នៅក្នុងកិច្ចពិគ្រោះយោបល់ថ្នាក់ជាតិលើកតី៥ ស្តីពី សេចក្តីព្រាងក្រមបរិស្ថាន និងធនធានធម្មជាតិ ដែលរៀបចំដោយក្រសួងបរិស្ថាន នាថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៧ នេះ ឯកឧត្តម ជា សំអាង អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាលការពារ និងអភិរក្សធម្មជាតិ ក៏បានធ្វើបទបង្ហាញពីបទបញ្ញត្តិ បទបញ្ញត្តិទាក់ទងការការពារ និអភិរក្សធម្មជាតិ ក្នុងការកំណត់គោលដៅនៃការគ្រប់គ្រងធនធានធម្មជាតិ វិសាលភាព និងដែនសមត្ថកិច្ច ក្នុងការអនុវត្តសិទ្ធិ ការរៀបចំផែនការ ក៏ដូចជាកិច្ចសហការរវាងកិច្ចព្រមព្រៀងនិងការទទួលស្គាល់ស្របច្បាប់លើការគ្រប់គ្រងរួមគ្នា។

ក្នុងឱកាសនោះ ឯកឧត្តម ជា សំអាង បានបញ្ជាក់ថា ការគ្រប់គ្រងតំបន់ការពារធម្មជាតិ និងរបៀងអភិរក្សជីវៈចម្រុះ ជាធាតុមួយសំខាន់ក្នុងការដាក់បញ្ជូលក្នុងសេចក្តីព្រាងក្រមបរិស្ថាន និងធនធានធម្មជាតិ ដែលផ្តួចផ្តេីមបង្កេីតឡេីងដោយក្រសួងបរិស្ថាន ដើម្បីកំណត់គោលដៅ និងវិសាលភាពនៃការគ្រប់គ្រងតំបន់ការពារធម្មជាតិ និងរបៀងអភិរក្សជីវៈចម្រុះក្នុងក្របខណ្ឌទូទាំងប្រទេសកម្ពុជា។ ជាមួយគ្នានេះ អ្នកជំនាញ បានអោយដឹងថា ការគ្រប់គ្រងសមុទ្រ តំបន់ឆ្នេរ និងការគ្រប់គ្រងធនធានរ៉ែ គឺធ្វើយ៉ាងណាអោយមាននិរន្តរភាព ទាំងការរក្សាបាននូវការគ្រប់គ្រងធនធានធម្មជាតិ អេកូទេសចរណ៍ និងវិស័យឧស្សាហកម្ម៕

ព័ត៌មានបន្ថែម

សិស្សានុសិស្សសាលាបឋមសិក្សាថ្នល់កែងថ្លែងអំណរគុណជូនចំពោះឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត និងលោកជំទាវ ជា សុផាកន្នី
ថ្ងៃ អង្គារ, 19 មិនា, 2024 សិស្សានុសិស្សសាលាបឋមសិក្សាថ្នល់កែងថ្លែងអំណរគុណជូនចំពោះឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត និងលោកជំទាវ ជា សុផាកន្នី
រយៈពេល៥ថ្ងៃ សមត្ថកិច្ចបានឃ្លុំដីទំហំជិត៤ពាន់ហិកតា និងបញ្ជូនជនសង្ស័យ១នាក់ទៅតុលាការ
ថ្ងៃ ចន្ទ, 18 មិនា, 2024 រយៈពេល៥ថ្ងៃ សមត្ថកិច្ចបានឃ្លុំដីទំហំជិត៤ពាន់ហិកតា និងបញ្ជូនជនសង្ស័យ១នាក់ទៅតុលាការ
មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថានបន្តចុះផ្សព្វផ្សាយយុទ្ធសាស្រ្តរបស់រាជរដ្ឋាក្នុងការគ្រប់គ្រងធនធានធម្មជាតិ នៅក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់
ថ្ងៃ ចន្ទ, 18 មិនា, 2024 មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថានបន្តចុះផ្សព្វផ្សាយយុទ្ធសាស្រ្តរបស់រាជរដ្ឋាក្នុងការគ្រប់គ្រងធនធានធម្មជាតិ នៅក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់