វិទ្យាល័យ២៨មករា នៅក្នុងស្រុកស្រីស្នំ ខេត្តសៀមរាប។ វិទ្យាល័យធ្លាប់ជាប់ជាសាលាមេត្រីបរិស្ថានឆ្នើមនៅថ្នាក់ជាតិ និងជាសាលាស្អាតនៅកម្ពុជា ដោយមានការគ្រប់គ្រង និងបង្កើតផែនការសកម្មភាពមេត្រីភាពបរិស្ថាននៅក្នុងសាលានិងបានផ្សារភ្ជាប់នឹងសហគមន៍។ ការបង្កើតសួនជីវៈចម្រុះ និងទេសភាពធម្មជាតិ នៅតាមសាលារៀន គឺជាវិធីដ៏ល្អមួយក្នុងការប្រើប្រាស់ទីធ្លាក្រៅថ្នាក់ ជាថ្នាក់រៀន ដើម្បីផ្សាភ្ជាប់សិស្សទៅនឹងពិភពធម្មជាតិនិងប្រភពពិតនៃប្រព័ន្ធអាហាររបស់សិស្សានុសិស្ស។

សួនជបានបង្រៀនពួកគេអំពីគំនិតនិងជំនាញក្នុងការថែសួន កសិកម្ម និងបរិស្ថាន ដែលរួមបញ្ចូលជាមួយមុខវិជ្ជាជាច្រើនដូចជាគណិតវិទ្យា វិទ្យាសាស្ត្រ សិល្បៈ សុខភាព កាយសិក្សា និងសិក្សាសង្គមក៏ដូចជាគោលដៅអប់រំជាច្រើនទៀត រួមទាំងឱ្យសិស្សចេះមានទំនួលខុសត្រូវផ្ទាល់ខ្លួននិងសង្គម។ ប្រតិភូក្រសួងបរិស្ថាន នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២១ បានចុះពិនិត្យ និងផ្តល់បណ្ណសរសើរមេត្រីភាពបរិស្ថាន ដើម្បីថ្លែងអំណរគុណដល់គណៈគ្រប់គ្រងសាលា លោក គ្រូអ្នកគ្រូ មាតាបិតាសិស្ស និងសហគមន៍ ដែលបានធ្វើឱ្យសាលារៀនមានការរៀប និងបង្រៀនគិតគូលើបរិស្ថាន ជាពិសេសបង្កើតឱ្យមានសួនជីវៈចម្រុះដែលផ្តល់ឱ្យកុមារមានឱកាសស្វែងយល់ពីធនធានធម្មជាតិ និងការបន្ស៊ាំនឹងការប្រែប្រួលអាកាសធាតុ។

ព័ត៌មានបន្ថែម

ក្រសួងបរិស្ថានមាន កិត្តិយស សូម ជម្រាប ជូនដំណឹង ដល់ សាធារណជន និង បណ្តាញសារព័ត៌មាន ជាតិនិង អន្តរជាតិឱ្យ បាន ជ្រាប ថា ក្រសួង បរិស្ថាននឹង រៀបចំវេទិកាកេសរកូលជាតិលើកទី៥ នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅក្នុងអគារមតកតេជោ ទីស្តីការក្រសួងបរិស្ថាន រាជធានីភ្នំពេញ
ថ្ងៃ អង្គារ, 11 វិច្ឆិកា, 2025 ក្រសួងបរិស្ថានមាន កិត្តិយស សូម ជម្រាប ជូនដំណឹង ដល់ សាធារណជន និង បណ្តាញសារព័ត៌មាន ជាតិនិង អន្តរជាតិឱ្យ បាន ជ្រាប ថា ក្រសួង បរិស្ថាននឹង រៀបចំវេទិកាកេសរកូលជាតិលើកទី៥ នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅក្នុងអគារមតកតេជោ ទីស្តីការក្រសួងបរិស្ថាន រាជធានីភ្នំពេញ
ធុងសំរាមចំនួន ៩៣៩ធុង ត្រូវបានក្រសួងបរិស្ថានបន្តយកចែកជូនទៅតាមមូលដ្ឋានសុខាភិបាល សាលារៀន និងវត្តអារាមនៅទូទាំងខេត្តកោះកុង
ថ្ងៃ សុក្រ, 7 វិច្ឆិកា, 2025 ធុងសំរាមចំនួន ៩៣៩ធុង ត្រូវបានក្រសួងបរិស្ថានបន្តយកចែកជូនទៅតាមមូលដ្ឋានសុខាភិបាល សាលារៀន និងវត្តអារាមនៅទូទាំងខេត្តកោះកុង
ក្រសួងបរិស្ថានបានទប់ស្កាត់ការបំពុលបរិស្ថាន តាមរយៈការបញ្ចេញសំណល់រាវពីសហគ្រាស និងរោងចក្រនានា បានចំនួនជិត១៦លានម៉ែត្រគូប
ថ្ងៃ ព្រហស្បតិ៍, 6 វិច្ឆិកា, 2025 ក្រសួងបរិស្ថានបានទប់ស្កាត់ការបំពុលបរិស្ថាន តាមរយៈការបញ្ចេញសំណល់រាវពីសហគ្រាស និងរោងចក្រនានា បានចំនួនជិត១៦លានម៉ែត្រគូប