ឈ្មោះខ្មែរ ៖ កេសរកូល ព្រះទ្រហឹង

ឈ្មោះអង់គ្លេស ៖ Giant Orchid, Tiger Orchid, The Sugar Cane Orchid
ឈ្មោះវិទ្យាសាស្រ្ត៖ Grammatophyllum speciosum

កេសរកូលព្រះទ្រហឹង ដែលជាកេសរកូលធំជាងគេលើសកលលោក កំពុងរីកស្រស់ស្អាតនៅក្នុងមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិរក្សកេសរកូល សុខ អាន ភ្នំគូលែន។

កេសរកូលព្រះទ្រហឹង គឺជាប្រភេទកេសរកូលព្រៃដ៏កម្រមួយរបស់ខ្មែរ និងមានដុះនៅតំបន់ជួរភ្នំក្រវាញនៃខេត្តកោះកុង និងតំបន់ជួរភ្នំដងរែក នៃខេត្តព្រះវិហារ និងខេត្តសៀមរាប ដែលមានរយៈកម្ពស់ចាប់ពី១០០ ទៅ១២០០ម៉ែត្រ។

លក្ខណៈពិសេសរបស់កេសរកូលប្រភេទនេះ គឺអាចមានទំងន់រហូតដល់ទៅ២តោន ក្នុងមួយគុម្ព ហើយអាច មានកំពស់ចាប់ពី០,៥ ម៉ែត្រទៅ៣ម៉ែត្រ មានបណ្តោយស្លឹកប្រវែងដល់ទៅ០,៧៥ម៉ែត្រ។ ទងផ្កាអាចមានប្រវែង២ម៉ែត្រ និងមានផ្ការហូតដល់ទៅ៧០០០ ផ្កាក្នុង១គុម្ព ដោយក្នុងមួយទងអាចមានចំនួនចាប់ពី៨០ ទៅ១០០ផ្កា។ កេសរកូលប្រភេទនេះកម្រចេញផ្កាណាស់ ហើយផ្កាអាចរីកបានរយៈពេលពី២ទៅ៣ខែ។

បច្ចុប្បន្នព្រះទ្រហឹង កំពុងចេញផ្កាលើកដំបូងនៅក្នុងសួនកេសរកូលព្រៃ នៃមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិរក្សកេសរកូលសុខ អាន ភ្នំគូលែន ដែលមានទីតាំងស្របតាមផ្លូវឡើងលើភ្នំគូលែន នៅភូមិស្រះខ្វាវ ឃុំត្បែង ស្រុកបន្ទាយស្រី ខេត្តសៀមរាប។

សូមអញ្ជើញមកទស្សនា និងស្វែងយល់ពីកេសរកូលព្រៃរបស់កម្ពុជា នៅមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិរក្សកេសរកូលសុខ អាន ភ្នំគូលែន និងចូលរួមអភិរក្សកេសរកូលព្រៃទាំងអស់គ្នា!!!

ព័ត៌មានបន្ថែម

សម្តេចតេជោ នាយករដ្ឋមន្រ្តី បានចែករំលែកទស្សនៈផ្ទាល់ខ្លួន៦ចំណុចជាមួយថ្នាក់ដឹកនាំកំពូលពិភពលោកនៅក្នុងប្រជុំកំពូលទីក្រុងសេអ៊ូលលើកទី២ នៃភាពជាដៃគូសម្រាប់ការអភិវឌ្ឍន៍បៃតង និងគោលដៅសកលឆ្នាំ២០៣០ (P4G)
ថ្ងៃ អង្គារ, 1 មិថុនា, 2021 សម្តេចតេជោ នាយករដ្ឋមន្រ្តី បានចែករំលែកទស្សនៈផ្ទាល់ខ្លួន៦ចំណុចជាមួយថ្នាក់ដឹកនាំកំពូលពិភពលោកនៅក្នុងប្រជុំកំពូលទីក្រុងសេអ៊ូលលើកទី២ នៃភាពជាដៃគូសម្រាប់ការអភិវឌ្ឍន៍បៃតង និងគោលដៅសកលឆ្នាំ២០៣០ (P4G)
ឯកឧត្តម សាយ សំអាល់៖ សហគមន៍ជាដៃគូសន្ទនាជាមួយរាជរដ្ឋាភិបាល ក្នុងការធានានិរន្តរភាពនៃការគ្រប់គ្រងធនធានធម្មជាតិ
ថ្ងៃ ចន្ទ, 31 ឧសភា, 2021 ឯកឧត្តម សាយ សំអាល់៖ សហគមន៍ជាដៃគូសន្ទនាជាមួយរាជរដ្ឋាភិបាល ក្នុងការធានានិរន្តរភាពនៃការគ្រប់គ្រងធនធានធម្មជាតិ
នៅព្រឹក ថ្ងៃពុធ ១៥កើត ខែជេស្ឋ ឆ្នាំឆ្លូវ ត្រូវនឹងថ្ងៃទី ២៦ ខែឧសភា ឆ្នាំ២០២១
ថ្ងៃ ព្រហស្បតិ៍, 27 ឧសភា, 2021 នៅព្រឹក ថ្ងៃពុធ ១៥កើត ខែជេស្ឋ ឆ្នាំឆ្លូវ ត្រូវនឹងថ្ងៃទី ២៦ ខែឧសភា ឆ្នាំ២០២១