាជរដ្ឋាក្នុងការគ្រប់គ្រងធនធានធម្មជាតិ នៅក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់