នៅថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២១ ឯកឧត្តម សូ ខនឬទ្ធីគុណ រដ្ឋលេខាធិការក្រសួងបរិស្ថាន អមដំណើរដោយ ឯកឧត្តម សុខខេង នវិន្ទ អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន ឯកឧត្ដម វ៉ាត ប៉ារ៉ានីន អភិបាលរងនៃគណ:អភិបាលខេត្តឧត្តរមានជ័យ និងតំណាងអគ្គនាយកដ្ឋានជំនាញ នៃក្រសួងបរិស្ថាន បានចុះពិនិត្យស្ថានភាពនៃការគ្រប់គ្រង និងការអភិរក្សជីវៈចម្រុះក្នុងដែនជម្រកសត្វព្រៃ«សង្ឃរុក្ខាវ័ន»​ ​ភូមិសាស្ត្រ​​​ខេត្តឧត្តរមានជ័យ។

ពិនិត្យជារួម តំបន់នេះមានការកើនឡើងនូវសត្វព្រៃ និងការកើនឡើងនូវបរិមាណកាបូនស្តុក ព្រមទាំង​រក្សាបាននូវប្រព័ន្ធអេកូឡូស៊ីល្អ។ នៅក្នុងពិធីជួបសំណាលសំណាលជាមួយមន្ត្រីឧទ្យានុរក្សនៃមន្ទីរបរិស្ថានខេត្តឧត្តរ​មានជ័យ ឯកឧត្តម សូ ខនឬទ្ធីគុណ បានកោតសរសើរចំពោះ​កិច្ចខិតខំប្រឹងប្រែងការពារ និងអភិរក្សជីវចម្រុះនៅក្នុងដែនជម្រកសត្វព្រៃ«សង្ឃរុក្ខាវ័ន»​ របស់មន្ត្រីឧទ្យានុរក្សនៃមន្ទីរបរិស្ថានខេត្តឧត្តរមានជ័យ ​រដ្ឋបាលដែនដីគ្រប់លំដាប់ថ្នាក់ ប្រជាសហគមន៍មូលដ្ឋាន និងព្រះសង្ឃ​។

ឯកឧត្តមរដ្ឋលេខាធិការបានណែនាំ​ដល់មន្ត្រីឧទ្យានុរក្សត្រូវសហការជាមួយអ្នកពាក់ព័ន្ធ ក្នុងការបន្តថែរក្សាធនធានធម្មជាតិ និងត្រូវគិតគូរចូលរួមលើកស្ទួយជីវភាពប្រជាសហគមន៍មូលដ្ឋានតាមរយៈការប្រើប្រាស់អនុផលព្រៃឈើប្រកបដោយនិរន្តរភាព ​ត្រូវគិតគូរអភិវឌ្ឍន៍វិស័យអេកូទេសចរណ៍ និងបន្តអប់រំផ្សព្វផ្សាយដល់មហាជនទូទៅពីសារៈសំខាន់នៃការថែរក្សាបរិស្ថាននិងធនធានធម្មជាតិ។ បន្ទាប់មក​ ឯកឧត្តមរដ្ឋលេខាធិការក៏បានធ្វើជាអធិបតីក្នុងពិធីលែង​សត្វព្រៃដែលរឹបអូសបានពីជនល្មើស ចូលទៅក្នុងព្រៃធម្មជាតិ និងបានប្រគល់សៀវភៅសម្បត្តិធម្មជាតិនៃព្រះរាជាណាចក្រកម្ពុជា ជូនដល់មន្ត្រីឧទ្យានុរក្ស៕

ព័ត៌មានបន្ថែម

សិស្សានុសិស្សសាលាបឋមសិក្សាថ្នល់កែងថ្លែងអំណរគុណជូនចំពោះឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត និងលោកជំទាវ ជា សុផាកន្នី
ថ្ងៃ អង្គារ, 19 មិនា, 2024 សិស្សានុសិស្សសាលាបឋមសិក្សាថ្នល់កែងថ្លែងអំណរគុណជូនចំពោះឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត និងលោកជំទាវ ជា សុផាកន្នី
រយៈពេល៥ថ្ងៃ សមត្ថកិច្ចបានឃ្លុំដីទំហំជិត៤ពាន់ហិកតា និងបញ្ជូនជនសង្ស័យ១នាក់ទៅតុលាការ
ថ្ងៃ ចន្ទ, 18 មិនា, 2024 រយៈពេល៥ថ្ងៃ សមត្ថកិច្ចបានឃ្លុំដីទំហំជិត៤ពាន់ហិកតា និងបញ្ជូនជនសង្ស័យ១នាក់ទៅតុលាការ
មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថានបន្តចុះផ្សព្វផ្សាយយុទ្ធសាស្រ្តរបស់រាជរដ្ឋាក្នុងការគ្រប់គ្រងធនធានធម្មជាតិ នៅក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់
ថ្ងៃ ចន្ទ, 18 មិនា, 2024 មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថានបន្តចុះផ្សព្វផ្សាយយុទ្ធសាស្រ្តរបស់រាជរដ្ឋាក្នុងការគ្រប់គ្រងធនធានធម្មជាតិ នៅក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់