ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាននៅថ្ងៃទី១៦ ខែសីហានេះ បានអនុញ្ញាតិឱ្យអ្នកនិពន្ធ​សៀវភៅសញ្ជាតិអង់គ្លេស​លោក Michael Hesketh បានចូលជួបនៅទីស្តីការក្រសួងបរិស្ថានដើម្បីស្វែង​យល់ពីលទ្ធផ្លែផ្កានៃកំណែទម្រង់របស់ក្រសួងបរិស្ថាន។

ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី​ បាន​ចែក​រំលែក​ពី​លទ្ធផល​ផ្លែផ្កានៃ​សមិទ្ធិផល​របស់​ក្រសួង​បរិស្ថាន​ក្នុង​រយៈពេល៤ឆ្នាំដែលជាអំពីចំណុចសរសរស្តមរបស់​ក្រសួងសម្រចបានដែល​ជាចំណុច​យុទ្ធសាស្ត្រ​ធ្វើឱ្យកំណែទម្រង់ក្រសួងបរិស្ថានទទួលលទ្ធផលជាផ្លែផ្កា។ ចំណុចទាំងនោះរួមមានការធ្វើកំណែ​ទម្រង់ស្ថាប័ន ការបង្កើតស្ថាប័នថ្មីដើម្បីទទួលខុសត្រូវ​ឱ្យស្របទៅ​នឹងការ​វិវដ្តនៃបរិស្ថាន ​និងការ​បែង​ចែក​ដាច់​ពីគ្នារវាងកិច្ចការងារអភិរក្ស និងកិច្ចការងារអភិវឌ្ឍន៍។ បន្ថែម​ពីនេះឯកឧត្តមរដ្ឋមន្ត្រី បានបន្ថែម​ថា ក្រសួង​បរិស្ថានកំពុងកែប្រែតំបន់ការពារ និងតំបន់​អភិរក្សឱ្យក្លាយ​ទៅជាតំបន់​ទេសចរណ៍​ធម្មជាតិ ជាដើម។

ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្ត្រី បានលើកឡើងពីជោគជ័យរបស់រដ្ឋាភិបាលកម្ពុជា លើការបញ្ឈប់ការផ្តល់​ដីសម្បទានសេដ្ឋកិច្ចតាំងពីឆ្នាំ២០១២ តាមបទបញ្ជាលេខ០១របស់រាជរដ្ឋាភិបាល ហើយទន្ទឹមនឹងនេះ ក្រសួងបរិស្ថាន បាននិរាករណ៍ដីសម្បទានសេដ្ឋកិច្ចជាច្រើនពាន់ហិកតាផងដែរ។

អ្នកនិពន្ធសញ្ជាតិអង់គ្លេសរូបនេះ គ្រោងនឹងសរសេរសៀវភៅមួយក្បាលដែលមានចំណងជើងថា “Cambodia: Risen from the ashes”ដែលមាន២០០ទំព័រ៕

ដោយ៖ ស៊ុន មេសា

ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន ក្នុងជំនួបជាមួយអ្នកនិពន្ធសញ្ជាតិអង់គ្លេស នៅថ្ងៃទី១៦ ខែសីហា ២០១៧។ រូបភាព៖ វិសាល
អ្នកនិពន្ធសញ្ជាតិអង់គ្លេស លោក Michael Hesketh។ រូបភាព៖ វិសាល

ព័ត៌មានបន្ថែម

សិស្សានុសិស្សសាលាបឋមសិក្សាថ្នល់កែងថ្លែងអំណរគុណជូនចំពោះឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត និងលោកជំទាវ ជា សុផាកន្នី
ថ្ងៃ អង្គារ, 19 មិនា, 2024 សិស្សានុសិស្សសាលាបឋមសិក្សាថ្នល់កែងថ្លែងអំណរគុណជូនចំពោះឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត និងលោកជំទាវ ជា សុផាកន្នី
រយៈពេល៥ថ្ងៃ សមត្ថកិច្ចបានឃ្លុំដីទំហំជិត៤ពាន់ហិកតា និងបញ្ជូនជនសង្ស័យ១នាក់ទៅតុលាការ
ថ្ងៃ ចន្ទ, 18 មិនា, 2024 រយៈពេល៥ថ្ងៃ សមត្ថកិច្ចបានឃ្លុំដីទំហំជិត៤ពាន់ហិកតា និងបញ្ជូនជនសង្ស័យ១នាក់ទៅតុលាការ
មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថានបន្តចុះផ្សព្វផ្សាយយុទ្ធសាស្រ្តរបស់រាជរដ្ឋាក្នុងការគ្រប់គ្រងធនធានធម្មជាតិ នៅក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់
ថ្ងៃ ចន្ទ, 18 មិនា, 2024 មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថានបន្តចុះផ្សព្វផ្សាយយុទ្ធសាស្រ្តរបស់រាជរដ្ឋាក្នុងការគ្រប់គ្រងធនធានធម្មជាតិ នៅក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់