នៅក្នុងកិច្ចពិគ្រោះយោបល់ថ្នាក់ជាតិលើកទី៥ ស្តីពី សេចក្តីព្រាងក្រមបរិស្ថាន និងធនធានធម្មជាតិ រៀបចំដោយក្រសួងបរិស្ថាននាថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៧ ឯកឧត្តម ខៀវ បូរិន អគ្គនាយកនៃអគ្គនាយកដ្ឋានសហគមន៍មូលដ្ឋាន បានធ្វើបទបង្ហាញពីបទបញ្ញត្តិសំខាន់ៗទាក់ទងនឹងការគ្រប់គ្រងតំបន់ការពារធម្មជាតិ និងសហគមន៍តំបន់ការពារធម្មជាតិ។ ឯកឧត្តមបានលើកឡើងថា ការគ្រប់គ្រងតំបន់ការពារធម្មជាតិ និងសហគមន៍តំបន់ការពារធម្មជាតិ គឺជាផ្នែកមួយសំខាន់ក្នុងការធ្វើឱ្យប្រសើរឡើងនូវនិរន្តរភាពបរិស្ថាន និងលើកកម្ពស់ជីវភាពប្រជាសហគមន៍។ ឯកឧត្តម ខៀវ បូរិន បានឱ្យដឹងដែរថា ការគ្រប់គ្រងសហគមន៍តំបន់ការពារធម្មជាតិនេះ គឺទាមទារឱ្យមានការចូលរួមពីគ្រប់មូលដ្ឋាន និងត្រួតពិនិត្យវាយតម្លៃរាល់សកម្មភាពនានាដែលមានការចូលរួមពីអ្នកពាក់ព័ន្ឋ ក្នុងការបង្កើតសេចក្តីព្រាងក្រមបរិស្ថាន និងធនធានធម្មជាតិ សំដៅធ្វើយ៉ាងណាឱ្យធានាបាននូវការអភិរក្សធនធានធម្មជាតិ និងជីវៈចម្រុះ។

ទន្ទឹមនេះ ការគ្រប់គ្រងទេសចរណ៍ធម្មជាតិ គឺសំដៅដល់ការគ្រប់គ្រងតំបន់ដែលមានសក្តានុពលវិស័យបរិស្ថាន ធ្វើយ៉ាងណា ដែលការអនុវត្តមិនធ្វើអោយប៉ះពាល់ដល់បរិស្ថានធម្មជាតិ និងបង្វែមកកៀរគរធនធានសម្រាប់បម្រើអោយសកម្មភាពអភិរក្សវិញ។ គូសបញ្ជាក់ដែរថា ទាំងនេះ ជាទិសដៅជំរុញការអភិវឌ្ឍប្រកបដោយនិរន្តរភាពនៃបរិស្ថាននៅកម្ពុជាតាមរយៈការការពារបរិស្ថាន ការអភិរក្សជីវៈចម្រុះ ការគ្រប់គ្រង និងការស្តារឡើងវិញនូវធនធានធម្មជាតិ និងការពារបេតិកភណ្ឌវប្បធម៌នៅក្នុងតំបន់ការពារធម្មជាតិ៕

ព័ត៌មានបន្ថែម

កម្មវិធីបើកវគ្គបណ្ដុះបណ្ដាលស្ដីពី តួនាទីរបស់ក្រុមប្រឹក្សាឃុំក្នុងការចូលរួមគ្រប់គ្រងតំបន់ការពារធម្មជាតិ
ថ្ងៃ ពុធ, 25 វិច្ឆិកា, 2020 កម្មវិធីបើកវគ្គបណ្ដុះបណ្ដាលស្ដីពី តួនាទីរបស់ក្រុមប្រឹក្សាឃុំក្នុងការចូលរួមគ្រប់គ្រងតំបន់ការពារធម្មជាតិ
កិច្ចប្រជុំតាមប្រព័ន្ធអនឡាញស្ដីពី ការវាយតម្លៃសេវាកម្មអេកូឡូស៊ី​នៅកម្ពុជា
ថ្ងៃ ពុធ, 25 វិច្ឆិកា, 2020 កិច្ចប្រជុំតាមប្រព័ន្ធអនឡាញស្ដីពី ការវាយតម្លៃសេវាកម្មអេកូឡូស៊ី​នៅកម្ពុជា
ពិធីចុះហត្ថលេខាកិច្ចព្រមព្រៀងអនុវត្តន៍ «គម្រោងទប់ស្កាត់នឹងសំណល់ប្លាស្ទិកក្នុងសមុទ្រនៅកម្ពុជា»
ថ្ងៃ ពុធ, 25 វិច្ឆិកា, 2020 ពិធីចុះហត្ថលេខាកិច្ចព្រមព្រៀងអនុវត្តន៍ «គម្រោងទប់ស្កាត់នឹងសំណល់ប្លាស្ទិកក្នុងសមុទ្រនៅកម្ពុជា»