ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៧នេះ បានអនុញ្ញាតឱ្យនិសិ្សតជ័យលាភីអាហាររូបករណ៍១៣នាក់ដែលទទួលបានអាហាររូបករណ៍បន្តការសិក្សាថ្នាក់អនុបណ្ឌិតនៅចក្រភពអង់គ្លេសចូលជួប និងសំណេះសំណាល។ ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងកោតសរសើរជ័យលាភីទាំងអស់ដែលមានសមត្ថភាពខ្ពស់ ទទួលបានអាហាររូបករណ៍ពីរដ្ឋាភិបាលនៃចក្រភពអង់គ្លេស។

ថ្លែងទៅកាន់ជ័យលាភីទាំង១៣នាក់ ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់ថា៖ “អាហាររូបករណ៍ទៅសិក្សានៅប្រទេសអង់គ្លេសនេះ គឺជាឱកាសដែលជ័យលាភីទាំងអស់មានឱកាសសិក្សា ស្វែងយល់ពីបរិយាកាសនៅចក្រភពអង់គ្លេស និងជាឱកាសស្វែងយល់ពីបរិបទពិភពលោកទាំងមូលផងដែរ ហើយបន្ថែមពីនេះ ជ័យលាភីទាំងអស់ត្រូវឆ្លៀតឱកាសធ្វើការងារជាមួយបរទេសដើម្បីដកបទពិសោធន៍៕

ដោយ៖ ស៊ុន មេសា

ព័ត៌មានបន្ថែម

រសៀលថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន  បានទទួលជួបប្រធានក្រុមនៃក្រុមហ៊ុនចំនួនបីធំៗរបស់ខេត្ត Anhui ប្រទេសចិន ដើម្បីសម្តែងការគួរសម និងសុំអនុសាសន៍ លើវិស័យបរិស្ថាន ដោយមានការចូលរួមពីលោក Ding Yongjun ប្រធានក្រុមហ៊ុន Morgan Group នៅកម្ពុជា នៅទីស្តីការក្រសួងបរិស្ថាន។
ថ្ងៃ ព្រហស្បតិ៍, 17 កក្កដា, 2025 រសៀលថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានទទួលជួបប្រធានក្រុមនៃក្រុមហ៊ុនចំនួនបីធំៗរបស់ខេត្ត Anhui ប្រទេសចិន ដើម្បីសម្តែងការគួរសម និងសុំអនុសាសន៍ លើវិស័យបរិស្ថាន ដោយមានការចូលរួមពីលោក Ding Yongjun ប្រធានក្រុមហ៊ុន Morgan Group នៅកម្ពុជា នៅទីស្តីការក្រសួងបរិស្ថាន។
ព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានទទួលផ្តល់បទសម្ភាសន៍ជាមួយទូរទស្សន៍ជាតិកម្ពុជា ដើម្បីបង្ហាញអំពី ពិព័រណ៍ពន្លកបៃតង ៥ សីហា ២០២៥ និងប្រកាសព្រឹត្តិការណ៍ដាំដើមត្នោតមួយលានដើមទូទាំងប្រទេស។
ថ្ងៃ ព្រហស្បតិ៍, 17 កក្កដា, 2025 ព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានទទួលផ្តល់បទសម្ភាសន៍ជាមួយទូរទស្សន៍ជាតិកម្ពុជា ដើម្បីបង្ហាញអំពី ពិព័រណ៍ពន្លកបៃតង ៥ សីហា ២០២៥ និងប្រកាសព្រឹត្តិការណ៍ដាំដើមត្នោតមួយលានដើមទូទាំងប្រទេស។
ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត៖ យុទ្ធនាការ «កម្ពុជាស្អាត ខ្មែរធ្វើបាន» ដាក់ចេញបន្ទាប់ពីកម្ពុជាយើងបានទប់ស្កាត់ ការពារការប្រើប្រាស់ និងបោះចោលថង់ប្លាស្ទិកបានច្រើនជាងការបោះចោល ទៅក្នុងទីសាធារណៈ ទទួលបានជោគជ័យរួចមកហើយ
ថ្ងៃ សុក្រ, 17 ឧសភា, 2024 ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត៖ យុទ្ធនាការ «កម្ពុជាស្អាត ខ្មែរធ្វើបាន» ដាក់ចេញបន្ទាប់ពីកម្ពុជាយើងបានទប់ស្កាត់ ការពារការប្រើប្រាស់ និងបោះចោលថង់ប្លាស្ទិកបានច្រើនជាងការបោះចោល ទៅក្នុងទីសាធារណៈ ទទួលបានជោគជ័យរួចមកហើយ