ឯកឧត្តមសាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន នៅរសៀលថ្ងៃទី១៤ ខែសីហានេះ បានអនុញ្ញាតឱ្យក្រុមយុវជនចំនួន៣០នាក់ មកពីគម្រោងចិត្តដូចគ្នា​(One heart Project) បានចួលជួប និង​ទទួលការ​ណែនាំ ហើយ ឯកឧត្តម បានណែនាំឱ្យយុវជនទាំងអស់ខិតខំប្រឹងប្រែងកសាងសមត្ថភាពរបស់ខ្លួនដើម្បីចូលរួមជ្រោងទង់នៃការអភិវឌ្ឍសង្គមកម្ពុជា។

ក្នុងជំនួបប្រមាណ១ម៉ោងនៅទីស្តីការក្រសួងបរិស្ថាន ឯកឧត្តម​បានចែករំលែកពីបទពិសោធន៍ក្នុងកិច្ចការងារនៅក្រសួងក្នុងនាមជាយុវជន និង​បានបង្ហាញ​ពីទិដ្ឋភាព​​ជារួមនៃ​ការ​វិវឌ្ឍសង្គមកម្ពុជាដើម្បីកសាងសង្គមសន្តិភាព និងស្ថេរភាព និងជាពិសេស​វឌ្ឍភាពនៃវិស័យបរិស្ថាន។ បន្ថែមពីនេះ ឯកឧត្តមរដ្ឋមន្ត្រី បានឧបត្ថមថវិកាដល់កម្មវិធី និងបានលើក​ទឹកចិត្ត និងជួយសម្រួលឱ្យក្រុមយុវជន​អាចទៅបោះតង់​នៅតំបន់​ទេសចរណ៍​នានា​ក្នុងប្រទេស​កម្ពុជាដែលសុទ្ធសឹងតែជាតំបន់សក្តានុពលធម្មជាតិ និងអេកូទេសចរណ៍ដើម្បីចូលរួមចំណែកនៃការផ្សព្វផ្សាយពីសម្រស់ធម្មជាតិរបស់កម្ពុជា៕

ក្រុមគម្រោងចិត្តដូចគ្នាដែលមកទទួលការណែនាំពីរឯកឧត្តមរដ្ឋមន្ត្រីបរិស្ថាន។ រូបភាព៖ វិសាល
មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន ដែលបានចូលរួម​ស្តាប់ការចែករំលែកបទពិសោធន៍របស់ឯកឧត្តមរដ្ឋមន្ត្រី។ រូបភាព៖ វិសាល

 

 

ព័ត៌មានបន្ថែម

ក្រសួងបរិស្ថាន រៀបចំវេទិកាកេសរកូលជាតិលើកទី៥ និងមានការប្រកួតតាំងពិព័រណ៍ស្នាដៃ និងប្រកួតគំនូរជុំរុញការអភិរក្សពូជកេសរកូលព្រៃ
ថ្ងៃ ពុធ, 26 វិច្ឆិកា, 2025 ក្រសួងបរិស្ថាន រៀបចំវេទិកាកេសរកូលជាតិលើកទី៥ និងមានការប្រកួតតាំងពិព័រណ៍ស្នាដៃ និងប្រកួតគំនូរជុំរុញការអភិរក្សពូជកេសរកូលព្រៃ
កិច្ចប្រជុំលើកទី១៖ ក្រសួងបរិស្ថាន និង EU ជំរុញការគ្រប់គ្រងសំណល់ប្លាស្ទិក តាមរយៈគម្រោងប្លាស្ទិកឆ្លាតវៃកម្ពុជា
ថ្ងៃ ពុធ, 26 វិច្ឆិកា, 2025 កិច្ចប្រជុំលើកទី១៖ ក្រសួងបរិស្ថាន និង EU ជំរុញការគ្រប់គ្រងសំណល់ប្លាស្ទិក តាមរយៈគម្រោងប្លាស្ទិកឆ្លាតវៃកម្ពុជា
មហាជនប្រមាណជាង ១៥០០នាក់ ចូលរួមប្រារព្ធទិវាបរិស្ថានជាតិ ២៣វិច្ឆិកា នៅខេត្តតាកែវ
ថ្ងៃ អង្គារ, 25 វិច្ឆិកា, 2025 មហាជនប្រមាណជាង ១៥០០នាក់ ចូលរួមប្រារព្ធទិវាបរិស្ថានជាតិ ២៣វិច្ឆិកា នៅខេត្តតាកែវ