ឯកឧត្តម សៅ សុភាព រដ្ឋលេខាធិការ និងជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ បានចូលរួមកិច្ចប្រជុំ ដើម្បីពិភាក្សាអំពីការងារចាំបាច់របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ ក្រោមការដឹកនាំរបស់ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានក្រុមការងារ។ អង្គប្រជុំបានពិភាក្សាផ្តោតសំខាន់លើបញ្ហាប្រឈមនៃការបង្រ្កាបបទល្មើសព្រៃឈើ បទល្មើសជលផល និងបទល្មើសនានា ស្ថិតក្នុងភូមិសាស្ត្រខេត្តកំពង់ធំ ជាពិសេសពាក់ព័ន្ធនឹងករណីបាញ់បោះ និងគំរាមប្រជាពលរដ្ឋ និងករណីសារព័ត៌មានដែលបានផ្សព្វផ្សាយបំភ្លើសពាក់ព័ន្ធនឹងបញ្ហាដីធ្លីនៅខេត្តកំពង់ធំ។ល។

ក្នុងកិច្ចប្រជុំនាថ្ងៃទី១០ ខែសីហា ឆ្នាំ២០២១ តាមរយៈប្រព័ន្ធវីដេអូ Zoom នេះដែរ ក៏មានការអញ្ជើញចូលរួមពីឯកឧត្តមអភិបាល នៃគណៈអភិបាលខេត្តកំពង់ធំ ឯកឧត្តម លោកជំទាវ ជាសមាជិក សមាជិកាក្រុមការងារ សរុបប្រមាណ២០នាក់។ ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តម សៅ សុភាព បានលើកឡើងពីការខិតខំប្រឹងប្រែងពន្លឿនការងារស្រង់ទិន្នន័យដីធ្លីដែលប្រជាពលរដ្ឋបានប្រើប្រាស់ និងអាស្រ័យផលជាក់ស្តែងយូរឆ្នាំ នៅតំបន់ការពារធម្មជាតិ និងរបៀងអភិរក្សជីវៈចម្រុះ ស្ថិតក្នុងភូមិសាស្ត្រខេត្តកំពង់ធំ ឱ្យបានលឿន និងរៀបចំជារបាយការណ៍បូកសរុបជូនថ្នាក់ដឹកនាំ។ ជារួម ឯកឧត្តមប្រធានអង្គប្រជុំ បានស្នើឱ្យឯកឧត្តមអភិបាលខេត្តកោះប្រជុំជាមួយអ្នកពាក់ព័ន្ធទាំងអស់ និងកសាងឯកសារឱ្យបានលឿន ដើម្បីបន្តនីតិវិធីដោះស្រាយ៕

ព័ត៌មានបន្ថែម

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត៖ ក្រសួងបរិស្ថានបន្តជំរុញសកម្មភាពតាមផែនការយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាលឆ្ពោះទៅភាពស្អាតនិងបង្កើនគម្របបៃតងនៅកម្ពុជា
ថ្ងៃ ព្រហស្បតិ៍, 27 វិច្ឆិកា, 2025 ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត៖ ក្រសួងបរិស្ថានបន្តជំរុញសកម្មភាពតាមផែនការយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាលឆ្ពោះទៅភាពស្អាតនិងបង្កើនគម្របបៃតងនៅកម្ពុជា
ក្រសួងបរិស្ថាន រៀបចំវេទិកាកេសរកូលជាតិលើកទី៥ និងមានការប្រកួតតាំងពិព័រណ៍ស្នាដៃ និងប្រកួតគំនូរជុំរុញការអភិរក្សពូជកេសរកូលព្រៃ
ថ្ងៃ ពុធ, 26 វិច្ឆិកា, 2025 ក្រសួងបរិស្ថាន រៀបចំវេទិកាកេសរកូលជាតិលើកទី៥ និងមានការប្រកួតតាំងពិព័រណ៍ស្នាដៃ និងប្រកួតគំនូរជុំរុញការអភិរក្សពូជកេសរកូលព្រៃ
កិច្ចប្រជុំលើកទី១៖ ក្រសួងបរិស្ថាន និង EU ជំរុញការគ្រប់គ្រងសំណល់ប្លាស្ទិក តាមរយៈគម្រោងប្លាស្ទិកឆ្លាតវៃកម្ពុជា
ថ្ងៃ ពុធ, 26 វិច្ឆិកា, 2025 កិច្ចប្រជុំលើកទី១៖ ក្រសួងបរិស្ថាន និង EU ជំរុញការគ្រប់គ្រងសំណល់ប្លាស្ទិក តាមរយៈគម្រោងប្លាស្ទិកឆ្លាតវៃកម្ពុជា