“ក្រមបរិស្ថាន និងធនធានធម្មជាតិត្រូវរៀបចំតាក់តែងឡើងដើម្បីដើម្បីនិរន្តរភាពបរិស្ថានចូលរួមថែរក្សានូវភាពរុងរឿងសម្រាប់ពលរដ្ឋកម្ពុជាគ្រប់ជំនាន់”។ នេះគឺជាការថ្លែងរបស់ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាននៅក្នុងសិក្ខាសាលាពិគ្រោះយោបល់ថ្នាក់ជាតិលើកទី ៥ ស្តីពីសេចក្តីព្រាងក្រមបរិស្ថាន និងធនធានធម្មជាតិ នៃព្រះរាជាណាចក្រកម្ពុជាដែលធ្វើឡើងនៅថ្ងៃទី១៦ ខែសីហានេះក្នុងសណ្ឋាគារ ភំ្នពេញ។

សិក្ខាសាលាពិភាក្សាលើកទី ៥ ដោយមានការចូលរួមពីអាជ្ញាធរថ្នាក់ក្រោមជាតិ និងអ្នកពាក់ព័ន្ធប្រមាណ ៣០០ នាក់ គឺមានគោលបំណងសំខាន់ ១.ឱ្យមានការចូលរួមពីថ្នាក់ក្រោមជាតិនូវមតិយោបល់ អនុសាសន៍ និងការកែសម្រួលលើសេចក្ដីព្រាងក្រមបរិស្ថានពីរដ្ឋបាលថ្នាក់ក្រោមជាតិ ២.ផ្តល់ព័ត៌មានអំពីបច្ចុប្បន្នភាពនៃការងារក្នុងកិច្ចគាំពារបរិស្ថាន និងធនធានធម្មជាតិ ៣.ត្រៀមចូលរួមអនុវត្តនូវលិខិតបទដ្ឋានគតិយុត្តថ្មីនេះឱ្យមានប្រសិទ្ធភាពនាពេលអនាគត។

ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានស្នើឱ្យមន្ត្រីចូលរួមទាំងអស់ក្នុងសិក្ខាសាលា ផ្តល់មតិយោបល់ដើម្បីឱ្យក្រមបរិស្ថាននេះ ក្លាយជាយន្តការអនុវត្តបានសម្រាប់សង្គមកម្ពុជា។ ឯកឧត្តមបានសង្កត់ធ្ងន់ថា៖ “ក្រមបរិស្ថានមិនមែនដើម្បីក្រសួងបរិស្ថានតែម្នាក់ឯងនោះទេ ប៉ុន្តែវាជាច្បាប់ជាតិដើម្បីជាតិទាំងមូល ហើយច្បាប់នេះបង្កើតឡើងដើម្បីនិរន្តរភាពបរិស្ថាន”។

សូមបញ្ជាក់ថាសេចក្តីព្រាងក្រមបរិស្ថាននេះមាន ១៣២៧មាត្រា ចែកចេញជា ១១គន្ថីដែលមានទិសដៅជំរុញការអភិវឌ្ឍប្រកបដោយនិរន្តរភាពនៃព្រះរាជាណាចក្រកម្ពុជាតាមរយៈការការពារបរិស្ថាន ការអភិរក្សជីវៈចម្រុះ ការគ្រប់គ្រង និងការស្តារឡើងវិញនូវធនធានធម្មជាតិ និងការពារបេតិកភណ្ឌវប្បធម៌នៅក្នុងតំបន់ការពារធម្មជាតិ។ សេចក្តីព្រាងក្រមនេះ មានលក្ខណៈពហុវិស័យ និងជាបណ្តុំនៃលិខិតបទដ្ឋានគតិយុត្តនានាដែលពាក់ព័ន្ធនិងវិស័យបរិស្ថាន និងធនធានធម្មជាតិ៕

ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថានថ្លែងក្នុងសិក្ខាសាលាថ្នាក់ជាតិលើកទី៥នៅសណ្ឋាគារភ្នំពេញ។ រូបភាព៖ វិសាល

 

ព័ត៌មានបន្ថែម

សិស្សានុសិស្សសាលាបឋមសិក្សាថ្នល់កែងថ្លែងអំណរគុណជូនចំពោះឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត និងលោកជំទាវ ជា សុផាកន្នី
ថ្ងៃ អង្គារ, 19 មិនា, 2024 សិស្សានុសិស្សសាលាបឋមសិក្សាថ្នល់កែងថ្លែងអំណរគុណជូនចំពោះឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត និងលោកជំទាវ ជា សុផាកន្នី
រយៈពេល៥ថ្ងៃ សមត្ថកិច្ចបានឃ្លុំដីទំហំជិត៤ពាន់ហិកតា និងបញ្ជូនជនសង្ស័យ១នាក់ទៅតុលាការ
ថ្ងៃ ចន្ទ, 18 មិនា, 2024 រយៈពេល៥ថ្ងៃ សមត្ថកិច្ចបានឃ្លុំដីទំហំជិត៤ពាន់ហិកតា និងបញ្ជូនជនសង្ស័យ១នាក់ទៅតុលាការ
មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថានបន្តចុះផ្សព្វផ្សាយយុទ្ធសាស្រ្តរបស់រាជរដ្ឋាក្នុងការគ្រប់គ្រងធនធានធម្មជាតិ នៅក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់
ថ្ងៃ ចន្ទ, 18 មិនា, 2024 មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថានបន្តចុះផ្សព្វផ្សាយយុទ្ធសាស្រ្តរបស់រាជរដ្ឋាក្នុងការគ្រប់គ្រងធនធានធម្មជាតិ នៅក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់