ឯកឧត្តម វ៉ាន់ មុនីនាថ អគ្គលេខាធិការក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព និងជាប្រធានប្រតិភូបានដឹកនាំគណៈប្រតិភូក្រសួង និងក្រុមការងារប្លាស្ទិក នៅថ្ងៃពុធ និងថ្ងៃព្រហស្បតិ៍ ៩ និង១០ រោច ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១-២ ខែកញ្ញា ឆ្នាំ២០២១ បានចូលរួមសន្និសីទថ្នាក់រដ្ឋមន្រ្តី ស្តីពីសំរាមសមុទ្រនិងការបំពុលប្លាស្ទិក តាមប្រព័ន្ធវីដេអូ ដែលរៀបចំឡើងដោយកម្មវិធីបរិស្ថានអង្គការសហប្រជាជាតិ និងមានអ្នកចូលរួមពីបណ្តាប្រទេសលើពិភពលោក អង្គការដៃគូអន្តរជាតិ និងភាគីពាក់ព័ន្ធសរុបប្រមាណ១៥០០ នាក់។ កិច្ចប្រជុំបានពិនិត្យលើលទ្ធផលនៃកិច្ចប្រជុំត្រៀម និងសេចក្តីព្រាងសេចក្តីថ្លែងការណ៍រដ្ឋមន្រ្តី ស្តីពីសំរាមសមុទ្រនិងការបំពុលប្លាស្ទិក ដែលបណ្តាប្រទេសជាច្រើនបានធ្វើបទអន្តរាគមន៍គាំទ្រ និងស្នើឱ្យមហាសន្និបាតបរិស្ថានសហប្រជាជាតិបង្កើតគណៈកម្មាធិការចចារអន្តររដ្ឋាភិបាលមួយ ដើម្បីបន្តពិនិត្យពិភាក្សាលើកិច្ចព្រមព្រៀងសកលថ្មីមួយនេះ ដើម្បីប្រយុទ្ធប្រឆាំងនឹងសំរាមសមុទ្រនិងការបំពុលប្លាស្ទិកសកល។

ឯកឧត្តម វ៉ាន់ មុនីនាថ នៅក្នុងបទអន្តរាគមន៍បានបញ្ជាក់ថា ដោយសារតែកម្ពុជាមានសុខសន្តិភាព និងស្ថេរភាពនយោបាយ កម្ពុជាបានខិតខំប្រឹងប្រែងកសាងនិងអនុវត្តន៍កម្មវិធីគោលនយោបាយ លិខិតបទដ្ឋានច្បាប់ និងផែនការយុទ្ធសាស្រ្ត ដើម្បីដោះស្រាយ និងចាត់វិធានការទប់ស្កាត់ បង្ការ និងកាត់បន្ថយសំរាមសមុទ្រនិងការបំពុលប្លាស្ទិកនៅកម្ពុជា។ កម្ពុជាគាំទ្រសេចក្តីព្រាងសេចក្តីថ្លែងការណ៍ ដែលជាគោលសំខាន់សម្រាប់កិច្ចព្រមព្រៀងសកល និងត្រៀមចូលរួមជាមួយគណៈកម្មាធិការចចារអន្តររដ្ឋាភិបាល ដែលគ្រោងរៀបចំកិច្ចប្រជុំនៅទីក្រុងណៃរ៉ូប៊ី នៃប្រទេសកេនយ៉ានៅឆ្នាំ២០២២។

ព័ត៌មានបន្ថែម

សិស្សានុសិស្សសាលាបឋមសិក្សាថ្នល់កែងថ្លែងអំណរគុណជូនចំពោះឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត និងលោកជំទាវ ជា សុផាកន្នី
ថ្ងៃ អង្គារ, 19 មិនា, 2024 សិស្សានុសិស្សសាលាបឋមសិក្សាថ្នល់កែងថ្លែងអំណរគុណជូនចំពោះឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត និងលោកជំទាវ ជា សុផាកន្នី
រយៈពេល៥ថ្ងៃ សមត្ថកិច្ចបានឃ្លុំដីទំហំជិត៤ពាន់ហិកតា និងបញ្ជូនជនសង្ស័យ១នាក់ទៅតុលាការ
ថ្ងៃ ចន្ទ, 18 មិនា, 2024 រយៈពេល៥ថ្ងៃ សមត្ថកិច្ចបានឃ្លុំដីទំហំជិត៤ពាន់ហិកតា និងបញ្ជូនជនសង្ស័យ១នាក់ទៅតុលាការ
មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថានបន្តចុះផ្សព្វផ្សាយយុទ្ធសាស្រ្តរបស់រាជរដ្ឋាក្នុងការគ្រប់គ្រងធនធានធម្មជាតិ នៅក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់
ថ្ងៃ ចន្ទ, 18 មិនា, 2024 មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថានបន្តចុះផ្សព្វផ្សាយយុទ្ធសាស្រ្តរបស់រាជរដ្ឋាក្នុងការគ្រប់គ្រងធនធានធម្មជាតិ នៅក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់