ប្រទេសកម្ពុជាងាយរងគ្រោះដោយសារការប្រែប្រួលអាកាសធាតុ ហើយបញ្ហានៃការប្រែប្រួលអាកាសធាតុជាបញ្ហាអន្តរវិស័យ និងជាបញ្ហា របស់សាកលលោកទាំងមូលដែលទាមទារឱ្យមានការចូលទាំងអស់គ្នា។ នេះជាការលើកឡើងរបស់ ឯកឧត្តម ជួប ប៉ារីស៍ អគ្គនាយកនៃអគ្គនាយកដ្ឋាន ចំណេះដឹង និងព័ត៌មានបរិស្ថាន បានបញ្ជាក់ក្នុងការចែករំលែកចំណេះដឹងតាមរយៈប្រព័ន្ធអនឡាញ (Zoom) ស្តីពីការប្រែប្រួលអាកាសធាតុជាមួយមន្រ្តីបរិស្ថាននៅតាមមន្ទីរបរិស្ថានរាជធានី-ខេត្ត នាថ្ងៃចន្ទ ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២១ នៅទីស្តីការក្រសួងបរិស្ថាន។

ឯកឧត្តម បានលើកឡើងពីសារៈសំខាន់នៃ ព្រៃឈើនៅប្រទេសកម្ពុជា ដែលពិតជាបានចូលរួមចំណែកដ៏សំខាន់ក្នុងការផ្តល់ផល និងអនុផលព្រៃឈើ និងមានមុខងារ ធ្វើឱ្យត្រជាក់ ប្រសិនបើយើងប្រៀបធៀបទីកន្លែងដែលមានដើមឈើ គឺមានកំដៅខុសគ្នាពី២ ទៅ ៨អង្សារ ប្រៀបធៀបនឹងកន្លែងលំហរគ្មានដើមឈើ។

ជាងនេះទៅទៀត ដើមឈើមានទួនាទីបន្សុទ្ធខ្យល់ ជាប្រភពទឹកក្រោមដី ជួយការពារគុណភាពដី និងការហូរច្រោះ ជាជម្រកសត្វព្រៃ សហគមន៍ ជួយឱ្យមានសម្រស់ស្រស់ត្រកាល(ភាពបៃតងនៃព្រៃឈើ) និងជាពិសេស ព្រៃឈើជាប្រភពឥណទានកាបូន។ ការបាត់បង់ ព្រៃឈើមានន័យថា យើងនឹងបាត់បង់ នូវអត្ថប្រយោជន៍ជាតិ ដ៏វិសេសវិសាលទាំងនេះ ដូច្នេះយើងត្រូវចូលរួមទាំងអស់គ្នាពីគ្រប់ភាគី ដើម្បីរក្សាគម្របព្រៃឈើឱ្យបានគង់វង្ស៕

ព័ត៌មានបន្ថែម

សិស្សានុសិស្សសាលាបឋមសិក្សាថ្នល់កែងថ្លែងអំណរគុណជូនចំពោះឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត និងលោកជំទាវ ជា សុផាកន្នី
ថ្ងៃ អង្គារ, 19 មិនា, 2024 សិស្សានុសិស្សសាលាបឋមសិក្សាថ្នល់កែងថ្លែងអំណរគុណជូនចំពោះឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត និងលោកជំទាវ ជា សុផាកន្នី
រយៈពេល៥ថ្ងៃ សមត្ថកិច្ចបានឃ្លុំដីទំហំជិត៤ពាន់ហិកតា និងបញ្ជូនជនសង្ស័យ១នាក់ទៅតុលាការ
ថ្ងៃ ចន្ទ, 18 មិនា, 2024 រយៈពេល៥ថ្ងៃ សមត្ថកិច្ចបានឃ្លុំដីទំហំជិត៤ពាន់ហិកតា និងបញ្ជូនជនសង្ស័យ១នាក់ទៅតុលាការ
មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថានបន្តចុះផ្សព្វផ្សាយយុទ្ធសាស្រ្តរបស់រាជរដ្ឋាក្នុងការគ្រប់គ្រងធនធានធម្មជាតិ នៅក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់
ថ្ងៃ ចន្ទ, 18 មិនា, 2024 មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថានបន្តចុះផ្សព្វផ្សាយយុទ្ធសាស្រ្តរបស់រាជរដ្ឋាក្នុងការគ្រប់គ្រងធនធានធម្មជាតិ នៅក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់