រូបថតឯកសារបរិស្ថានស្តីពី ជីវៈចម្រុះ សត្វព្រៃ និងសត្វស្លាប ចំនួន១០ផ្ទាំងរបស់អង្គការ ជីវិតសត្វព្រៃអន្តរជាតិ (Birdlife International) ត្រូវបានប្រគល់ជូនក្រសួងបរិស្ថាននៅព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៧ នៅទីស្តីការក្រសួងបរិស្ថានក្រោមអធិបតីភាព ឯកឧត្តម សូ ខនឫទ្ធីគុណ អនុរដ្ឋលេខាធិការ ក្រសួងបរិស្ថាន លោក Jonathan Charles Eames ទីប្រឹក្សាបច្ចេកទេសជាន់ខ្ពស់ អង្គការ ជីវិតសត្វព្រៃអន្តរជាតិ លោកជំទាវអគ្គនាយក នៃអគ្គនាយកដ្ឋាន ចំណេះដឹង និងព័ត៌មានបរិស្ថាន និងក្រុមការងារស.ស.យ.ក.វិស័យបរិស្ថាន។

លោក Jonathan Charles Eames ទីប្រឹក្សាបច្ចេកទេសពីអង្គការ ជីវិតសត្វព្រៃអន្តរជាតិ Birdlife International បានឱ្យដឹងថា ការផ្តល់រូបថតចំនួន១០ផ្ទាំងនេះ គឺដើម្បីតាំងបង្ហាញ និងចែករំលែករូបភាពដែលជា ប្រភេទសត្វកម្រនៅលើពិភពលោក ទៅដល់យុវជនក្រសួងបរិស្ថាន ក៏ដូចជាភ្ញៀវ ដែលបានមកក្រសួងបរិស្ថាន បានឃើញពី ប្រភេទសត្វទាំងអស់ ដែលជា ផ្នែកមួយក្នុងការគាំទ្រផ្នែកអប់រំផ្សព្វផ្សាយ ដល់ការអភិរក្សជីវៈចម្រុះ នៅក្នុងប្រទេសកម្ពុជា។

នាឱកាសនោះ ឯកឧត្តម សូខន ឫទ្ធីគុណ អនុរដ្ឋលេខាធិការ ក្រសួងបរិស្ថាន បានឱ្យដឹងថា តាមរយៈរូបថតនេះ គឺជាផ្នែកមួយ យ៉ាងសំខាន់ សម្រាប់យុវជន និងមន្រ្តីរាជការក្រសួងបរិស្ថាន បានស្គាល់ ក៏ដូចជាទទួលបាននូវ ឯកសារបន្ថែម ទៀតសម្រាប់បណ្ណាល័យក្រសួងបរិស្ថាន ដែលជាទីកន្លែងសិក្សាស្រាវជ្រាវ ក្នុងការបង្កើនចំណេះដឹង ពាក់ព័ន្ធ នឹងបរិស្ថាន ជីវៈចម្រុះ សត្វព្រៃ និងសត្វស្លាប ដែលរូបថតទាំងនោះសុទ្ធតែជារូបដ៏កម្រ និងស្រស់ស្អាតក្នុងប្រទេសកម្ពុជា ។

សូមបញ្ជាក់ថា នេះជាលើកទី២ហើយដែលអង្គការ ជីវិតសត្វព្រៃអន្តរជាតិ បានផ្តល់មកក្រសួងបរិស្ថាន ដោយ ឡែកលើកនេះ គឺបានផ្តល់សុទ្ធតែរូបថតសត្វ ដែលកំពុងមានវត្តមាន នៅដែនជម្រកសត្វព្រៃសៀងប៉ាង ខេត្តស្ទឹងត្រែង ប៉ុន្តែជាប្រភេទសត្វ ដែលងាយរងគ្រោះ និងជិតផុតពូជ។ រូបសត្វទាំងនោះរួមមានសត្វក្រៀល សត្វអង្កត់ខ្មៅ សត្វត្រយ៉ងចង្កំកស ត្រយងយក្ស ត្រដកធំ សត្វត្រយ៉ងយក្ស ត្មាត ត្មាតភ្លើង និងរមាំងជាដើម។ រូបថតទាំងនេះ នឹងតាំងបង្ហាញក្នុងបណ្ណាល័យ នៃក្រសួងបរិស្ថាន សម្រាប់បើកជូនដល់មន្ត្រីរាជការ យុវជន សិស្ស-និសិ្សត និងសាធារណជនទូទៅ សម្រាប់ធ្វើការសិក្សាស្រាវជ្រាវ ស្វែងយល់ បានដឹង បានស្គាល់ ចេះស្រលាញ់ និងចូលរួមថែរក្សា ការពារ និងអភិរក្សទាំងអស់គ្នា ព្រោះពួកវាជាទ្រព្យសម្បត្តិធម្មជាតិ របស់ពួកយើងទាំងអស់គ្នា៕

ព័ត៌មានបន្ថែម

ក្រសួងបរិស្ថានបន្តគាំទ្រនិងពង្រឹងសមត្ថភាពរដ្ឋបាលថ្នាក់ក្រោមជាតិដើម្បីបង្កើនប្រសិទ្ធភាពនៃការគ្រប់គ្រងសំណល់រឹងសំរាម
ថ្ងៃ ចន្ទ, 2 សីហា, 2021 ក្រសួងបរិស្ថានបន្តគាំទ្រនិងពង្រឹងសមត្ថភាពរដ្ឋបាលថ្នាក់ក្រោមជាតិដើម្បីបង្កើនប្រសិទ្ធភាពនៃការគ្រប់គ្រងសំណល់រឹងសំរាម
មន្ត្រីឧទ្យានុរក្សនៃស្នាក់ការខ្នងភ្នំ ចុះល្បាតទៅដល់ចំណុចពើងព្រះប្រាំអង្គក្នុងឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តម «ភ្នំគូលែន»
ថ្ងៃ សុក្រ, 30 កក្កដា, 2021 មន្ត្រីឧទ្យានុរក្សនៃស្នាក់ការខ្នងភ្នំ ចុះល្បាតទៅដល់ចំណុចពើងព្រះប្រាំអង្គក្នុងឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តម «ភ្នំគូលែន»
កិច្ចប្រជុំលើកទី១៣ នៃក្រុមប្រឹក្សាភាពជាដៃគូក្នុងការគ្រប់គ្រងបរិស្ថានតំបន់សមុទ្រនៅអាស៊ីបូព៌ា(PEMSEA)
ថ្ងៃ សុក្រ, 30 កក្កដា, 2021 កិច្ចប្រជុំលើកទី១៣ នៃក្រុមប្រឹក្សាភាពជាដៃគូក្នុងការគ្រប់គ្រងបរិស្ថានតំបន់សមុទ្រនៅអាស៊ីបូព៌ា(PEMSEA)