នៅថ្ងៃចន្ទ ១១រោច ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២១ នៅទីស្តីការក្រសួងបរិស្ថាន ឯកឧត្តម សៅ សុភាព រដ្ឋលេខាធិការ បានដឹកនាំក្រុមការងារនៃក្រសួងបរិស្ថាន បានចូលរួមកិច្ចប្រជុំតាមអនឡាញ (Zoom) ជាមួយក្រុមប្រឹក្សាអ្នកច្បាប់នៃទីស្តីការគណៈរដ្ឋមន្ត្រី ដើម្បីបន្តពិនិត្យ ពិភាក្សា និងកែសម្រួលសេចក្តីព្រាងអនុក្រឹត្យស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រសួងបរិស្ថាន និងសេចក្តីព្រាងព្រះរាជក្រឹត្យស្តីពីការកែសម្រួលមាត្រា១០ នៃព្រះរាជក្រឹត្យស្តីពីការរៀបចំ និងប្រព្រឹត្តទៅរបស់ក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព។ កិច្ចប្រជុំតាមប្រព័ន្ធវីដេអូ Zoom នេះ ក៏មានការការអញ្ជើញចូលរួមពីឯកឧត្តមអគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព ឯកឧត្តមអគ្គនាយក និងលោកប្រធាននាយកដ្ឋាន នៃអគ្គនាយកដ្ឋានគាំពារបរិស្ថាន ឯកឧត្តមអគ្គនាយករដ្ឋបាលការពារ និងអភិរក្សធម្មជាតិ ឯកឧត្តមអគ្គាធិការនៃអគ្គាធិការដ្ឋាន ឯកឧត្តមអគ្គនាយក និងលោកប្រធាននាយកដ្ឋាន នៃអគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ ឯកឧត្តមអគ្គនាយក និងលោកអគ្គនាយករងសហគមន៍មូលដ្ឋាន លោកអគ្គនាយករងចំណេះដឹង និងព័ត៌មានបរិស្ថាន ព្រមទាំងសហការីជាច្រើនរូពទៀត។

ជាលទ្ធផល អង្គប្រជុំបានឯកភាពកែសម្រួលខ្លឹមសារ និងការប្រើប្រាស់ពាក្យពេចន៍មួយចំនួនដោយបានបញ្ចប់ត្រឹមជំពូកទី៨ មាត្រា៤០ និងឯកភាពរៀបចំកិច្ចប្រជុំនៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២១ ដើម្បីបន្តពិនិត្យ ពិភាក្សា និងកែសម្រួលបន្ថែមទៀត៕

ព័ត៌មានបន្ថែម

រដ្ឋបាលខេត្តព្រះសីហនុ បានទទួលធុងសំរាមចំនួន ៨២៨ ធុង ដើម្បីយកចែកជូនទៅដល់មូលដ្ឋានសុខភាព សាលារៀន និងវត្តអារាម
ថ្ងៃ អង្គារ, 14 តុលា, 2025 រដ្ឋបាលខេត្តព្រះសីហនុ បានទទួលធុងសំរាមចំនួន ៨២៨ ធុង ដើម្បីយកចែកជូនទៅដល់មូលដ្ឋានសុខភាព សាលារៀន និងវត្តអារាម
រដ្ឋមន្រ្តីក្រសួងបរិស្ថាន ជំរុញឱ្យមានការចូលរួមកាន់តែច្រើនថែមទៀត ក្នុងការរៀបចំឱ្យផ្ទះយើងមានភាពស្អាត
ថ្ងៃ សុក្រ, 10 តុលា, 2025 រដ្ឋមន្រ្តីក្រសួងបរិស្ថាន ជំរុញឱ្យមានការចូលរួមកាន់តែច្រើនថែមទៀត ក្នុងការរៀបចំឱ្យផ្ទះយើងមានភាពស្អាត
កម្ពុជាប្រារព្ធ «ទិវាអូហ្សូនពិភពលោក ១៦ កញ្ញា» ដើម្បីរំលឹកដល់ថ្ងៃបង្កើតពិធីសារម៉ុងរ៉េអាល់ និង សមិទ្ធិផលដែលរួមគ្នាការពារស្រទាប់អូហ្សូន និងកាត់បន្ថយការកើនកម្តៅភពផែនដី
ថ្ងៃ អង្គារ, 16 កញ្ញា, 2025 កម្ពុជាប្រារព្ធ «ទិវាអូហ្សូនពិភពលោក ១៦ កញ្ញា» ដើម្បីរំលឹកដល់ថ្ងៃបង្កើតពិធីសារម៉ុងរ៉េអាល់ និង សមិទ្ធិផលដែលរួមគ្នាការពារស្រទាប់អូហ្សូន និងកាត់បន្ថយការកើនកម្តៅភពផែនដី