នាយកដ្ឋានអប់រំបរិស្ថាន នៃអគ្គនាយកដ្ឋានព័ត៌មាន និងផ្សព្វផ្សាយបរិស្ថាន នៅថ្ងៃអង្គារ ៣រោច ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២១ នៅទីស្តីការក្រសួងបរិស្ថាន បានរៀបចំវគ្គបណ្តុះបណ្តាលតាមរយ:ប្រព័ន្ធអនឡាញ ( Zoom) ស្តីពីការពង្រឹងសមត្ថភាពអប់រំបរិស្ថាននៅថ្នាក់ក្រោមជាតិ។

លោក ស៊ាង ជាធី អនុប្រធានទទួលបន្ទុករួម បានលើកឡើងអំពីគោលនយោបាយក្នុងការលើកកម្ពស់ចំណេះដឹងបរិស្ថាន របស់នាយកដ្ឋានអប់រំបរិស្ថាន និងសកម្មភាពអប់រំបរិស្ថាន ដែលមានសកម្មភាពធំៗចំនួន៤ គឺ ១.សាលាមេត្រីបរិស្ថាន ២.អារាមេត្រីបរិស្ថាន ៣.វេទិកាយុវជនជជែកពិភាក្សាអំពីបរិស្ថាន ៤.ការពង្រឹងសមត្ថភាពថ្នាក់ក្រោមជាតិ។ លោកស្រីមាស ច័ន្ទធីតា អគ្គនាយិការរងអគ្គនាយកដ្ឋានចំណេះដឹង និងព័ត៌មានបរិស្ថាន បានបញ្ជាក់ថាវេទិកានេះ រៀបចំឡើងសំដៅចូលរួមលើកកម្ពស់កិច្ចគាំពារបរិស្ថាន ការគ្រប់គ្រងធនធានធម្មជាតិ ការអភិរក្សជីវៈចម្រុះ ដើម្បីធានាបាននូវការអភិវឌ្ឍប្រកបដោយចីរភាព។
ឯកឧត្តម ជួប ប៉ារីស៍ អគ្គនាយក នៃអគ្គនាយកដ្ឋានចំណេះដឹងនិងព័ត៌មានបរិស្ថាន បានលើកឡើងពីសារ:សំខាន់ណាស់នៃវគ្គបណ្តុះបណ្តាលនេះ ដែលនាំឲ្យមន្រ្តីបានបំពេញការងារប្រកបដោយប្រសិទ្ធភាពក្នុងការបញ្រ្ជាបចំណេះដឹងបរិស្ថានដល់សាធារណជន។ ជាមួយគ្នានេះ ឯកឧត្តម បានចែករំលែកចំណេះដឹងស្តីពីទំនាក់ទំនងសាធារណៈ ជាមួយមន្រ្តីដែលជាអ្នកដឹកនាំនៅពេលខាងមុខ។

សូមបញ្ជាក់ថា ក្នុងការបណ្តុះបណ្ទាល មន្រ្តីនៃនាយកដ្ឋានអប់រំ បានលើកបទបង្ហាញអំពីការប្រែប្រួលអាកាសធាតុ។ ផ្អែកលើលទ្ធផលនៃការសិក្សាស្រាវជ្រាវ KAP3 ប្រជាពលរដ្ឋកម្ពុជា បីភាគបួន បានដឹងថា ការប្រែប្រួលអាកាសធាតុកំពុងកើតមានឡើងនៅកម្ពុជា ហើយប្រជាជនស្ទើតែទាំងអស់យល់ថា សីតុណ្ហភាពនិងគ្រោះរាំងស្ងួតបានកើនឡើងក្នុងរយៈពេល ១០ឆ្នាំចុងក្រោយនេះ។ ឆ្លៀតក្នុងឱកាសនោះដែរ ក៏មានបទបង្ហាញអំពីនិតិវិធីក្នុងការវាយតម្លៃសាលាមេត្រីបរិស្ថាន ដែលមានលក្ខណ:វិនិច្ឆ័យទាំង៤គឺ ១. គោលការណ៍និងរដ្ឋបាលរបស់សាលាលើការងារបរិស្ថាន ២. មានការបង្រៀនបរិស្ថាន និងសកម្មភាពអប់រំបរិស្ថានក្នុងសាលានិងសហគមន៍ជុំវិញ ៣. មានសំភារ:បរិក្ខាអប់រំបរិស្ថាន ហេដ្ឋារចនាសម្ព័ន្ធនានា និងការប្រតិបត្តិបរិស្ថាន ៤. ភាពជាដៃគូជាមួយអ្នកពាក់ព័ន្ធ និងការផ្សព្វផ្សាយតាមសហគមន៍៕

ព័ត៌មានបន្ថែម

សិស្សានុសិស្សសាលាបឋមសិក្សាថ្នល់កែងថ្លែងអំណរគុណជូនចំពោះឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត និងលោកជំទាវ ជា សុផាកន្នី
ថ្ងៃ អង្គារ, 19 មិនា, 2024 សិស្សានុសិស្សសាលាបឋមសិក្សាថ្នល់កែងថ្លែងអំណរគុណជូនចំពោះឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត និងលោកជំទាវ ជា សុផាកន្នី
រយៈពេល៥ថ្ងៃ សមត្ថកិច្ចបានឃ្លុំដីទំហំជិត៤ពាន់ហិកតា និងបញ្ជូនជនសង្ស័យ១នាក់ទៅតុលាការ
ថ្ងៃ ចន្ទ, 18 មិនា, 2024 រយៈពេល៥ថ្ងៃ សមត្ថកិច្ចបានឃ្លុំដីទំហំជិត៤ពាន់ហិកតា និងបញ្ជូនជនសង្ស័យ១នាក់ទៅតុលាការ
មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថានបន្តចុះផ្សព្វផ្សាយយុទ្ធសាស្រ្តរបស់រាជរដ្ឋាក្នុងការគ្រប់គ្រងធនធានធម្មជាតិ នៅក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់
ថ្ងៃ ចន្ទ, 18 មិនា, 2024 មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថានបន្តចុះផ្សព្វផ្សាយយុទ្ធសាស្រ្តរបស់រាជរដ្ឋាក្នុងការគ្រប់គ្រងធនធានធម្មជាតិ នៅក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់