នៅរសៀលថ្ងៃសុក្រ ១រោច ខែបឋមមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២១ លោកជំទាវ ម៉ុម ថានី រដ្ឋលេខាធិការក្រសួងបរិស្ថាន បានដឹកនាំប្រជុំពិភាក្សាអំពីសេចក្តីព្រាងប្រកាសគោលការណ៍ណែនាំស្តីពីការអភិវឌ្ឍន៍ និងការគ្រប់គ្រងគម្រោងអភិវឌ្ឍន៍ទេសចរណ៍ធម្មជាតិរបស់សហគមន៍ក្នុងតំបន់ការពារធម្មជាតិ និងសេចក្តីព្រាងប្រកាសគោលការណ៍ណែនាំនីតិវិធី និងដំណើរការវិនិយោគគម្រោងអភិវឌ្ឍន៍ទេសចរណ៍ខ្នាតតូច។ កិច្ចប្រជុំនេះដែលប្រព្រឹត្តទៅតាមរយៈប្រព័ន្ធវីដេអូ Zoom នេះ ក៏មានការចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក អគ្គនាយករង ទីប្រឹក្សាអមក្រសួង លោក លោកស្រីប្រធាន អនុប្រធាននាយកដ្ឋាន នៃក្រសួងបរិស្ថានជាច្រើនរូបទៀត។

កិច្ចប្រជុំនេះ ធ្វើឡើងក្នុងគោលបំណង ទី១)កំណត់នីតិវិធី និងណែនាំអំពីដំណើរការវិនិយោគគម្រោងអភិវឌ្ឍន៍ទេសចរណ៍ធម្មជាតិខ្នាតតូច ក្នុងតំបន់ការពារធម្មជាតិ ដោយមានការទទួលខុសត្រូវ និងប្រកបដោយចីរភាព។ ទី២)ផ្តល់ក្របខ័ណ្ឌគតិយុត្ត សម្រាប់ការវិនិយោគលើគម្រោងអភិវឌ្ឍន៍ទេសចរណ៍ធម្មជាតិខ្នាតតូច និងបង្កភាពងាយស្រួលដល់ក្រសួង-ស្ថាប័ន អង្គភាព រដ្ឋបាលថ្នាក់ក្រោមជាតិ អ្នកពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍ និងវិស័យឯកជន ក្នុងការរៀបចំសម្របសម្រួល សហការ បំពេញបែបបទ និងអនុវត្តនីតិវិធី អនុលោមតាមច្បាប់ និងបទប្បញ្ញតិ្តនៃព្រះរាជាណាចក្រកម្ពុជា សំដៅជំរុញដំណើរការវិនិយោគគម្រោងអភិវឌ្ឍន៍ទេសចរណ៍ធម្មជាតិខ្នាតតូចនៅក្នុងតំបន់ការពារធម្មជាតិឱ្យប្រព្រឹត្តទៅបានដោយរលូន និងទទួលបាននូវប្រសិទ្ធផល និងប្រសិទ្ធភាពខ្ពស់។

គួរបញ្ជាក់ឱ្យដឹងផងដែរថា នៅក្នុងកិច្ចប្រជុំនេះ ក៏មានការធ្វើបទបង្ហាញពីសំណាក់ទីប្រឹក្សាធនាគារពិភពលោក ដោយផ្តោតទៅលើប្រធានបទចំនួនពីរ គឺ ទី១)សេចក្តីព្រាងប្រកាសគោលការណ៍ណែនាំស្តីពីការអភិវឌ្ឍន៍ និងការគ្រប់គ្រងគម្រោងអភិវឌ្ឍន៍ទេសចរណ៍ធម្មជាតិរបស់សហគមន៍ក្នុងតំបន់ការពារធម្មជាតិ និងទី២)សេចក្តីព្រាងប្រកាសគោលការណ៍ណែនាំនីតិវិធី និងដំណើរការវិនិយោគគម្រោងអភិវឌ្ឍន៍ទេសចរណ៍ធម្មជាតិខ្នាតតូច ក្នុងតំបន់ការពារធម្មជាតិ៕

ព័ត៌មានបន្ថែម

សិស្សានុសិស្សសាលាបឋមសិក្សាថ្នល់កែងថ្លែងអំណរគុណជូនចំពោះឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត និងលោកជំទាវ ជា សុផាកន្នី
ថ្ងៃ អង្គារ, 19 មិនា, 2024 សិស្សានុសិស្សសាលាបឋមសិក្សាថ្នល់កែងថ្លែងអំណរគុណជូនចំពោះឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត និងលោកជំទាវ ជា សុផាកន្នី
រយៈពេល៥ថ្ងៃ សមត្ថកិច្ចបានឃ្លុំដីទំហំជិត៤ពាន់ហិកតា និងបញ្ជូនជនសង្ស័យ១នាក់ទៅតុលាការ
ថ្ងៃ ចន្ទ, 18 មិនា, 2024 រយៈពេល៥ថ្ងៃ សមត្ថកិច្ចបានឃ្លុំដីទំហំជិត៤ពាន់ហិកតា និងបញ្ជូនជនសង្ស័យ១នាក់ទៅតុលាការ
មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថានបន្តចុះផ្សព្វផ្សាយយុទ្ធសាស្រ្តរបស់រាជរដ្ឋាក្នុងការគ្រប់គ្រងធនធានធម្មជាតិ នៅក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់
ថ្ងៃ ចន្ទ, 18 មិនា, 2024 មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថានបន្តចុះផ្សព្វផ្សាយយុទ្ធសាស្រ្តរបស់រាជរដ្ឋាក្នុងការគ្រប់គ្រងធនធានធម្មជាតិ នៅក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់