មន្រ្តីរាជការនៅតាមមន្ទីរបរិស្ថាន រាជធានី-ខេត្ត បានបង្កើនការយល់ដឹង ការកសាងសមត្ថភាព និងការអប់រំទាក់ទងនឹងការប្រែប្រួលអាកាសធាតុ។ ការផ្សព្វផ្សាយបទពិសោធន៍នៃផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ ជាមួយមន្រ្តីបរិស្ថាននៅថ្នាក់ក្រោមជាតិ បានរៀបចំឡើងដោយនាយកដ្ឋានអប់រំបរិស្ថាន នៃអគ្គនាយកដ្ឋានចមណេះដឹង និងព័ត៌មានបរិស្ថាន នៅព្រឹកថ្ងៃចន្ទ ១៥កើត ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២១ នៅទីស្តីការក្រសួងបរិស្ថាន តាមប្រព័ន្ធអនឡាញ (Zoom) ។ មន្រ្តីជំនាញបានធ្វើបទបង្ហាញអំពីផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ លើវិស័យធំៗចំនួន០៤ គឺ ១. ផលប៉ះពាល់ទៅលើវិស័យកសិកម្ម ២. ផលប៉ះពាល់ទៅលើវិស័យធនធានទឹក ៣. ផលប៉ះពាល់ទៅលើហេដ្ឋារចនាសម្ព័ន្ធ និង ៤.ផលប៉ះពាល់ចំពោះសុខភាពមនុស្ស។

ក្នុងឱកាសនោះ ឯកឧត្តម ជួប ប៉ារីស៍ អគ្គនាយក នៃអគ្គនាយកដ្ឋានចំណេះដឹង និងព័ត៌មានបរិស្ថាន បានលើកឡើងថាការដុតសំណល់ បានបញ្ចេញឧស្ម័នពុល(CO2) ហើយឧស្ម័នពុលទាំងអស់ និងហើរទៅក្នុងបរិយាកាស បណ្តាលទៅជាឧស្ម័នផ្ទះកញ្ចក់ ដែលធ្វើឱ្យមានការប្រែប្រួលអាកាសធាតុ។ កាលណាយើងដុតសំណល់ប្លាស្ទិកវាបញ្ចេញឧស្ម័នគីមីពុល CO2 (ឧស្មន័ផ្ទះកញ្ចក់) ដែលធ្វើឱ្យភពផែនដីឡើងកំដៅ។ យើងត្រូវចូលរួមទាំងអស់គ្នា មិនឲ្យកម្តៅលើផែនដីបន្តកើនឡើង ដោយកាត់បន្ថយការផលិតឧស្ម័នកាបូនិច ឲ្យបានតិចតួចបំផុត ដោយប្រើប្រាស់ថាមពលកកើតឡើងវិញមកប្រើជំនួស។ យើងក៏ត្រូវតែចូលរួមយ៉ាងសកម្ម ក្នុងការដាំដើមឈើឡើងវិញឲ្យបានច្រើន ព្រោះដើមឈើអាចស្រូបយកឧស្ម័នកាបូនិច ហើយដើមឈើក៏ជាអ្នកបង្កើតអុកស៊ីសែនបន្ថែម ដើម្បីទ្រទ្រង់ជីវិតសត្វនៅលើផែនដី៕

ព័ត៌មានបន្ថែម

រដ្ឋមន្រ្តីក្រសួងបរិស្ថាន ដឹកនាំប្រជាពលរដ្ឋខេត្តត្បូងឃ្មុំធ្វើអំបុកជូនវីរៈកងទ័ពជួរមុខ និងជូនជនភៀសសឹកពីការឈ្លានពានរបស់សៀម
ថ្ងៃ សុក្រ, 12 ធ្នូ, 2025 រដ្ឋមន្រ្តីក្រសួងបរិស្ថាន ដឹកនាំប្រជាពលរដ្ឋខេត្តត្បូងឃ្មុំធ្វើអំបុកជូនវីរៈកងទ័ពជួរមុខ និងជូនជនភៀសសឹកពីការឈ្លានពានរបស់សៀម
ក្រសួងបរិស្ថានបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងទិសដៅការងារបន្តឆ្នាំ២០២៦
ថ្ងៃ អង្គារ, 9 ធ្នូ, 2025 ក្រសួងបរិស្ថានបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងទិសដៅការងារបន្តឆ្នាំ២០២៦
ក្រសួងបរិស្ថានអនុវត្តទៅតាមច្បាប់ដោយគ្មានការលើកលែងចំពោះក្រុមហ៊ុនបំពុលបរិស្ថាន
ថ្ងៃ អង្គារ, 9 ធ្នូ, 2025 ក្រសួងបរិស្ថានអនុវត្តទៅតាមច្បាប់ដោយគ្មានការលើកលែងចំពោះក្រុមហ៊ុនបំពុលបរិស្ថាន