កិច្ចប្រជុំក្រុមប្រឹក្សាភិបាលលើកទី១ នៃសហគ្រាសគ្រប់គ្រងស្ថានីយផ្ទេរ និងទីលានទុកដាក់សំរាម សំណល់រឹង ហៅកាត់ថា ស.ទ.ស. បានប្រព្រឹត្តិទៅនាថ្ងៃព្រហស្បតិ៍ ១៣កើត ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១ នាទីស្តីការក្រសួងបរិស្ថាន ក្រោមអធិបតីភាព ឯកឧត្តម ហួត ពុំ ប្រធានក្រុមប្រឹក្សាភិបាល។

ក្រុមប្រឹក្សាភិបាលរបស់សហគ្រាសគ្រប់គ្រងស្ថានីយផ្ទេរ និងទីលានទុកដាក់សំរាម សំណល់រឹង ហៅកាត់ថា ស.ទ.ស. មានសមាសភាព៧រូប រួមជាមួយមន្រ្តីត្រួតពិនិត្យហិរញ្ញវត្ថុ០១រូប និងលេខាកត់ត្រ០២រូប បានជួបប្រជុំ លើកទី១ ដើម្បីពិនិត្យ កែសម្រួលខ្លឹមសារនិងអនុម័ត លក្ខន្តិកៈសហគ្រាស លក្ខន្តិកៈបុគ្គលិក អង្គការលេខ និងរចនាសម្ព័ន្ធរបស់សហគ្រាស។
សូមបញ្ជាក់ថា សហគ្រាសគ្រប់គ្រងស្ថានីយផ្ទេរ និងទីលានទុកដាក់សំរាម សំណល់រឹង ស.ទ.ស. បានត្រូវបង្កើតឡើងដោយអនុក្រឹត្យរបស់រាជរដ្ឋាភិបាលកម្ពុជា លេខ ១៨៩ អនក្រ.បក ចុះថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២០។
មាត្រា៣ នៃអនុក្រឹត្យ បានចែងថា ស.ទ.ស. មានបេសកកម្មគ្រប់គ្រងស្ថានីយផ្ទេរ និងទីលានទុកដាក់សំរាម សំណល់រឹង នៃព្រះរាជាណាចក្រកម្ពុជា ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការគ្រប់គ្រងសំរាម សំណល់រឹងនិងការអភិវឌ្ឍទីប្រជុំជន ប្រកបដោយសោភ័ណភាព ចីរភាព និងសុខុមាលភាព។

មាត្រា៧ នៃអនុក្រឹត្យ បានឲ្យដឹងថា ស.ទ.ស. ដឹកនាំដោយក្រុមប្រឹក្សាភិបាលចំនួន៧រូប ដែលមានសមាសភាពដូចតទៅៈ

– តំណាងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ០១ ជាប្រធាន

– តំណាងក្រសួងបរិស្ថាន ០១រូប សមាជិក

– តំណាងក្រសួងមហាផ្ទៃ ០១ រូប សមាជិក

– តំណាងក្រសួងរ៉ែនិងថាមពល ០១រូប សមាជិក

– តំណាងរដ្ឋបាលរាជធានីភ្នំពេញ ០១រូប សមាជិក

– អគ្គនាយករបស់ ស.ទ.ស. ០១រូប សមាជិក

– តំណាងបុគ្គលិករបស់ ស.ទ.ស. ០១រូប សមាជិក៕

ព័ត៌មានបន្ថែម

រដ្ឋមន្រ្តីក្រសួងបរិស្ថាន ដឹកនាំប្រជាពលរដ្ឋខេត្តត្បូងឃ្មុំធ្វើអំបុកជូនវីរៈកងទ័ពជួរមុខ និងជូនជនភៀសសឹកពីការឈ្លានពានរបស់សៀម
ថ្ងៃ សុក្រ, 12 ធ្នូ, 2025 រដ្ឋមន្រ្តីក្រសួងបរិស្ថាន ដឹកនាំប្រជាពលរដ្ឋខេត្តត្បូងឃ្មុំធ្វើអំបុកជូនវីរៈកងទ័ពជួរមុខ និងជូនជនភៀសសឹកពីការឈ្លានពានរបស់សៀម
ក្រសួងបរិស្ថានបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងទិសដៅការងារបន្តឆ្នាំ២០២៦
ថ្ងៃ អង្គារ, 9 ធ្នូ, 2025 ក្រសួងបរិស្ថានបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងទិសដៅការងារបន្តឆ្នាំ២០២៦
ក្រសួងបរិស្ថានអនុវត្តទៅតាមច្បាប់ដោយគ្មានការលើកលែងចំពោះក្រុមហ៊ុនបំពុលបរិស្ថាន
ថ្ងៃ អង្គារ, 9 ធ្នូ, 2025 ក្រសួងបរិស្ថានអនុវត្តទៅតាមច្បាប់ដោយគ្មានការលើកលែងចំពោះក្រុមហ៊ុនបំពុលបរិស្ថាន