គម្រោងមាត្រា៦ ស្តីពីរចនាសម្ព័ន្ធពាណិជ្ជកម្មនៅកម្ពុជា ដែលទទួលបានការគាំទ្រផ្នែកហិរញ្ញវត្ថុពីទីភ្នាក់ងារថាមពលស៊ុយអ៉ែត កំពុងគាំទ្ររាជរដ្ឋាភិបាលកម្ពុជាក្នុងការបង្កើតក្របខ័ណ្ឌអភិបាលកិច្ច និងបទបញ្ញត្តិបរិស្ថាន ដើម្បីចូលរួមរៀបចំក៏ដូចជាជួយសម្រួលដល់លំហូរឥណទានកាបូននៅក្នុងប្រទេសកម្ពុជា។ ប្រទេសកម្ពុជា មានបទពិសោធន៍ ដែលទាក់ទងទៅនឹងការលក់ដូរឥណទានកាបូនកន្លងមក ក្រោមក្របខ័ណ្ឌ នៃ CDM, Gold Standard, JCM និង REDD+ជាដើម។

ឯកឧត្តម វ៉ាន់ មុនីនាថ អគ្គលេខាធិការក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព បានគូសបញ្ជាក់ថា មាត្រា៦ គឺជាក្របខ័ណ្ឌ ឬជាយន្តការណ៍ដែលនឹងអនុញ្ញាតឱ្យប្រទេសជាដៃគូមានលទ្ធភាពក្នុងការទទួលយកសក្តានុពលហិរញ្ញវត្ថុក្នុងការកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ ដោយយោងតាមកិច្ចព្រមព្រៀងទីក្រុងប៉ារីស។

សូមបញ្ជាក់ថា សិក្ខាសាលាស្តីពី “មាត្រា ៦៖ តួនាទីរបស់ឥណទានកាបូននៅក្នុងកិច្ចខិតខំប្រឹងប្រែងអន្តរជាតិក្នុងការកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់” ដែលបានរៀបចំឡើងកាលពីថ្ងៃទី១១ ខែសីហា ឆ្នាំ២០២១ នាយកដ្ឋានប្រែប្រួលអាកាសធាតុ នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព សហការជាមួយអង្គភាពតម្លៃកាបូនសកលរបស់វិទ្យាស្ថានអភិវឌ្ឍន៍បៃតងសកល និងមូលនិធិ Gold Standard បានពិនិត្យមើលទៅលើការវិវត្តរបស់ទីផ្សារកាបូនសកល និងមើលទៅលើចំនុចរួមទៅថ្ងៃអនាគតរវាងស្តង់ដារមាស (Gold Standard) និងមាត្រា៦នេះ ព្រមទាំងមើលទៅលើភាពជាក់ស្តែងរបស់ឥណទានកាបូនតាមរូបភាពមាត្រា៦ និងមើលពីរបៀបដែលឥណទានអាកាសធាតុ អាចជួយគាំទ្រដល់ផែនការយុទ្ធសាស្ត្រអាកាសធាតុរបស់កម្ពុជា៕

ព័ត៌មានបន្ថែម

សិស្សានុសិស្សសាលាបឋមសិក្សាថ្នល់កែងថ្លែងអំណរគុណជូនចំពោះឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត និងលោកជំទាវ ជា សុផាកន្នី
ថ្ងៃ អង្គារ, 19 មិនា, 2024 សិស្សានុសិស្សសាលាបឋមសិក្សាថ្នល់កែងថ្លែងអំណរគុណជូនចំពោះឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត និងលោកជំទាវ ជា សុផាកន្នី
រយៈពេល៥ថ្ងៃ សមត្ថកិច្ចបានឃ្លុំដីទំហំជិត៤ពាន់ហិកតា និងបញ្ជូនជនសង្ស័យ១នាក់ទៅតុលាការ
ថ្ងៃ ចន្ទ, 18 មិនា, 2024 រយៈពេល៥ថ្ងៃ សមត្ថកិច្ចបានឃ្លុំដីទំហំជិត៤ពាន់ហិកតា និងបញ្ជូនជនសង្ស័យ១នាក់ទៅតុលាការ
មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថានបន្តចុះផ្សព្វផ្សាយយុទ្ធសាស្រ្តរបស់រាជរដ្ឋាក្នុងការគ្រប់គ្រងធនធានធម្មជាតិ នៅក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់
ថ្ងៃ ចន្ទ, 18 មិនា, 2024 មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថានបន្តចុះផ្សព្វផ្សាយយុទ្ធសាស្រ្តរបស់រាជរដ្ឋាក្នុងការគ្រប់គ្រងធនធានធម្មជាតិ នៅក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់