នៅព្រឹកថ្ងៃពុធ ០៧កើត ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័កព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២១ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានអនុញ្ញាតឱ្យឯកឧត្តម Bjorn Haggmark ឯកអគ្គរដ្ឋទូតនៃស្ថានទូតស៊ុយអ៊ែតប្រចាំប្រទេសកម្ពុជា ចូលជួបជម្រាបលា និងពិភាក្សាការងារ។

នៅក្នុងឱកាសជម្រាបលានោះ ឯកឧត្តម Bjorn Haggmark ឯកអគ្គរដ្ឋទូតនៃស្ថានទូតស៊ុយអ៊ែតប្រចាំប្រទេសកម្ពុជា បានសម្តែងនូវការថ្លែងអំណរគុណចំពោះឯកឧត្តមរដ្ឋមន្រ្តីដែលកន្លងមកបានបង្កើតនូវកិច្ចសហប្រតិបត្តិការយ៉ាងល្អជាមួយស៊ុយអ៊ែតលើការងារ climate change ការកាត់បន្ថយប្លាស្ទិក និងមានការសោកស្តាយ ដែលបេសកកម្មការទូតរបស់ឯកឧត្តមត្រូវបានបញ្ចប់ នឹងត្រូវបន្តនៅបណ្តាប្រទេសផ្សេងទៀត ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ ក៏ប្រទេសស៊ុយអ៊ែត នៅតែបន្តកិច្ចសហប្រតិបត្តិការល្អទាំងទ្វេភាគី ពហុភាគី និងនៅលើឆាកអន្តរជាតិ ជាមួយកម្ពុជា ជាពិសេសការបន្តផ្តល់ជូននូវអាហារូបករណ៍សម្រាប់និស្សិតកម្ពុជា ទៅសិក្សាថ្នាក់បណ្ឌិត និងអនុបណ្ឌិតនៅប្រទេសស៊ុយអ៊ែត ជាមួយគ្នានោះឯកឧត្តមឯកអគ្គរដ្ឋទូតក៏បានគោរពអញ្ជើញឯកឧត្តមរដ្ឋមន្រ្តីដើម្បីចូលរូមកិច្ចប្រជុំអង្គការសហប្រជាជាតិកំរិតខ្ពស់នៅឆ្នាំក្រោយផងដែរ។

ជាការឆ្លើយតប ឯកឧត្តមរដ្ឋមន្ត្រី សាយ សំអាល់ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះឯកឧត្តម Bjorn Haggmark ដែលកន្លងមកបានយកអស់កំលាំងកាយចិត្ត ជម្រុញកិច្ចសហប្រតិបត្តិការយ៉ាងល្អរវាងប្រទេសទាំងពីរ ជាពិសេសលើវិស័យបរិស្ថាន។ឯកឧត្តមរដ្ឋមន្រ្តីបានបន្តថា ក្រោមដំបូលសុខសន្តិភាពស្ថេរភាពនយោបាយ បានបើកឱកាសអោយកម្ពុជាធ្វើកិច្ចសហប្រតិបត្តិការជាមួយប្រទេសស៊ុយអ៊ែត ក៏ដូចជាបណ្តាប្រទេសដទៃទៀតលើវិស័យបរិស្ថាន ។ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានជូនពរ ឯកឧត្តមឯកអគ្គរដ្ឋទូត អោយទទួលបានជោគជ័យរាល់បេសកម្មការទូត នៅបណ្តាប្រទេសដទៃទៀត៕

ព័ត៌មានបន្ថែម

ធុងសំរាមចំនួន ៩៣៩ធុង ត្រូវបានក្រសួងបរិស្ថានបន្តយកចែកជូនទៅតាមមូលដ្ឋានសុខាភិបាល សាលារៀន និងវត្តអារាមនៅទូទាំងខេត្តកោះកុង
ថ្ងៃ សុក្រ, 7 វិច្ឆិកា, 2025 ធុងសំរាមចំនួន ៩៣៩ធុង ត្រូវបានក្រសួងបរិស្ថានបន្តយកចែកជូនទៅតាមមូលដ្ឋានសុខាភិបាល សាលារៀន និងវត្តអារាមនៅទូទាំងខេត្តកោះកុង
ក្រសួងបរិស្ថានបានទប់ស្កាត់ការបំពុលបរិស្ថាន តាមរយៈការបញ្ចេញសំណល់រាវពីសហគ្រាស និងរោងចក្រនានា បានចំនួនជិត១៦លានម៉ែត្រគូប
ថ្ងៃ ព្រហស្បតិ៍, 6 វិច្ឆិកា, 2025 ក្រសួងបរិស្ថានបានទប់ស្កាត់ការបំពុលបរិស្ថាន តាមរយៈការបញ្ចេញសំណល់រាវពីសហគ្រាស និងរោងចក្រនានា បានចំនួនជិត១៦លានម៉ែត្រគូប
ពិធីបើកបវេសនកាលថ្មី ឆ្នាំសិក្សា ២០២៥-២០២៦ សម្រាប់សិស្សានុសិស្ស នៅវិទ្យាល័យសម្តេចម៉ែ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ
ថ្ងៃ សៅរ៍, 1 វិច្ឆិកា, 2025 ពិធីបើកបវេសនកាលថ្មី ឆ្នាំសិក្សា ២០២៥-២០២៦ សម្រាប់សិស្សានុសិស្ស នៅវិទ្យាល័យសម្តេចម៉ែ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ