ពេលថ្មីៗនេះក្នុងកិច្ចប្រជុំចាប់ផ្តើមបេសកកម្មលើកទី៥ ដើម្បីគាំទ្រការអនុវត្តគម្រោង ឯកឧត្តម សៅ សុភាព រដ្ឋលេខាធិការ និងជាប្រធានអង្គភាពអនុវត្តគម្រោង បានសម្តែងនូវការកោតសរសើរចំពោះការខិតខំប្រឹងប្រែង និងកិច្ចសហប្រតិបត្តិការកន្លងមករវាងក្រុមការងារនៃក្រសួងបរិស្ថាន ក្រសួងអភិវឌ្ឍន៍ជនបទ ក្រសួងទេសចរណ៍ និងក្រុមការងារធនាគារពិភពលោក ក្នុងការអនុវត្តគម្រោង ដោយទទួលបានលទ្ធផលជាផ្លែផ្កាគួរឱ្យកត់សម្គាល់ និងបានលើកឡើងអំពីគោលជំហរបស់ក្រសួងបរិស្ថាន ក្នុងការសម្រេចបាននូវគោលបំណង ផែនការយុទ្ធសាស្រ្ត ក៏ដូចជាផែនការសកម្មភាពរបស់គម្រោង។ បេសកកម្មលើកទី៥ ដើម្បីគាំទ្រការអនុវត្តគម្រោងនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណង៖

១. ពិនិត្យវឌ្ឍនភាពការងារគ្រប់សមាសភាគរបស់គម្រោង និងឯកភាពលើផែនការសកម្មភាព ដើម្បីពន្លឿនការអនុវត្តគម្រោង និងបង្ករឱ្យមានបរិយាកាសល្អដើម្បីជំរុញការវិនិយោគផ្នែកអេកូទេសចរណ៍ និងការអភិវឌ្ឍសេដ្ឋកិច្ចដែលមានមេត្រីភាពជាមួយនឹងការងារអភិរក្ស
២. ពិភាក្សាអំពីផលប៉ះពាល់នានា ពាក់ព័ន្ធនឹងការផ្ទេរទីតាំងដីទៅរដ្ឋបាលខេត្ត និងស្វែងរកដំណោះស្រាយសមស្រប ដើម្បីកាត់បន្ថយផលប៉ះពាល់
៣. ពិភាក្សាអំពីការជ្រើសរើសខ្សែផ្លូវជនបទ និងកិច្ចសហប្រតិបត្តិការលើការវិនិយោគផ្នែកទេសចរណ៍ធម្មជាតិ ទឹកស្អាត និងអនាម័យ
៤. ពិភាក្សាអំពីបញ្ហាប្រឈមនានា ដែលក្រុមការងារកំពុងជួបប្រទះ និងផែនការជំហ៊ានបន្ទាប់ដើម្បីឈានទៅសម្រេចគោលដៅតាមការរំពឹងទុក

គូសបញ្ជាក់ផងដែរថា បេសកកម្មនេះត្រូវបានរៀបចំឡើងតាមរយៈប្រព័ន្ធបញ្ជូនរូបភាព និងសំឡេង (ZOOM) ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម ទិន ពន្លក រដ្ឋលេខាធិការនៃក្រសួងបរិស្ថាន និងជាអនុប្រធានអង្គភាពអនុវត្តគម្រោង ឯកឧត្តម សួស គង់ រដ្ឋលេខាធិការប្រចាំការនៃក្រសួងអភិវឌ្ឍន៍ជនបទ និងជាអនុប្រធានគណៈកម្មការដឹកនាំគម្រោង ព្រមទាំងសហការី ឯកឧត្តម លោកជំទាវជាថ្នាក់ដឹកនាំ ក្រុមការងារអនុវត្តគម្រោងនៃក្រសួងបរិស្ថាន និងទីប្រឹក្សាគម្រោង តំណាងក្រសួងទេសចរណ៍ ព្រមទាំងក្រុមការងារធនាគារពិភពលោក ផងដែរ។

ព័ត៌មានបន្ថែម

សិស្សានុសិស្សសាលាបឋមសិក្សាថ្នល់កែងថ្លែងអំណរគុណជូនចំពោះឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត និងលោកជំទាវ ជា សុផាកន្នី
ថ្ងៃ អង្គារ, 19 មិនា, 2024 សិស្សានុសិស្សសាលាបឋមសិក្សាថ្នល់កែងថ្លែងអំណរគុណជូនចំពោះឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត និងលោកជំទាវ ជា សុផាកន្នី
រយៈពេល៥ថ្ងៃ សមត្ថកិច្ចបានឃ្លុំដីទំហំជិត៤ពាន់ហិកតា និងបញ្ជូនជនសង្ស័យ១នាក់ទៅតុលាការ
ថ្ងៃ ចន្ទ, 18 មិនា, 2024 រយៈពេល៥ថ្ងៃ សមត្ថកិច្ចបានឃ្លុំដីទំហំជិត៤ពាន់ហិកតា និងបញ្ជូនជនសង្ស័យ១នាក់ទៅតុលាការ
មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថានបន្តចុះផ្សព្វផ្សាយយុទ្ធសាស្រ្តរបស់រាជរដ្ឋាក្នុងការគ្រប់គ្រងធនធានធម្មជាតិ នៅក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់
ថ្ងៃ ចន្ទ, 18 មិនា, 2024 មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថានបន្តចុះផ្សព្វផ្សាយយុទ្ធសាស្រ្តរបស់រាជរដ្ឋាក្នុងការគ្រប់គ្រងធនធានធម្មជាតិ នៅក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់