ចាបព្រៃវែងត្រូវបានកត់ត្រាក្នុងតំបន់ការពារទេសភាពបឹងព្រែកល្ពៅ (៣០/១២/២០២០) ប្រមាណជា១០ក្បាល រហូតមកដល់បច្ចុប្បន្នចំនួនចាបព្រៃវែងមានការកើនឡើងរហូតរាប់រយក្បាល។

  • ចាបព្រៃវែង៖ ជាសត្វរស់នៅជាហ្វូង កម្ពស់ ១៥ស.ម
  • ឈ្មោលរដូវបន្តពូជ៖ មុខ និងបំពង់កខ្មៅ ផ្នែកពោះពណ៍លឿង វ័ណ្ឌទ្រូងត្នោតនិងមានឆ្នូតស្លាបសនៅដើមស្លាប។ឈ្មោលរដូវមិនបន្តពូជ: មានបំពង់កនិងផ្នែកពោះពណ៍លឿងទុំ និងមានវ័ណ្ឌទ្រូងពណ៍ត្នោតមានឆ្នូតស្លាបស។ ញី:ស្រដៀងឈ្មោលនៅរដូវមិនបន្តពូជ ប៉ុន្តែគ្មានវ័ណ្ឌទ្រូងត្នោតទេ ផ្នែកពោះពណ៍លឿងខ្ចី និងផ្នែកខ្នងពណ៍ត្នោតខ្ចី
  • ទីជម្រក៖ វាលស្មៅ គម្ពោតព្រៃ(ដើមត្រែង) តំបន់វាលលំហរ តំបន់កសិកម្ម ជាទូទៅក្បែរមាត់ទឹក
  • របាយ៖ ជាប្រភេទសត្វហើរឆ្លងកាត់ ស្នាក់នៅនារដូវមិនបន្តពូជ។

សូមបញ្ជាក់ផងដែរថា ចាបព្រៃវែងងមិនមែនជាចាបធម្មតានោះទេគឺចាត់ទុកជាសត្វស្ថិតក្នុងបញ្ជីរក្រហម (IUCN) ជិតផុតពូជបំផុតនៅលើពិភពលោក បានហោះហើរយ៉ាងវែងឆ្ងាយពីតំបន់ស៊ីប៊ីរីក្នុងប្រទេសរុស្សីមកកាន់ប្រទេសមួយចំនួននៅអាស៊ីដូចជាប្រទេសកម្ពុជា ថៃ មីយ៉ាន់មា ជាដើម ហើយរដូវបន្ តពូជពួកវាហើរត្រឡប់ទៅសេប៊ីរីវិញជារៀងរាល់ឆ្នាំ ចំនួនរបស់វាបានថយចុះប្រមាណជា៩០% ។

ដោយ៖ ឈឿន សុជាតិ

ព័ត៌មានបន្ថែម

ក្រសួងបរិស្ថានទទួលជំនួយស្ថានីយត្រួតពិនិត្យគុណភាពខ្យល់ និងឧបករណ៍វាស់កម្រិតសំឡេងនិងរំញ័រ របស់ប្រទេសចិន
ថ្ងៃ សៅរ៍, 15 ឧសភា, 2021 ក្រសួងបរិស្ថានទទួលជំនួយស្ថានីយត្រួតពិនិត្យគុណភាពខ្យល់ និងឧបករណ៍វាស់កម្រិតសំឡេងនិងរំញ័រ របស់ប្រទេសចិន
រដ្ឋបាលក្រុងកោះរ៉ុង ទទួលបានរថយន្តដឹកសំរាម១គ្រឿង ពីក្រសួងបរិស្ថាន
ថ្ងៃ សុក្រ, 14 ឧសភា, 2021 រដ្ឋបាលក្រុងកោះរ៉ុង ទទួលបានរថយន្តដឹកសំរាម១គ្រឿង ពីក្រសួងបរិស្ថាន
កេសរកូលព្រះទ្រហឹង ជាប្រភេទកេសរកូលធំជាងគេលើសកលលោក មានដុះនៅកម្ពុជា
ថ្ងៃ សុក្រ, 14 ឧសភា, 2021 កេសរកូលព្រះទ្រហឹង ជាប្រភេទកេសរកូលធំជាងគេលើសកលលោក មានដុះនៅកម្ពុជា