ដើមភ្លៅនាង ជាច្រើនដើមដែលមានលក្ខណៈយ៉ាងរលោងស្រិល ហើយដែលដើមខ្លះមានកម្ពស់រហូតដល់២០ម៉ែត្រ និងដុះរាយប៉ាយត្រូវបានគេប្រទះឃើញជាច្រើននៅក្នុងដែនជម្រកសត្វព្រៃលំផាត់ ភូមិសាស្រ្តខេត្ត មណ្ឌលគិរី ។

តាមប្រភពពី មន្ទីរបរិស្ថានខេត្តមណ្ឌលគិរី បានឱ្យដឹងថា ដើមឈើយ៉ាងស្រស់ស្អាតមួយប្រភេទនេះត្រូវបានគេប្រទះឃើញកន្លែងខ្លះមានដុះផ្ដុំគ្នាប្រហែល១០ទៅ២០ដើម និងកន្លែងខ្លះមានរហូតដល់៥០ដើម។ វាជាប្រភេទដើមឈើដែលដុះនៅក្នុងព្រៃ ហើយទាក់ទាញការចាប់អារម្មណ៍ពីភ្នែកមនុស្សត្រង់ថា វាជាប្រភេទដើមឈើខ្ពស់ស្រឡូនរលោងល្អប្រៀបដូចជាសាច់ឬភ្លៅមនុស្សយ៉ាងដូច្នោះដែរ។

គួរបញ្ជាក់ថាដើម ភ្លៅនាង មិនមែនជាឈ្មោះហៅតៗគ្នានៃក្រុមមន្ត្រីឧទ្យានុរក្សដែលប្រទះឃើញដើមឈើមួយប្រភេទនេះនៅក្នុងដែនជម្រកសត្វព្រៃលំផាត់នោះទេ។ នៅក្នុងភាសាបច្ចេកទេសក៏មានសំគាល់ដើមភ្លៅនាងនេះដែរ ហើយនៅក្នុងវចនានុក្រមសម្ដេចព្រះសង្ឃរាជជួនណាត ក៏បានកំណត់ឬសម្គាល់ដើមភ្លៅនាងនេះថាជារុក្ខជាតិមួយប្រភេទផងដែរ៕ ដោយ៖ម៉ាដេប៉ូ

ព័ត៌មានបន្ថែម

រដ្ឋមន្ត្រីក្រសួងបរិស្ថាន លើកឡើងនូវចំណុចគន្លឹះលើការផ្សារភ្ជាប់គ្នា រវាងសន្តិភាព សន្តិសុខស្បៀង និងការប្រែប្រួលអាកាសធាតុ ក្នុងវេទិកាកិច្ចសន្ទនាពហុភាគីពាក់ព័ន្ធរបស់សភាអាស៊ាន(AIPA)
ថ្ងៃ ពុធ, 26 សីហា, 2026 រដ្ឋមន្ត្រីក្រសួងបរិស្ថាន លើកឡើងនូវចំណុចគន្លឹះលើការផ្សារភ្ជាប់គ្នា រវាងសន្តិភាព សន្តិសុខស្បៀង និងការប្រែប្រួលអាកាសធាតុ ក្នុងវេទិកាកិច្ចសន្ទនាពហុភាគីពាក់ព័ន្ធរបស់សភាអាស៊ាន(AIPA)
ក្រសួងបរិស្ថានគាំទ្រកិច្ចសហការជាមួយអង្គការ WWF លើការគ្រប់គ្រងបរិស្ថាននៅបឹងទន្លេសាប ការលើកកម្ពស់ជីវភាពសហគមន៍ និងការទប់ស្កាត់ការប្រែប្រួលអាកាសធាតុ
ថ្ងៃ អង្គារ, 25 សីហា, 2026 ក្រសួងបរិស្ថានគាំទ្រកិច្ចសហការជាមួយអង្គការ WWF លើការគ្រប់គ្រងបរិស្ថាននៅបឹងទន្លេសាប ការលើកកម្ពស់ជីវភាពសហគមន៍ និងការទប់ស្កាត់ការប្រែប្រួលអាកាសធាតុ
ក្រសួងបរិស្ថាននិងក្រសួងពាណិជ្ជកម្ម រួមគ្នាជំរុញកិច្ចគាំពារបរិស្ថាន ក្នុងវិស័យពាណិជ្ជកម្ម
ថ្ងៃ ពុធ, 12 សីហា, 2026 ក្រសួងបរិស្ថាននិងក្រសួងពាណិជ្ជកម្ម រួមគ្នាជំរុញកិច្ចគាំពារបរិស្ថាន ក្នុងវិស័យពាណិជ្ជកម្ម