ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានអនុញ្ញាតិអោយ លោកជំទាវ Teo Lay Cheng ឯកអគ្គរដ្ឋទូតសិង្ហបូរីថ្មី ប្រចាំនៅកម្ពុជាចូលជួបសម្តែងការគួរសម ។ក្នុងឱកាសទើបតែត្រូវបានបំពេញបេសកកម្មជាឯកអគ្គរដ្ឋទូតថ្មីនៃលោកជំទាវបានមានប្រសាសន៍ថា ក្រៅពីការសម្តែងនូវគាវរកិច្ច លោកជំទាវក៏ចង់សិក្សាស្វែងយល់បន្ថែមនូវលទ្ធភាពក្នុងការពង្រឹងកិច្ចសហការរវាងប្រទេសទាំង២អោយកាន់តែប្រសើរ ជាពិសេស លើកិច្ចការងារគ្រប់គ្របសំរាម ទឹកស្អាត និងការពង្រឹងសមត្ថភាពមន្ត្រី។ លោកជំទាវសង្ឃឹមថា នៅពេល ខាងមុខនេះ អាចនឹងមានការរៀបចំទស្សនកិច្ចផ្លូវការ កម្រិតបច្ចេកទេស និងកម្រិតនយោបាយ ដើម្បីចែករំលែកបទពិសោធន៍រវាងកម្ពុជា និងសិង្ហបូរី លើវិស័យសំខាន់ៗនានា ជាអាទិ៍ បរិស្ថាន នគរូបនីយកម្ម និងទូរគមនាគមន៍ ព្រមទាំងដើម្បីរឹតចំណងមិត្តភាពរវាងប្រទេសទាំងពីរផងដែរ។

ជាការឆ្លើយតប ឯកឧត្តមរដ្ឋមន្រ្តីបានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅ និងអបអរសាទរចំពោះវត្តមានរបស់លោកជំទាវឯកអគ្គរដ្ឋទូតដែលត្រូវរដ្ឋាភិបាលប្រទសសិង្ហបុរីផ្តល់នូវសេចក្តីទុកចិត្តតែងតាំងជាឯកអគ្គរដ្ឋទូតថ្មីប្រចាំនៅប្រទេសកម្ពុជា ។ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានជម្រាបជូនពី សក្តានុពលដែលសិង្ហបុរី បានសហការនិងគាំទ្រកម្ពុជានាពេលកន្លងមកគឺការបណ្តុះបណ្តាលធនធានមនុស្ស លើវិស័យអប់រំសិក្សាធិការតាមរយៈការផ្តល់អាហារូបករណ៍ ផ្លាស់ប្តូរ និងចែករំលែកបទពិសោធន៍គ្នាទៅវិញទៅមក ជាក់ស្តែងរដ្ឋាភិបាលសិង្ហបុរីទើបតែបានផ្តល់អាហារូបករណ៍ ដល់មន្រ្តីជាយុវជនបន្តវេន៤នាក់ទៅសិក្សានៅសាលា

គោលនយោបាយលីក្វាន់យូ សម្រាប់ក្រសួងបរិស្ថានផងដែរ។ ឯកឧត្តមរដ្ឋមន្ត្រី បានជម្រាបជូនលោកជំទាវឯកអគ្គរដ្ឋ ទូតអំពីដំណើរការអភិវឌ្ឍន៍ប្រទេសកម្ពុជា និងការវិវឌ្ឍន៍ថ្មី ជាពិសេសក្នុងវិស័យបរិស្ថាន នៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះតាមបណ្ដារាជធានីខេត្តគោលដៅ ជាអាទិ៍ភាពរាជធានីភ្នំពេញ ខេត្តព្រះសីហនុ និងខេត្តសៀមរាប។ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានចែករំលែកបទពិសោធន៍របស់កម្ពុជា នៅក្នុងការរៀបចំរបាយការណ៍បច្ចុប្បន្នភាពនៃការរួមចំណែករបស់កម្ពុជា (Cambodian NDC Update) ក្នុងការអនុវត្ដអនុសញ្ញាក្របខ័ណ្ឌសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ យុទ្ធសាស្ត្រអភិវឌ្ឍន៍ដែលបញ្ចេញកាបូនតិច (LEDs) យុទ្ធសាស្ត្រ REDD+ ជាតិ និងបទពិសោធន៍ការចរចាឥណទានកាបូនក្នុងទីផ្សារស្ម័គ្រចិត្ត៕

ព័ត៌មានបន្ថែម

ក្រសួងបរិស្ថានមាន កិត្តិយស សូម ជម្រាប ជូនដំណឹង ដល់ សាធារណជន និង បណ្តាញសារព័ត៌មាន ជាតិនិង អន្តរជាតិឱ្យ បាន ជ្រាប ថា ក្រសួង បរិស្ថាននឹង រៀបចំវេទិកាកេសរកូលជាតិលើកទី៥ នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅក្នុងអគារមតកតេជោ ទីស្តីការក្រសួងបរិស្ថាន រាជធានីភ្នំពេញ
ថ្ងៃ អង្គារ, 11 វិច្ឆិកា, 2025 ក្រសួងបរិស្ថានមាន កិត្តិយស សូម ជម្រាប ជូនដំណឹង ដល់ សាធារណជន និង បណ្តាញសារព័ត៌មាន ជាតិនិង អន្តរជាតិឱ្យ បាន ជ្រាប ថា ក្រសួង បរិស្ថាននឹង រៀបចំវេទិកាកេសរកូលជាតិលើកទី៥ នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅក្នុងអគារមតកតេជោ ទីស្តីការក្រសួងបរិស្ថាន រាជធានីភ្នំពេញ
ធុងសំរាមចំនួន ៩៣៩ធុង ត្រូវបានក្រសួងបរិស្ថានបន្តយកចែកជូនទៅតាមមូលដ្ឋានសុខាភិបាល សាលារៀន និងវត្តអារាមនៅទូទាំងខេត្តកោះកុង
ថ្ងៃ សុក្រ, 7 វិច្ឆិកា, 2025 ធុងសំរាមចំនួន ៩៣៩ធុង ត្រូវបានក្រសួងបរិស្ថានបន្តយកចែកជូនទៅតាមមូលដ្ឋានសុខាភិបាល សាលារៀន និងវត្តអារាមនៅទូទាំងខេត្តកោះកុង
ក្រសួងបរិស្ថានបានទប់ស្កាត់ការបំពុលបរិស្ថាន តាមរយៈការបញ្ចេញសំណល់រាវពីសហគ្រាស និងរោងចក្រនានា បានចំនួនជិត១៦លានម៉ែត្រគូប
ថ្ងៃ ព្រហស្បតិ៍, 6 វិច្ឆិកា, 2025 ក្រសួងបរិស្ថានបានទប់ស្កាត់ការបំពុលបរិស្ថាន តាមរយៈការបញ្ចេញសំណល់រាវពីសហគ្រាស និងរោងចក្រនានា បានចំនួនជិត១៦លានម៉ែត្រគូប