ក្រសួងបរិស្ថាន នៅព្រឹកថ្ងៃព្រហស្បតិ៍ ៥រោច ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១ បានប្រគល់រថយន្តពន្លត់អគ្គិភ័យខ្នាតតូច ១គ្រឿង (NISSAN Fire Truck) មានក្បាលចល័ត សម្រាប់ចូលផ្លូវចង្អៀត ជាអំណោយដ៏ថ្លៃថ្លារបស់រដ្ឋបាលក្រុង KAWASAKI នៃប្រទេសជប៉ុន តាមរយៈឯកឧត្តមឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសជប៉ុន និង KAWASAKI Rotary Club នៃរដ្ឋបាលទីក្រុង KAWASAKI ប្រទេសជប៉ុន ជូនមន្ទីរបរិស្ថាន ខេត្តព្រះសីហនុ សម្រាប់ប្រើប្រាស់ក្នុងការពន្លត់អគ្គិភ័យនៅមូលដ្ឋានបានប្រគល់រថយន្តពន្លត់អគ្គីភ័យ រថយន្តបូមទឹក ដែលជាអំណោយរបស់ប្រទេសជប៉ុន តាមរយៈគម្រោងគំនិតផ្តួចផ្តើមស្តីអំពីការគ្រប់គ្រងសំណល់ប្លាស្ទិកនៅកម្ពុជា។

នៅក្នុងឱកាសនោះ ឯកឧត្តម ខូវ សូវៀត ទីប្រឹក្សាឯកឧត្តមរដ្ឋមន្រ្តីក្រសួងបរិស្ថាន បានណែនាំដល់ថ្នាក់ដឹកនាំមន្ទីរបរិស្ថានខេត្តព្រះសីហនុ នៅពេលដែលបានទទួលរថយន្តនេះហើយ គឺត្រូវយកទៅថែរក្សាឲ្យបានល្អ ត្រៀមបង្ការជាស្រេច ដើម្បីបង្ការទប់ស្កាត់គ្រោះអគ្គីភ័យដែលកើតឡើង ឲ្យមានប្រសិទ្ធភាព៕

ព័ត៌មានបន្ថែម

សិស្សានុសិស្សសាលាបឋមសិក្សាថ្នល់កែងថ្លែងអំណរគុណជូនចំពោះឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត និងលោកជំទាវ ជា សុផាកន្នី
ថ្ងៃ អង្គារ, 19 មិនា, 2024 សិស្សានុសិស្សសាលាបឋមសិក្សាថ្នល់កែងថ្លែងអំណរគុណជូនចំពោះឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត និងលោកជំទាវ ជា សុផាកន្នី
រយៈពេល៥ថ្ងៃ សមត្ថកិច្ចបានឃ្លុំដីទំហំជិត៤ពាន់ហិកតា និងបញ្ជូនជនសង្ស័យ១នាក់ទៅតុលាការ
ថ្ងៃ ចន្ទ, 18 មិនា, 2024 រយៈពេល៥ថ្ងៃ សមត្ថកិច្ចបានឃ្លុំដីទំហំជិត៤ពាន់ហិកតា និងបញ្ជូនជនសង្ស័យ១នាក់ទៅតុលាការ
មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថានបន្តចុះផ្សព្វផ្សាយយុទ្ធសាស្រ្តរបស់រាជរដ្ឋាក្នុងការគ្រប់គ្រងធនធានធម្មជាតិ នៅក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់
ថ្ងៃ ចន្ទ, 18 មិនា, 2024 មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថានបន្តចុះផ្សព្វផ្សាយយុទ្ធសាស្រ្តរបស់រាជរដ្ឋាក្នុងការគ្រប់គ្រងធនធានធម្មជាតិ នៅក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់