ការអភិរក្សធនធានធម្មជាតិ ជាកាតព្វកិច្ចរបស់ពលរដ្ឋកម្ពុជាគ្រប់រូប រួមទាំងការប្រើប្រាស់ អាស្រ័យផល និងទទួលផលដែលធានានិរន្តរភាព សម្រាប់យើងទាំងអស់គ្នានាពេលបច្ចុប្បន្ន និងកូនចៅជំនាន់ក្រោយៗ។ ដើម្បីជំរុញឱ្យមានការចូលរួមក្នុងការងារនេះ ការផ្តល់ជម្រើសមុខរបរថ្មីសម្រាប់លើកកម្ពស់ជីវភាពសហគមន៍មូលដ្ឋាន ជាការចាំបាច់ ដែលធ្វើឱ្យសមាជិកសហគមន៍ អាចផ្លាស់ប្តូរទម្លាប់ពឹងអាស្រ័យទាំងស្រុងលើធនធានធម្មជាតិ មកប្រកបមុខរបរថ្មី ស្របច្បាប់ និងទទួលបានចំណូលខ្ពស់។
ស្រ្តីម្នាក់ឈ្មោះ ស្រី ស្លាត រស់នៅក្នុងភូមិអន្ត្រេះ ឃុំអបួនលើ ស្រុកកោះញែក ខេត្តមណ្ឌលគីរី ជាសមាជិកសហគមន៍តំបន់ការពារធម្មជាតិអបួនលើ ស្ថិតក្នុងដែនជម្រកសត្វព្រៃស្រែពក។ ក្រុមគ្រួសារស្រី ស្លាតចាប់ផ្តើមចិញ្ចឹមក្របី ៥ក្បាល តែធ្មេចបើកៗតែប៉ុន្មានឆ្នាំសោះ ប្អូនស្រីមានក្របីដល់ទៅ ៤០ក្បាល ហើយដែលក្នុងនោះ ជារៀងរាល់ឆ្នាំ គ្រួសារនាង បានលក់ក្របី ២-៣ ក្បាល ដើម្បីយកប្រាក់មកចិញ្ចឹមគ្រួសារ។ ក្រៅពីនេះ គ្រួសារអ្នកស្រី ក៏ធ្វើស្រែ ដើម្បីផលិតអង្ករសម្រាប់ទុកបរិភោគក្នុងគ្រួសារផងដែរ។ ទីផ្សារក្របីនាពេលបច្ចុប្បន្ន គឺក្របីឈ្មោលពេញវ័យ មានតម្លៃពី ៨-១០ លានរៀល និងក្របីញី មានតម្លៃពី ៤-៦ លានរៀល ក្នុងមួយក្បាល។
យោងតាមផែនការយុទ្ធសាស្ត្ររបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងបរិស្ថាន បាននិងកំពុងចូលរួមយ៉ាងសកម្មក្នុងការជំរុញការចិញ្ចឹមក្របីពីទ្រុងទ្រាយតូច មកជាលក្ខណៈពាណិជ្ជកម្ម ដើម្បីបង្កើនចំណូលគ្រួសារ ក៏ដូចជាសហគមន៍ ដែលជាចលករផ្តល់លទ្ធភាពដល់សហគមន៍ចូលរួមពេញលេញក្នុងការអភិរក្សធនធានធម្មជាតិ និងជីវចម្រុះ៕

ប្រភពៈ កញ្ញា ញាស់ ទុំ ប្រធានបណ្តាញសហគមន៍ដែនជម្រកសត្វព្រៃស្រែពក

#ជីវភាពសហគមន៍យើង #OurCommunityLivelihood

ព័ត៌មានបន្ថែម

សិស្សានុសិស្សសាលាបឋមសិក្សាថ្នល់កែងថ្លែងអំណរគុណជូនចំពោះឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត និងលោកជំទាវ ជា សុផាកន្នី
ថ្ងៃ អង្គារ, 19 មិនា, 2024 សិស្សានុសិស្សសាលាបឋមសិក្សាថ្នល់កែងថ្លែងអំណរគុណជូនចំពោះឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត និងលោកជំទាវ ជា សុផាកន្នី
រយៈពេល៥ថ្ងៃ សមត្ថកិច្ចបានឃ្លុំដីទំហំជិត៤ពាន់ហិកតា និងបញ្ជូនជនសង្ស័យ១នាក់ទៅតុលាការ
ថ្ងៃ ចន្ទ, 18 មិនា, 2024 រយៈពេល៥ថ្ងៃ សមត្ថកិច្ចបានឃ្លុំដីទំហំជិត៤ពាន់ហិកតា និងបញ្ជូនជនសង្ស័យ១នាក់ទៅតុលាការ
មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថានបន្តចុះផ្សព្វផ្សាយយុទ្ធសាស្រ្តរបស់រាជរដ្ឋាក្នុងការគ្រប់គ្រងធនធានធម្មជាតិ នៅក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់
ថ្ងៃ ចន្ទ, 18 មិនា, 2024 មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថានបន្តចុះផ្សព្វផ្សាយយុទ្ធសាស្រ្តរបស់រាជរដ្ឋាក្នុងការគ្រប់គ្រងធនធានធម្មជាតិ នៅក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់