ក្រសួងបរិស្ថានបានរៀបចំពិធីចុះអនុស្សរណៈយោគយល់ជាមួយក្រុមហ៊ុន Be Treed Guesthouse ក្នុងកិច្ចសហប្រតិបត្តិការលើកិច្ចការការពារ អភិរក្សធនធានធម្មជាតិ និងថែរក្សាបរិស្ថាន ក្នុងភូមិសាស្រ្តខេត្តព្រះវិហារ ដោយភាគីក្រសួងបរិស្ថានតំណាងដោយ ឯកឧត្តម សូ ខនឬទ្ធីគុណ អនុរដ្ឋលេខាធិការ និងតំណាងក្រុមហ៊ុនលោក បេនចាមីន ដេវីស ក្រោមអធិបតីភាពឯកឧត្តម ផៃ ប៊ុនឈឿន រដ្ឋលេខាធិការ តំណាងឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងមានអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ អគ្គនាយក លោក លោកស្រីជាអគ្គនាយករង ប្រធាននាយកដ្ឋាន សរុបប្រមាណ ៣៥នាក់ នៅទីស្តីការក្រសួងបរិស្ថាននាល្ងាចថ្ងៃទី០៣ ខែសីហា ឆ្នាំ២០១៧។

ក្រសួងបរិស្ថាន និងក្រុមហ៊ុន Be Treed Guesthouse មានគោលបំណងពង្រឹង និងពង្រីក កិច្ចសហប្រតិបត្តិការក្នុងវិស័យទេសចរណ៍ធម្មជាតិ អភិរក្សជីវៈចម្រុះ និងការអាស្រ័យផលពីសេវាកម្មបរិស្ថានដោយចីរភាព ដោយឈរលើមូលដ្ឋានសមភាព និងផលប្រយោជន៍ទៅវិញទៅមក។

កិច្ចសហប្រតិបត្តិការនេះ នឹងព្រមព្រៀងឱ្យមានការបង្កើតសហគមន៍តំបន់ការពារធម្មជាតិភ្នំត្នោត និងការលើកផែនការសម្រាប់ការគ្រប់គ្រង, ដាក់ចេញនូវកម្មវិធីការពារសត្វព្រៃ និងអភិរក្សព្រៃឈើក្នុងក្នុងសហគមន៍, និងជំរុញការអភិវឌ្ឍទេសចរណ៍ធម្មជាតិក្នុងសហគមន៍ភ្នំត្នោត៕

ព័ត៌មានបន្ថែម

សិស្សានុសិស្សសាលាបឋមសិក្សាថ្នល់កែងថ្លែងអំណរគុណជូនចំពោះឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត និងលោកជំទាវ ជា សុផាកន្នី
ថ្ងៃ អង្គារ, 19 មិនា, 2024 សិស្សានុសិស្សសាលាបឋមសិក្សាថ្នល់កែងថ្លែងអំណរគុណជូនចំពោះឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត និងលោកជំទាវ ជា សុផាកន្នី
រយៈពេល៥ថ្ងៃ សមត្ថកិច្ចបានឃ្លុំដីទំហំជិត៤ពាន់ហិកតា និងបញ្ជូនជនសង្ស័យ១នាក់ទៅតុលាការ
ថ្ងៃ ចន្ទ, 18 មិនា, 2024 រយៈពេល៥ថ្ងៃ សមត្ថកិច្ចបានឃ្លុំដីទំហំជិត៤ពាន់ហិកតា និងបញ្ជូនជនសង្ស័យ១នាក់ទៅតុលាការ
មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថានបន្តចុះផ្សព្វផ្សាយយុទ្ធសាស្រ្តរបស់រាជរដ្ឋាក្នុងការគ្រប់គ្រងធនធានធម្មជាតិ នៅក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់
ថ្ងៃ ចន្ទ, 18 មិនា, 2024 មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថានបន្តចុះផ្សព្វផ្សាយយុទ្ធសាស្រ្តរបស់រាជរដ្ឋាក្នុងការគ្រប់គ្រងធនធានធម្មជាតិ នៅក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់