នារសៀល​ ថ្ងៃចន្ទ ១៥កើត ខែស្រាពណ៍ ត្រីស័ក​ ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២៣​ ខែសីហា​ ឆ្នាំ២០២១​ឯកឧត្តម សាយ សំអាល់​ រដ្ឋមន្ត្រីក្រសួងបរិស្ថាន​ បានទទួលជួបសំណេះសំណាល​ និងផ្តល់អនុសាសន៍ដល់បេក្ខជនជ័យលាភីអាហារូបករណ៍របស់សាធារណរដ្ឋឆែក ឆ្នាំ២០២១ ចំនួន ១៣នាក់ មុននឹងប្អូនចេញដំណើរទៅសិក្សានៅប្រទេសសាធាររដ្ឋឆែក​ នាខែកញ្ញាខាងមុខនេះ។ ឯកឧត្តមរដ្ឋមន្រ្ដី បានថ្លែង​អបអរសាទរ​ចំពោះប្អូនៗ​ទទួលបានឱកាសអភិវឌ្ឍន៍សមត្ថភាព​ និងឱកាសសិក្សាស្វែងយល់ពីបទពិសោធន៍ល្អៗនៅបរទេស​ ដេីម្បីឈានចាប់ឱកាសអភិវឌ្ឍន៍អាជីព​ មុខរបរការងាររបស់ខ្លួននាពេលអនាគត។ បន្ថែមលេីសពីនេះ​ ឯកឧត្តម​រដ្ឋមន្ត្រី​ ក៏បានចែករំលែកបទពិសោធន៍នៅក្នុងការទៅសិក្សាក្រៅប្រទេស​ ជាពិសេសលើកទឹកចិត្តឱ្យប្អូនៗប្រឹងប្រែងរៀនសូត្រ​អភិវឌ្ឍន៍ខ្លួនឯង​ ចេះស្រឡាញ់មេីលថែគ្នា​ បង្កេីតទំនាក់ទំនងល្អៗជាមួយមិត្តបរទេស​ ផ្សព្វផ្សាយពីភាពវិជ្ជមានរបស់កម្ពុជា​ និងត្រឡប់មកមាតុប្រទេសវិញ​ ដេីម្បីអភិវឌ្ឍន៍សង្គមជាតិកម្ពុជា។

ព័ត៌មានបន្ថែម

សិស្សានុសិស្សសាលាបឋមសិក្សាថ្នល់កែងថ្លែងអំណរគុណជូនចំពោះឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត និងលោកជំទាវ ជា សុផាកន្នី
ថ្ងៃ អង្គារ, 19 មិនា, 2024 សិស្សានុសិស្សសាលាបឋមសិក្សាថ្នល់កែងថ្លែងអំណរគុណជូនចំពោះឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត និងលោកជំទាវ ជា សុផាកន្នី
រយៈពេល៥ថ្ងៃ សមត្ថកិច្ចបានឃ្លុំដីទំហំជិត៤ពាន់ហិកតា និងបញ្ជូនជនសង្ស័យ១នាក់ទៅតុលាការ
ថ្ងៃ ចន្ទ, 18 មិនា, 2024 រយៈពេល៥ថ្ងៃ សមត្ថកិច្ចបានឃ្លុំដីទំហំជិត៤ពាន់ហិកតា និងបញ្ជូនជនសង្ស័យ១នាក់ទៅតុលាការ
មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថានបន្តចុះផ្សព្វផ្សាយយុទ្ធសាស្រ្តរបស់រាជរដ្ឋាក្នុងការគ្រប់គ្រងធនធានធម្មជាតិ នៅក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់
ថ្ងៃ ចន្ទ, 18 មិនា, 2024 មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថានបន្តចុះផ្សព្វផ្សាយយុទ្ធសាស្រ្តរបស់រាជរដ្ឋាក្នុងការគ្រប់គ្រងធនធានធម្មជាតិ នៅក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់