កិច្ចពិភាក្សាពិគ្រោះយោបល់ថ្នាក់ជាតិ ស្តីពីការរៀបចំគម្រោង “ការលើកកម្ពស់ការគ្រប់គ្រងទឹកក្រោមដីឆ្លងដែនប្រកបដោយចីរភាពរវាងតំបន់ទំនាបទន្លេមេគង្គនៃប្រទេសកម្ពុជា និងដែនដីសណ្តរនៃតំបន់មេគង្គវៀតណាម” ហៅកាត់ថា PIF បានប្រព្រឹត្តទៅនៅថ្ងៃចណ្ទ ទី២៥ ខែឧសភា ឆ្នាំ២០២១ តាមរយះប្រព័ន្ធអនឡាញ (Zoom conference Call) ដោយមានការសម្របសម្រួលពីអគ្គនាយកដ្ឋានចំណេះដឹងនិងព័ត៌មានបរិស្ថាន នៃក្រសួងបរិស្ថាន សហការជាមួយ អង្គការស្បៀងនិងកសិកម្មសហប្រជាជាតិ FAO និងមានការចូលរួមពីថ្នាក់ដឹកនាំ តំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ មន្រ្តីជំនាញ អ្នកស្រាវជ្រាវ និងដៃគូអភិវឌ្ឍន៍ជាច្រើននាក់។ កិច្ចពិគ្រោយោបល់នេះ រៀបចំឡើងក្នុងគោលបំណងប្រមូលធាតុចូលដើម្បីឯកសារគម្រោងមានលក្ខណៈពេញលេញគ្រប់ជ្រុងជ្រោយ ស្របគ្នាជាមួយគោលនយោបាយជាតិ និយុទ្ធសាស្រ្តអភិវឌ្ឍរបស់កម្ពុជា និងធ្វើឲ្យប្រសើរឡើងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។ ឯកឧត្តម ជួប ប៉ារីស៍ អគ្គនាយកនៃអគ្គនាយកដ្ឋានចំណេះដឹង និងព័ត៌មានបរិស្ថាន និងជាប្រធានសម្របសម្រួលគម្រោង បានឱ្យដឹងថា គម្រោងបង្កើតឡើង ដើម្បីពង្រឹងនិរន្តរភាពបរិស្ថាននិងសន្តិសុខទឹកក្នុងអាងទន្លេមេគង្គក្រោមដោយផ្តោតជាលើកដំបូងលើការធ្វើឱ្យប្រសើរឡើងនូវអភិបាលកិច្ចនិងការប្រើប្រាស់ទឹកក្រោមដីប្រកបដោយនិរន្តរភាពនៃទំនាបទន្លេមេគង្គនឹងដែនដីសណ្តរទន្លេមេគង្គ។

សូមបញ្ជាក់ថាគម្រោង PIF រួមបញ្ចូលនូវសមាសធាតុសំខាន់ៗចំនួន ៥ រួមមាន៖

• ការវិភាគនិងវាយតម្លៃដោយផ្អែកលើវិទ្យាសាស្ត្ររួមគ្នាសម្រាប់សក្ដានុពលទឹកក្រោមដី(ការហូរចូលនិងទាញយកមកប្រើប្រាស់) និងផលប៉ះពាល់លើប្រព័ន្ធអេកូឡូស៊ី (ឧ. ត្រី និងដីសើម) និងជីវភាពរស់នៅរបស់ប្រជាជន។

• ស្វែងរកដំណោះស្រាយតាមរយៈការនុវត្តគម្រោងសាកល្បងសម្រាប់ការគ្រប់គ្រងទឹកក្រោមដីឲ្យមានភាពកាន់តែប្រសើរឡើង។

• រៀបចំយន្តការសហប្រតិបត្តិការគ្រប់គ្រងនិងសហប្រតិបត្តការណ៍ឆ្លងដែន

• រៀបចំផែនការយុទ្ធសាស្ត្ររួមនិងកម្មវិធីសកម្មភាពសម្រាប់អនុវត្តរួមគ្នារវាងប្រទេសទាំងពីរកម្ពុជា-វៀតណាម

• និងការពង្រឹងសមត្ថភាពស្ថាប័ន និងពង្រឹងសមត្ថភាពនៃការចូលរួមការ រួមទាំងការបញ្ជ្រាបយេនឌ័រនិងការងារសម្របសម្រួលនានា៕

   

ព័ត៌មានបន្ថែម

សិស្សានុសិស្សសាលាបឋមសិក្សាថ្នល់កែងថ្លែងអំណរគុណជូនចំពោះឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត និងលោកជំទាវ ជា សុផាកន្នី
ថ្ងៃ អង្គារ, 19 មិនា, 2024 សិស្សានុសិស្សសាលាបឋមសិក្សាថ្នល់កែងថ្លែងអំណរគុណជូនចំពោះឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត និងលោកជំទាវ ជា សុផាកន្នី
រយៈពេល៥ថ្ងៃ សមត្ថកិច្ចបានឃ្លុំដីទំហំជិត៤ពាន់ហិកតា និងបញ្ជូនជនសង្ស័យ១នាក់ទៅតុលាការ
ថ្ងៃ ចន្ទ, 18 មិនា, 2024 រយៈពេល៥ថ្ងៃ សមត្ថកិច្ចបានឃ្លុំដីទំហំជិត៤ពាន់ហិកតា និងបញ្ជូនជនសង្ស័យ១នាក់ទៅតុលាការ
មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថានបន្តចុះផ្សព្វផ្សាយយុទ្ធសាស្រ្តរបស់រាជរដ្ឋាក្នុងការគ្រប់គ្រងធនធានធម្មជាតិ នៅក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់
ថ្ងៃ ចន្ទ, 18 មិនា, 2024 មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថានបន្តចុះផ្សព្វផ្សាយយុទ្ធសាស្រ្តរបស់រាជរដ្ឋាក្នុងការគ្រប់គ្រងធនធានធម្មជាតិ នៅក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់